សិង្ហបុរី ថ្ងៃទី ២០ មីនា ឆ្នាំ ២០១៧៖ អ្នកប្រើប្រាស់ជឿជាក់ថាសកម្មភាពចូលរួមក្នុងសង្គមរបស់ក្រុមហ៊ុននីមួយៗគឺផ្តល់នូវសារៈប្រយោជន៍ខ្លាំង និងសង្ឃឹមថាក្រុមហ៊ុនទាំងអស់បន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយអភិវឌ្ឍន៍សង្គម។ ទាំងនេះជាការរកឃើញពីការសិក្សាស្រាវជ្រាវថ្មីមួយពីប្រទេសទាំង៩ទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី ដែលបានធ្វើទ្បើងដោយក្រុមហ៊ុន Kadence Singapore និងប្រគល់សិទ្ធិដោយក្រុមហ៊ុនសាមសុង។

កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនសាមសុងក្នុងការងារសង្គម

អ្នកឆ្លើយសំណួរ៣នាក់ក្នុងចំណោម១០នាក់ (២៩%) បានទទួលស្គាល់ថាក្រុមហ៊ុនសាមសុងបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម ដែលមានពិន្ទុខ្ពស់ជាងពីរដងលើក្រុមហ៊ុនជាប់ក្នុងបញ្ជីបន្ទាប់ (ក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិច)។ ក្នុងចំណោមក្រុមហ៊ុនដែលមានឈ្មោះក្នុងបញ្ជីទាំងក្រុមហ៊ុនបច្ចេកវិទ្យា និងឧបករណ៍មិនប្រើបច្ចេកវិទ្យា សាមសុងក៏ថែមទាំងស្ថិតនៅក្នុងចំណាត់ថ្នាក់នាំមុខគេក្នុងចំណោមសមាគមដ៏ល្អផងដែរ (45%)។

លោកស្រី Irene Ng ដែលជាអនុប្រធានផ្នែកទីផ្សារសាជីវកម្មរបស់ក្រុមហ៊ុនសាមសុងប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានីបានមានប្រសាសន៍ថា៖ «វាជារឿងដ៏ប្រពៃមួយដែលបានដឹងថាអ្នកប្រើប្រាស់ទទួលស្គាល់អត្ថប្រយោជន៍ពិតប្រាកដដែលកម្មវិធីទាំងនេះបានផ្តល់ឲ្យសហគមន៍ ហើយយើងនឹងខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យជីវិតអ្នកគ្រប់គ្នាកាន់តែល្អប្រសើរទ្បើងតាមរយៈកម្មវិធីសង្គមឲ្យកាន់តែធំទូលាយ និងមាននិរន្តភាពយូរអង្វែង។ »

សេវា និងសម្ព័ន្ធភាពរបស់ក្រុមហ៊ុនសាមសុងសម្រាប់សង្គម

ក្រុមហ៊ុនសាមសុងជឿជាក់ថា ការអប់រំគឺជាគ្រាប់ពូជដែលផ្តល់នូវគំនិតច្នៃប្រឌិតថ្មីៗ ហើយក្រុមហ៊ុនមានការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍសហគមន៍តាមរយៈការផ្តល់ការសិក្សាពីបរិស្ថានវ័យឆ្លាត។

នៅទូទាំងទ្វីបអាស៊ីអាគ្នេយ៍ និងអូសេអានី សាមសុងបានបង្កើតសាលា និងបណ្ណាល័យវ័យឆ្លាតចំនួនជាង ១៦០ កន្លែង និង២០ វិទ្យាស្ថានសម្រាប់វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យា ដើម្បីផ្សាភ្ជាប់ពិភពឌីជីថលទៅនឹងជីវិតរស់នៅប្រចាំថ្ងៃ ដែលជួយឲ្យសិស្សានុសិស្សអាចស្វែងយល់ពីវិធីសិក្សាកាន់តែវ័យឆ្លាត និងបណ្តុះនូវទេពកោសល្យឲ្យបានជោគជ័យនៅទូទាំងតំបន់។ សាលា និងបណ្ណាល័យវ័យឆ្លាតរបស់សាមសុង (Samsung Smart Schools and Libraries) ប្រើនូវបច្ចេកវិទ្យា ដែលបង្កើតនូវវិធីសាស្រ្តនៃការសិក្សាថ្មីៗ និងកាន់តែទូលំទូលាយសម្រាប់សិស្ស តាមរយៈកម្មវិធីសិក្សាប្រកបដោយភាពច្នៃប្រឌិត ក៏ដូចជាព័ត៌មានកាន់តែច្រើនសម្បូរបែប និងមានអត្ថប្រយោជន៍ផងដែរ។

លើសពីនេះទៀត វគ្គបណ្តុះបណ្តាល Samsung Tech Institutes ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាសដល់យុវជន និងយុវតីជំនាន់ក្រោយ ទទួលបានអនាគតកាន់តែប្រសើរ ព្រមទាំងស្វែងរកអ្នកជំនាញបច្ចេកទេសដែលកំពុងតែខ្វះខាត។ វគ្គបណ្តុះបណ្តាល Samsung Tech Institutes ធានាថា យុវជនអាចទទួលបាននូវការបណ្តុះបណ្តាលដ៏ល្អបំផុត និងមេរៀនដែលយកទៅប្រើប្រាស់បានក្នុងជីវិតប្រចាំថ្ងៃជាមួយនឹងជំនាញសំខាន់ៗផងដែរ។

ក្នុងគោលបំណងរឹតបណ្តឹងសម្ព័ន្ធភាពជាមួយសហគមន៍ក្នុងតំបន់ សាមសុងក៏បានរៀបចំនូវកម្មវិធី សង្គមដ៏ធំមួយ ដែលមានឈ្មោះថា Culture.Connect។ ការច្នៃប្រឌិតថ្មីនេះបង្ហាញពីភាពខុសប្លែកពីគេ និងភាពល្បីល្បាញនៃទីផ្សារនីមួយៗ ដែលមានវប្បធម៌ចម្រុះគ្នា រួមមាន អត្តសញ្ញាណប្រវត្តិសាស្ត្រ និងស្នាដៃរចនា ព្រមទាំងសិល្បៈ និងវប្បធម៌ផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]