បន្ទាយមានជ័យៈ បុរសម្នាក់កើតជំងឺ តេតាណុសម្នាក់ ចុះទៅដាក់មង ប្រកាច់ស្លាប់ក្នុងទឹក លុះព្រឹកឡើង ទើបមានគេប្រទះឃើញ សាកសព អណែ្តតក្នុងទឹកក្រោយផ្ទះ ក្នុងភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរី សោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២។

នគរបាលក្រុងសិរីសោភ័ណបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ផាន់ សាមិត្ត ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរដើរដាក់មងចិញ្ចឹមម្ដាយ ដែលមានអាយុ៨០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

គ្រួសារសពបានឲ្យដឹងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១២ថា មុនពេលកើតហេតុកាលពីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១២នោះ កូនប្រុសគាត់ម្នាក់នេះបាន តែដើរចុះឡើងៗនៅក្នុងផ្ទះពុំព្រមចូលដេកឡើយ ស្រាប់តែនៅ ម៉ោង១អធ្រាត្រ កូនរបស់គាត់បានយកពិលចុះពីលើផ្ទះ ថាទៅមើលមងហើយក៏បាត់រហូត មិនឃើញមក ផ្ទះវិញទេ។ លុះព្រឹកឡើងកូនប្រសារបស់គាត់បានយកទូកចែវទៅក្រោយផ្ទះដើម្បីបត់ជើង ក៏ប្រទះឃើញសពបងថ្លៃ ដេកអណ្តែតទឹក ចម្ងាយ៣០ម៉ែត្រ ពីផ្ទះរបស់ខ្លួន។

ដោយឡែកនៅក្រុងប៉ោយប៉ែតវិញ តាមការឲ្យដឹងពីលោក ម៉ា រិន មេប៉ុស្តិ៍នគរបាលសង្កាត់ និមិត្តបានឲ្យដឹងថា មានក្មេងប្រុសម្នាក់ឈ្មោះ លឹម តិចលេង អាយុ១៧ឆ្នាំ រស់នៅភូមិក្បាល ស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត បានទៅលេងទឹកនៅចំណុចផ្លូវរថភ្លើង ក្នុងភូមិយាង សង្កាត់និមិត្ត ដើរធ្លាក់រណ្តៅម៉ៃឃូង លង់ទឹកស្លាប់ កាលពីថ្ងៃទី២៩ ខែកញ្ញា វេលាម៉ោង៥ល្ងាច លុះដល់ព្រឹកថ្ងៃទី៣០ ខែកញ្ញា វេលាម៉ោង១០ព្រឹក ទឹករកសពឃើញ។

បច្ចុប្បន្នសពជនរងគ្រោះទាំង២ត្រូវបានសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]