ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​នាយក​ដ្នា​នគរបាល​ ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដោយ​មានការ​សហការ​ជាមួយ ស្នងការដ្ឋាន​នគរបាល​ ខេត្តបន្ទាយមានជ័យ និង​កម្លាំង​វរៈ​ការពារ​ព្រំដែន​៩១១ ព្រមទាំង​មានការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​អយ្យការ នៃ​សាលាដំបូង​ ខេត្តបន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃ​ទី​២៤ មីនា ២០១៧​នេះ បាន​ចុះ​បង្ក្រាប​ករណី​ជនជាតិ​ចិន​ចាប់​បង្ខាំង​ជំរិត​ទារប្រាក់​ពី​ជនជាតិ​ចិន​ដូច​គ្នា នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​ប៉ោយ​បែ​ត​។

តាម​ម​ប្រភព​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច សហការ​ចាប់ខ្លួន​នោះ​មាន​៤​នាក់ ប្រុស​៣​នាក់ និង​ស្ត្រី​ម្នាក់ ក្នុង​នោះ​ដែរ​សមត្ថកិច្ច​ ក៏​មានការ​រំដោះ​ជន​រង​គ្រោះ​ដែល​ជនសង្ស័យ​ ចាប់​យក​ទៅ​បង្ខាំង​ទុក ដើម្បី​ជំរិត​ទារប្រាក់​។ ប្រភព​បន្ត​ថា កាលពី​ថ្ងៃ​ទី​៦ មីនា ២០១៧ មាន​ស្ត្រីជន​ជាតិចិន​ម្នាក់​ (​ជន​រង​គ្រោះ​)​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​៤​នាក់​អន្ទង​ ឲ្យ​មក​លេង​ស្រុក​ខ្មែរ លុះ​ពេល​ជន​រង​គ្រោះ​មក​ដល់​ពួក​គេ​បាន​បបួល​នាង​ទៅ​លេងល្បែង​ ស៊ីសង​នៅ​កាស៊ីណូ​ក្រុង​ប៉ោយ​ប៉ែ​ត ចាញ់​អស់ប្រាក់​ជាង​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។

ក្រោយ​ចាញ់ល្បែង​ អស់ប្រាក់​ជាង​ ៣០​ម៉ឺន​ដុល្លារ​ហើយ ក្រុម​ជនសង្ស័យ​បាន​បង្ខាំង​ជន​រង​គ្រោះ​ទុក​នៅ​ក្នុង​សណ្ឋាគារ ពេល​មួយ​នោះ​ប្តី​ នាង​បាន​ឆាត​តាម​ហ្វេ​ស​ប៊ុ​ក​ទាក់ទង​ចុះឡើង ត្រូវ​ជនសង្ស័យ​គំរាម​ ទារប្រាក់​ជាង​២០​ម៉ឺន​ដុល្លារ បាន​ធ្វើការ​ដោះ​លែង​ស្ត្រី​ជា​ប្រពន្ធ​វិញ​។ ដោយ​ដឹង​ច្បាស់​ថា ប្រពន្ធ​ត្រូវ​ធ្លាក់​ក្នុង​អន្ទាក់​ក្រុម​ជន​ចាប់ជំរិត​ភ្លាម បុរស​ជា​ប្តី​បាន​ធ្វើ​ដំណើរ​មក​ស្រុក​ខ្មែរ ហើយ​ក៏​បាន​ទាក់ទង​តាម​លំដាប់លំដោយ​ពី​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា និង​បាន​ប្តឹង​ទៅ​សមត្ត​កិច្ច​ឲ្យ​ជួយ​អន្តរា​គម​ក្នុង​រឿង​នេះ​។

ប្រភព​បន្ត​ថា បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​ បុរស​ជា​ប្តី​ជន​រង​គ្រោះ លោកនាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ បាន​ដាក់​បទបញ្ជា​ទៅ​អគ្គស្នងការ​រង​ទទួល​ការងារ​ព្រហ្មទណ្ឌ ប្រធាន​នាយកដ្ឋាន​កណ្តាល​ នគរបាល​យុត្តិធម៌ និង​ទៅ​លោក​ឧត្តមសេនីយ៍ឯក សុខ ខេ​ម​រិ​ន ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ឲ្យ​ប្រើប្រាស់​កម្លាំង​ជំនាញ​ចុះ​ទៅ​ជា​បន្ទាន់​ដើម្បី​ក្រសោប​ជនសង្ស័យ និង​រំដោះ​ជន​រង​គ្រោះ​។

ពេល​នោះ​លោក​ឧត្តមសេនីយ៍ទោ ង៉េ​ង ជួរ អនុប្រធាន​នាយកដ្ឋាន​ដឹកនាំ​កម្លាំង ជាមួយ​លោក​វរៈសេនីយ៍ឯក ជាវ វិបុល ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ចេញ​ទៅ​សហការ​ជាមួយ​ ស្ថាប័ន​ពាក់ព័ន្ធ​ដូច​ បាន​រៀបរាប់​ខាងលើ ពិសេស​កម្លាំង​នគរបាល​ វរៈ​ការពារ​ព្រំដែន​៩១១ ដែល​មាន​លោក​វរៈសេនីយ៍ឯក សូ ចាន់​ណា​រី ជា​ប្រធាន​អង្គភាព បាន​ជួយ​សម្រួល និង​ការពារ​ក្នុង​រង្វង់​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​ចាប់​ជនសង្ស័យ រួម​ទាំង​រំដោះ​ជន​រង​គ្រោះ​នោះ​។ ក្រោយ​ពី​ចាប់​ឃាត់ខ្លួន​នៅ​រសៀល​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៤ នេះ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​មក​កាន់​នាយកដ្ឋាន​នគរបាល​ ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​៕

