ម៉ាឡេស៊ី៖ កាលពីពេលថ្មីៗនេះ រូបភាពប៉ុន្មានសន្លឹក របស់ស្រីស្អាតលក់នំផ្អែម (Sao Bao ឬ Baked Bun ជាប្រភេទនំប៉័ងផ្អែម) កំពុងតែធ្វើឲ្យអ្នកនិយមលេង បណ្តាញអ៊ិនធើណេតជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ រូបសម្រស់និងស្នាមញញឹមដ៏ទាក់ទាញរបស់នាង។
បើតាមប្រភពបានឲ្យដឹងថា ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Lee បានលួចថតរូបស្រីស្អាត លក់នំផ្អែមខាងលើនេះ នៅឯផ្សាររាត្រីមួយកន្លែង នៅជាយក្រុង Sri Petaling នៃទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី យកទៅបង្ហោះចែកចាយ នៅលើបណ្តាញសង្គម ដោយសារតែឃើញ រូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង។ លើសពីនេះ រូបភាពទាំងអស់នោះ ទទួលបានអ្នកចុចចែករំលែក (Share) រហូតដល់ទៅជាង ១ ៥០០ដងផងដែរ។
ក្នុងនោះមានបុរសៗជាច្រើន បានកោតសរសើរទៅលើ អ្នកលក់ស្រីវ័យក្មេងរូបនោះ ពីរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង ហើយពួកគេក៏បានបញ្ចេញមតិ (Comment) ដែរថា ធ្វើយ៉ាងណាទើបបានទៅជួបនាង នៅផ្សាររាត្រីនោះទៅ? ។
ចង់ដឹងថា រូបសម្រស់របស់នាង ស្រស់ស្អាតយ៉ាងណានោះ ទស្សនាកម្រងរូបភាពខាងក្រោមទាំងអស់គ្នា៖
ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖
ម៉ាឡេស៊ី៖ វាគឺជាក្តីសុបិនមួយ សម្រាប់នារីៗគ្រប់រូបតែងតែប្រាថ្នាចង់បាន ការសុំរៀបការដ៏រ៉ូមែនទិចមួយ ពីដៃគូស្នេហារបស់ពួកគេ។ ជាក់ស្តែងងាកទៅចាប់អារម្មណ៍ គូស្នេហ៍វ័យក្មេង ជនជាតិម៉ាឡេស៊ីមួយគូនេះវិញ ថ្មីៗនេះវីដេអូឃ្លីប ស្ទាយសុំមិត្តស្រីរៀបការ ពីខាងមិត្តប្រុស កំពុងតែធ្វើឲ្យអ្នកនិយមលេង បណ្តាញសង្គមជាច្រើន កើតចិត្តច្រណែន និងរំជួលចិត្តជំនួសខាងស្រីយ៉ាងខ្លាំង។
បើតាមប្រភពបានឲ្យដឹងថា កាលពីចុងខែកុម្ភៈ កន្លងទៅនេះ បុរសជនជាតិម៉ាឡេស៊ីម្នាក់ បានស្នើសុំមិត្តស្រីរបស់គាត់រៀបការ ក្នុងទិដ្ឋភាពដ៏រ៉ូមែនទិចមួយ នៅក្នុងរោងកុនតែម្តង។ គាត់បានធ្វើការកក់បន្ទប់បញ្ចាំងកុន រួចអនុវត្តទៅតាមផែនការណ៍របស់គាត់ ដោយធ្វើការណាត់ជួបមិត្តស្រីមកមើលកុន។
ក្រោយមកពួកគេក៏បានទៅរោងកុន ជាធម្មតាដូចការគ្រោងទុក ខណៈមិត្តស្រីរបស់បុរសកំពូលស្នេហ៍នេះ នាងមិនបានដឹងខ្លួនមុនទាល់តែសោះ ហើយគាត់ថែមទាំងបានស្នើសុំ ឲ្យមិត្តស្រីរបស់គាត់ អង្គុយនៅកៅអីកណ្តាលគេ ចំពីមុខផ្ទាំងអេក្រង់បញ្ចាំងកុនផងដែរ ។
ក្រោយពីផែនការណ៍បានសម្រេច ទិដ្ឋភាពក្នុងបន្ទប់កុនទាំងមូល ក៏ស្រាប់តែប្រែជាងងឹត ហើយក៏ចាប់ផ្តើមចាក់បញ្ចាំង ពីវីដេអូឃ្លីបដែលបុរសជាសង្សារ បានថតពីសកម្មភាពរបស់ខ្លួន ដើម្បីសារភាពស្នេហ៍ស្មោះពិត ចេញពីក្រអៅបេះដូង ទៅកាន់មិត្តស្រីរបស់គាត់ មុនពេលដែលរូបគាត់ចេញមុខ មកសុំមិត្តស្រីរៀបការដោយផ្ទាល់។
ងាកទៅចាប់អារម្មណ៍ មិត្តស្រីរបស់គាត់វិញ ធ្វើឲ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតទប់ទឹកភ្នែកមិនបាន កំឡុងពេលទស្សនាវីដេអូឃ្លីបនោះ ដែលមិត្តប្រុសរបស់នាង បាននិយាយរៀបរាប់សារភាពស្នេហ៍ នៅផ្ទាំងកុនដ៏ធំនោះ។
ប៉ុន្មាននាទីក្រោយមក គេឃើញថា បុរសជាសង្សារក៏បានបង្ហាញខ្លួន កាន់បាច់ផ្កាដ៏ស្រស់ស្អាតមួយ ដើរសំដៅទៅកាន់មិត្តស្រីរបស់គាត់ ហើយនាំនាងទៅដើរកាន់វេទិកាខាងមុខ ដកចិញ្ចៀនចេញ រួចលុតជង្គង់សុំមិត្តស្រីជាទីស្រលាញ់រៀបការតែម្តង។ ធ្វើឲ្យមិត្តស្រីរបស់គាត់ ទប់អារម្មណ៍មិនបាន ទីបំផុតក៏យល់ព្រម ទទួលយកបុរសកំពូលស្នេហ៍នោះធ្វើជាគូប្រចាំចិត្តទាំងទឹកភ្នែក និងរំជើបរំជួល៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]