(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមីនានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយប្រតិកម្មខ្លាំងៗ ចំពោះការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ ភាសាខ្មែរ ដែលដាក់ចំណងជើងថា «ស្វែង សុជាតា លក់ថ្នាំផ្តាច់គ្រឿងញៀន ផ្សំដោយប្តីក្មេងជាគ្រូឱសថ» ដែលមានប្រសិទ្ធភាពខ្លាំង មិនត្រឹមតែអាចផ្តាច់គ្រឿងញៀននោះទេ ថែមទាំងមានប្រសិទ្ធភាពច្រើនមុខទៀត។

ចំពោះករណីនេះ ក្រសួងសុខាភិបាល បានធ្វើការបញ្ជាក់យ៉ាងច្បាស់លាស់ថា ការផ្សព្វផ្សាយនេះ មិនមានមូលដ្ឋានបច្ចេកទេស វិទ្យាសាស្ត្រច្បាស់លាស់ ក្នុងការបញ្ជាក់ពីស័ក្តិសិទ្ធិភាព ដែលអាចផ្តាច់គ្រឿងញៀននោះទេ ដែលធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំ ហើយខ្វះការប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់នៃគ្រឿងញៀន។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានលើកឡើងយ៉ាងដូច្នេះថា «ក្រសួងសុខាភិបាល សូមធ្វើការណែនាំដល់ប្រជាពលរដ្ឋ ទាំងអស់មេត្តាជ្រាបថា ប្រសិទ្ធភាពនៃការព្យាបាលអ្នកញៀនគ្រឿងញៀន វាអាស្រ័យលើការអប់រំ ការប្តេជ្ញាចិត្តថែទាំរបស់អាណាព្យាបាល ដល់អ្នកញៀនគ្រឿងញៀន និងការឧបត្ថម្ភពីសហគមន៍ ហើយសូមអំពាវនាវ ឲ្យប្រជាពលរដ្ឋគ្រប់រូបកុំជឿតាមការឃោសនាបំផ្លើសខុសពីការពិត អំពីប្រសិទ្ធភាពនៃឱសថផ្តាច់គ្រឿងញៀននេះ និងសូមឲ្យប្រជាពលរដ្ឋ ចូលរួមសហការក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់រាជរដ្ឋាភិបាល»។

លើសពីនេះទៀតនោះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ខ្លួននឹងចាត់ឲ្យនាយកដ្ឋានជំនាញ ចុះទំនាក់ទំនងផ្ទាល់ជាមួយអ្នកនាង ស្វែង សុជាតា ដើម្បីស្វែងរកការពិតផងដែរ៕

ប្រភព៖ Khmertalking

ព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

ក្បាច់យូហ្គាទាំង ៧ប្រភេទ ដែលជួយឲ្យដើមទ្រូងប្រែជាមូលក្លំបាន យ៉ាងមានប្រសិទ្ធភាព!

អ្នកណាៗ ក៏ប្រាថ្នា ចង់បានរូបរាងកាយ ស្លីមស្អាតឥតខ្ចោះដែរ ជាពិសេស នារីយើងៗតែម្តង។ ដោយហេតុនេះហើយ ទើបថ្ងៃនេះ យើងនឹងលើកឡើងនូវយូហ្គា ចំនួន ៧ក្បាច់ ជូនប្រិយមិត្តនារីៗ ដើម្បីជួយឲ្យ ដើមទ្រូងមូលក្លំស្អាត និងថែមទាំងធ្វើឲ្យអ្នក មានភាពរឹងមាំ ព្រមទាំងសុខភាពល្អផងដែរ។

ដើម្បីកុំឲ្យប្រិយមិត្តរង់ចាំយូរ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖

១. យូហ្គា ក្បាច់អ្នកចម្បាំង

• ដាក់ជើងរបស់អ្នកឃ្លាតពីគ្នាឲ្យធំ លើខ្សែបន្ទាត់តែមួយ

• ដកដង្ហើមចេញមួយៗ រួចប្តូរជើងឆ្វេងរបស់អ្នក ឲ្យទៅជាមុំ ៩០ ដឺក្រេ

• ជើងស្តាំរបស់អ្នកត្រូវតែត្រង់។ បន្ទាប់មក លើកដៃឡើងឲ្យត្រង់ ហើយងាកក្បាលមើលទៅ កដៃខាងឆ្វេង

