(ភ្នំពេញ)៖ ដើម្បីបង្កើនការប្រុងប្រយ័ត្ន ដល់ប្រជាពលរដ្ឋដែល ទៅចូលរួមលេងកំសាន្ដ នាឱកាសបុណ្យទន្លេ នៅខេត្តស្ទឹងត្រែងនោះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ បានបង្ហាញរូបថតក្រុមជនសង្ស័យ លូកហោប៉ៅ ឆក់ លួច និងបង្ហាញលេខទូរស័ព្ទចំនួន៧ខ្សែ ដើម្បីដាស់តឿនស្មារតី ដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន និងរាយការណ៍ ទៅដល់​​​នគរ​បាល ប្រសិនបើមានហេតុការណ៍អ្វីកើតឡើង។

ប្រជាពលរដ្ឋទាំងអស់ អាចទំនាក់ទំនងទៅកាន់ នគរបាលព្រហ្មទណ្ឌ តាមរយៈលេខទូរស័ព្ទចំនួន៧ខ្សែរួមមាន៖ ១១៧, ១១៨, ៧៤០, ៧៤១, ៧៤២, ៧៤៣, ៧៤៤៕

បុណ្យទន្លេប្រារព្ធឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៤-២៦ ខែមីនា ឆ្នាំ២០១៧ នៅឯខេត្តស្ទឹងត្រែង៕

ប្រភព៖ Fresh News

ព័ត៌មានចាប់អារម្មណ៍ផ្សេងទៀត៖

ស្រ្ដីចំណាស់ម្នាក់ ត្រូវបានចោរឆក់​​កាបូប បណ្ដាលឲ្យដួល​​រងរបួសយ៉ាង​ដំណំ នៅតាម​បណ្តោយ​​ផ្លូវសហ​ព័ន្ធរុស្ស៊ី

ស្ត្រីចំណាស់ម្នាក់ បានធ្វើដំណើរមកពីទិញថ្នាំពេទ្យនៅមន្ទីពេទ្យកាល់ម៉ែត តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក៏ត្រូវចោរ២នាក់ជិះម៉ូតូ មួយគ្រឿងមិនចាំស្លាក់លេខ បានធ្វើសកម្មភាពឆក់កាបូបបានសម្រេច បណ្តាលឲ្យស្រ្តីរងគ្រោះ ដួលរងរបួសយ៉ាងដំណំ ភ្លាមៗនោះជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍មួយនេះបានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ​ ស្ថិតនៅលើផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីរងគ្រោះដែលត្រូវចោរឆក់កាបូបនោះ ឈ្មោះ ខៀវ សង អាយុ៥៥ ឆ្នាំមុខរបរនៅផ្ទះរស់នៅ ភូមិកំរៀង សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាក «SUZUKI NEX» ពណ៌សលាយក្រហម ពាក់ស្លាក់លេខ​ភ្នំពេញ 1DH-6148។

ស្ត្រីរងគ្រោះបានឲ្យដឹងថា នៅមុនកើតហេតុ គាត់បានធ្វើដំណើរចេញពីផ្ទះ ដើម្បីទៅទិញថ្នាំពេទ្យដើម្បីព្យាបាលជំងឺ នៅឯមន្ទី​ពេទ្យកាលម៉ែត ដោយគាត់ទិញថ្នាំរួចហើយ ក៏បានធ្វើដំណើរ ជិះតែម្នាកឯង ត្រឡប់មកផ្ទះវិញតាម​បណ្តោយផ្លូវ​មហាវិថី​សហព័ន្ធរុស្ស៊ី ស្រាប់តែមកដល់​ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យមានគ្នា២នាក់ ពាក់អាវធំពណ៌ខ្មៅ បានជិះធ្វើ​សកម្មភាពដោយម៉ូតូសង់ឌ្រីម ពណ៌ខ្មៅមិនចាំស្លាកលេខ បានឆក់កាបូបស្ពាយពីគាត់បានសម្រេច ហើយរួចជិះរត់​គេចខ្លួនបាត់​ស្រមោល តែម្តងបណ្តាលឲ្យរូបគាត់ ដួលរងរបួសយ៉ាងដំណំ។

ស្រ្តីរងគ្រោះខាងលើបានបន្តថា នៅក្នុងកាបូបនោះមាន លុយខ្មែរជាង៣០ម៉ឺនរៀល ទូរស័ព្ទ២គ្រឿង អត្តសញ្ញាណ​ប័ណ្ណ១សន្លឹក​និងវត្ថុមានតំលៃ​មួយចំនួនទៀតផងដែរ។

ក្រោយកើតហេតុ ស្រ្តីរងគ្រោះបានធ្វើដំណើរ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ច​ស្រាវជ្រាវ តាមចាប់ជន​សង្ស័យមកផ្តន់ទាទោសតាមច្បាប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]