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួួយផ្សេងទៀត៖

អស្ចារ្យ​... រៀន​ពេទ្យ​ចប់​ភ្លាម បើក​ផ្ទះ​ព្យាបាល​ជំងឺ​ភ្លាម

ខេត្តកំពង់ស្ពឺ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៧ សមត្ថកិច្ច​ចម្រុះ​មួយ​ក្រុម​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត ជិន កែវ​សុវណ្ណ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត បាន​ចុះ​ពិនិត្យ​កន្លែង​ព្យាបាល​ជំងឺ​ទូទៅ​របស់​និស្សិត​ពេទ្យ​ម្នាក់ ដែល​ទើបនឹង​បញ្ចប់​ការ​សិក្សា​បាន​យក​សញ្ញាប័ត្រ​របស់​ខ្លួន​មក​ដាក់​តាំង ហើយ​បើក​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ ព្រមទាំង​ចេញ​លិខិត​ផ្សេង​ៗ​ដល់​អ្នកជំងឺ​ទៀត​ផង​។

គ្រូពេទ្យ​រូប​នេះ​ឈ្មោះ ញ៉ែ​ម សុខ​ម៉េ​ង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅ និង​បើក​កន្លែង​ព្យាបាល​ជំងឺ ស្ថិត​នៅ​ភូមិ​រំដួល​៨៨ ហៅ​ផ្សារ​តា​ឡា​ត់ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។

អ្វី​ដែល​ជា​ការ​កត់សម្គាល់​ របស់​សមត្ថកិច្ច​ចម្រុះ​នោះ​ត្រង់​ថា លោកគ្រូ​ពេទ្យ​រូប​នេះ បាន​បោះពុម្ព​ក្រដាស​វេជ្ជបញ្ជា​ ដោយ​យកឈ្មោះ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ មក​ដាក់​ទៀត​ផង ដែល​ការ​ដាក់​ដូច្នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ខុសច្បាប់ ព្រោះតែ​រូប​គាត់​មិនមែន​ជា​មន្ត្រីរាជការ​ ដែល​បម្រើ​ការ​ក្នុង​អង្គភាព​រដ្ឋ ។ ការ​បើក​អាជីវកម្ម​រកស៊ី​បែប​នេះ ត្រូវ​បាន​មន្ត្រី​ប្រាប់​ថា វា​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ ករណី​នេះ​អាច​ហៅ​បាន​ថា រកស៊ី​បន្លំ​មហាជន ជា​ពិសេស​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​តំបន់​ខាងលើ​តែ​ម្តង​។

ក្នុង​ការ​ពិនិត្យ​នេះ​ដែរ ក្រុមចម្រុះ​រក​ឃើញ​ថា កន្លែង​ព្យា​ល​ជំងឺ​របស់​លោក ញ៉ែ​ម សុខ​ម៉េ​ង បើក​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា និង​ខ្វះ​អនាម័យ ជា​ពិសេស គឺ​ទូ​ដាក់​ថ្នាំ​តែ​ម្តង​។ ក្នុង​ការ​ត្រួតពិនិត្យ​គណៈកម្មការ​ចម្រុះ​បាន​ណែនាំ​ដល់​គ្រូពេទ្យ​រូប​នេះ ព្រមទាំង​ឱ្យធ្វើ​កិច្ចសន្យា​៣​ចំណុច ៖

ទី​១-​ឱ្យ​កាត់​បន្ថយ​ចំនួន​គ្រែ​ពី​ច្រើន​មក​តិច អាច​នៅ​ត្រឹម​២​គ្រែ កាត់​បន្ថយ​មុខ​ឱសថ ព្រមទាំង​អនាម័យ​ក្នុង និង​ក្រៅ​បរិវេណ ព្រមទាំង​ត្រួតពិនិត្យ​ទុយោ​ទីប​អុកស៊ីហ្សែន​ផង​ដែរ

ទី​២-​ឈប់​យក​វេជ្ជបញ្ជា​ជ្រក​ក្រោម​ស្លាក​មន្ទីរ​សុខាភិបាល​មក​ប្រើប្រាស់​ចាប់ពី​ថ្ងៃ​ធ្វើ​កិច្ចសន្យា​នេះ​តទៅ

ទី​៣-​បើសិនជា​ថ្ងៃក្រោយ​លោក ញ៉ែ​ម សុខ​ម៉េ​ង មិន​គោរព​តាម​កិច្ចសន្យា​នេះ​ទេ លោក​សូម​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ទាំងស្រុង​។

បើ​តាម​គ្រូពេទ្យ​មួយ​រូប​លើក​ឡើង​ថា តាម​ពិត​និស្សិត​ពេទ្យ​ដែល​ទើប​បញ្ចប់​ការ​សិក្សា​សាលា​រដ្ឋ​ក្តី ឯកជន​ក្តី ត្រូវ​ចុះ​ធ្វើ​កម្មសិក្សា​រយៈពេល​៣​ឆ្នាំ​យ៉ាងតិច ទើប​អាច​សុំ​ច្បាប់​បើក​អា​ជី​កម្ម​បាន មិនមែន​រៀន​ចប់​ភ្លាម​មក​បើក​ភ្លាម​នោះ​ទេ​។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]