• អនុវត្តន៍ដដែលៗពី ៧ ទៅ ១០ ដង រួចផ្លាស់ប្តូរមកជើងខាងស្តាំវិញម្តង។

២. យូហ្គា ក្បាច់ត្រីកោណ

• ដាក់ជើងរបស់អ្នកឃ្លាតពីគ្នាឲ្យធំ ពត់ជើងឆ្វេងឲ្យចេញជាមុំ ៩០ ដឺក្រេ និងពត់ជើងស្តាំចេញជាមុំ ១៥ ដឺក្រេ

• បន្ទាប់មក យកដៃឆ្វេងប៉ះ ខ្មងជើងឆ្វេង ម្តងបន្តិចៗ រួចលាតដៃស្តាំ ត្រង់ឡើងទៅលើ និងរក្សាជើងទាំងសងខាងឲ្យត្រង់ដូចគ្នា

• បន្ទាប់មកទៀត ងើយមុខឡើងទៅលើ រួចអនុវត្តន៍ម្តងទៀត ដោយផ្លាស់ប្តូរខាងវិញម្តង។

៣. យូហ្គា ក្បាច់ពស់

• ដេកផ្កាប់មុខ ទៅនឹងដី រួចងើបខ្លួនមួយកំណាត់លើ ឡើងសន្សឹមៗ ដោយយកជើង និងដៃទប់លំនឹងរបស់អ្នក

• បន្ទាប់មកងើបក្បាលឡើង ហើយមើលទៅលើ

• ដកដង្ហើមចេញមួយៗ រួចអនុវត្តន៍ដដែលៗ តែត្រូវប្រឹងទប់ខ្លួនឲ្យបានយូរជាងមុនម្តងបន្តិចៗ។

៤. យូហ្គា ក្បាច់បូ

• ដេកផ្កាប់មុខ ដកដង្ហើមចេញ រួចបត់ជង្គង់ឡើង ដោយប្រើដៃកាន់ខ្មងជើងឲ្យជាប់

• ដកដង្ហើមចេញមួយៗម្តងទៀត រួចប្រឹងបត់ជើង និងដៃឡើង តាមដែលអាចធ្វើទៅបាន ដោយរក្សាតែពោះ ឲ្យជាប់នឹងដីគឺបានហើយ

• រក្សាឥរិយាបថ បែបនេះឲ្យបាន ៣០ វិនាទី។

៥. យូហ្គា ក្បាច់កង់ឡាន

• ដេកផ្ងារ រួចកន្ធែកជើងបន្តិច

• ដាក់បាតដៃសងខាងជាប់នឹងដី ដោយបែរម្រាមដៃ មកខ្នង រួចប្រឹងងើបដើមទ្រូង និងត្រគាក ឲ្យបានខ្ពស់តាមដែលអាចធ្វើទៅបាន

• បន្ទាប់មក ដាក់ដៃយ៉ាងនាឲ្យត្រង់ រួចរក្សាឥរិយាបថនេះ ឲ្យបាន ៣០ វិនាទី។

៦. យូហ្គា ក្បាច់ដាំក្បាលចុះ

• លុតជង្គង់ចុះ រួចដាក់ដៃនៅលើដី។ ផ្តេកក្បាលចុះ រួចក្តាប់ដៃរបស់អ្នកពីលើ

• ដកដង្ហើមចេញមួយៗ រួចបត់ជង្គង់ និងជើង ឡើងទៅលើសន្សឹមៗ

• សណ្តូកជើងឡើងលើឲ្យត្រង់ ឲ្យបាន ៣០ វិនាទី ទៅ ២ នាទី ប្រសិនបើអាចធ្វើបាន។

៧. យូហ្គា ក្បាច់អូដ្ឋ

• លុតជង្គង់ចុះ រួចផ្គួបជើងចូលគ្នា

• បត់ខ្លួនមកក្រោមសន្សឹមៗ រួចដាក់ដៃ លើកែងជើង បន្ទាប់មកពើងខ្នង និងត្រគាកឲ្យកោងឡើង

• រក្សាឥរិយាបថបែបនេះ ឲ្យបាន ៣០ វិនាទី រួចអនុវត្តម្តងទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស្វែង សុជាតា