តៃវ៉ាន់៖ កាលពីពេលថ្មីៗនេះ វីដេអូដ៏គួរឲ្យអស់សំណើច និងហួសចិត្ដមួយ ត្រូវបានគេចែករំលែក ដែលបង្ហាញពីនារីជាមិត្ដស្រីម្នាក់ខឹងដាច់ក្បាលដាច់កន្ទុយ ផ្ញើសារសឹងតែផ្ទុះទូរស័ព្ទមិត្ដប្រុស ក្រោយពីទុកនាងចោល។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា រឿងរ៉ាវមួយនេះកើតឡើងនៅក្នុងទីក្រុងតៃប៊ិ បន្ទាប់ពីបុរសម្នាក់ បានទុកមិត្ដស្រីចោលនៅជាន់ខាងក្រោមនៃផ្សារទំនើប ខណៈដែលខ្លួនត្រូវចូលរួមប្រជុំ ក្នុងកិច្ចការការងាររកស៊ីរបស់ខ្លួន។ សម្រាប់វីដេអូនេះផ្ទាល់ ទទួលបានការទស្សនាជាង ៣០០ ០០០ ដងក្នុងបណ្ដាញសង្គម ដែលបង្ហាញយ៉ាងច្បាស់ពី សារលោតឡើងនៅក្នុងទូរស័ព្ទយ៉ាងសន្ធឹកសន្ធាប់ ក្នុងពេលតែមួយ។

នៅក្នុងនេះបានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យសារ ទាំងនេះលោតច្រើន ក្នុងពេលតែមួយ គឺមកពីនាងប្រើប្រាស់កម្មវិធីទូរស័ព្ទ ផ្ញើសារពិសេសមួយដែលមានប្រភពមកពីប្រទេសជប៉ុន ដែលអាចផ្ញើម្ដងបានរាប់រយបែបនេះ។ នេះបើតាមការបញ្ជាក់បានឲ្យដឹងថា សារនេះនៅតែបន្ដលោតឡើង រហូតដល់២នាទី ទើបឈប់។

ចុះប្រិយមិត្ដយល់យ៉ាងណាដែរ? តើនារីជាមិត្ដស្រីធ្វើរឿងបែបនេះត្រឹមត្រូវដែរឬទេ?

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភព៖ ឌេលីម៉ែល

ព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

អីយ៉ាស់! សម្រស់ស្រីស្អាតលក់នំផ្អែម នៅផ្សាររាត្រី កំពុងតែធ្វើឲ្យ អ្នកលេងអ៊ិនធើណេតជ្រួលជ្រើម

ម៉ាឡេស៊ី៖ កាលពីពេលថ្មីៗនេះ រូបភាពប៉ុន្មានសន្លឹក របស់ស្រីស្អាតលក់នំផ្អែម (Sao Bao ឬ Baked Bun ជាប្រភេទនំប៉័ងផ្អែម) កំពុងតែធ្វើឲ្យអ្នកនិយមលេង បណ្តាញអ៊ិនធើណេតជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ រូបសម្រស់និងស្នាមញញឹមដ៏ទាក់ទាញរបស់នាង។

បើតាមប្រភពបានឲ្យដឹងថា ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Lee បានលួចថតរូបស្រីស្អាត លក់នំផ្អែមខាងលើនេះ នៅឯផ្សាររាត្រីមួយកន្លែង នៅជាយក្រុង Sri Petaling នៃទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី យកទៅបង្ហោះចែកចាយ នៅលើបណ្តាញសង្គម ដោយសារតែឃើញ រូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង។ លើសពីនេះ រូបភាពទាំងអស់នោះ ទទួលបានអ្នកចុចចែករំលែក (Share) រហូតដល់ទៅជាង ១ ៥០០ដងផងដែរ។

ក្នុងនោះមានបុរសៗជាច្រើន បានកោតសរសើរទៅលើ អ្នកលក់ស្រីវ័យក្មេងរូបនោះ ពីរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង ហើយពួកគេក៏បានបញ្ចេញមតិ (Comment) ដែរថា ធ្វើយ៉ាងណាទើបបានទៅជួបនាង នៅផ្សាររាត្រីនោះទៅ? ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]