បរទេស៖ តារាសម្តែង Paul Walker គឺជាតួអង្គដ៏ល្បីមួយរូបនៅក្នុងខ្សែភាពយន្តហូលីវូដ Fast and Furious ដែលប្រិយមិត្តបានស្គាល់ហើយថាជាខ្សែភាពយន្តប្រភេទប្រណាំងឡាន និងបេសកម្មផ្សេងៗលាយឡំក្នុងសាច់រឿង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ តារាសម្តែងមួយដួងនេះ បានស្លាប់បាត់បង់ជីវិតទៅហើយ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីចុងឆ្នាំ២០១៣។

ថ្វីត្បិត Paul បានចាកចេញក៏ពិតមែន ប៉ុន្តែតារាសម្តែងរូបនេះ បានបន្សល់ទុកកូនស្រីមួយរូប ដែលថ្មីៗនេះ សម្រស់របស់នាងកំពុងទទួលការចាប់អារម្មណ៍នៅលើប្រព័ន្ធអិុនធើណេត មិនតែប៉ុណ្ណោះនាងក៏ចាប់ផ្តើមមាន Fan មកគាំទ្រនាងផងដែរ ហាកបីដូចជាតារាកំពុងរះ។ 

Meadow Walker ត្រូវប្រភពព័ត៌មានឲ្យដឹងថា ជាកូនស្រីសំណព្វចិត្តរបស់តារាសម្តែង Paul Walker   ក្នុងនោះស្នាមសាក់នៅលើខ្លួនរបស់តារាសម្តែងរូបនេះ ក៏មានឈ្មោះរបស់កូនស្រីផងដែរ   ប៉ុន្តែជាអកុសលនៅពេលដែល Meadow មានអាយុ១៥ឆ្នាំ Paul ក៏បានស្លាប់បាត់បង់ជីវិត ដោយមិនបានឃើញកូនស្រីរបស់ខ្លួនធំពេញវ័យ ហើយមានរូបរាងស្រស់ស្អាតបែបនេះ។

គួរបញ្ជាក់ថា Meadow Walker កើតនៅក្នុងឆ្នាំ១៩៩៩។ ថ្វីត្បិតឪពុកម្តាយរស់នៅបែកគ្នាមែន តែនាងគឺជាកូនស្រីម្នាក់ ដែល Paul Walker ជាឳពុកស្រលាញ់ជាងគេ ហើយថែមទាំងជាកូនសំណព្វចិត្តទៀតផង ព្រោះគ្រប់ពេលសម្ភាសន៍ក្នុងខ្សែភាពយន្តប្រណាំងឡាន Fast and Furious តារាសម្តែង Paul Walker តែងតែបញ្ចេញឈ្មោះរបស់នាងឲ្យគេបានស្គាល់។

ចំពោះប្រជាប្រិយភាពរបស់នាងវិញ Meadow Walker ទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងបណ្តាញសង្គមរូបភាពអិុនស្តាក្រាម ដោយក្នុងនោះមានអ្នកចុចតាមដាននាងរហូតដល់ជាង១លាននាក់ ដោយសារតែសម្រស់ដ៏ផូរផង់គួរឲ្យស្រលាញ់របស់នាង៕

ចង់ដឹងថាសម្រស់របស់កូនស្រី Paul Walker នាង Meadow Walker ស្រស់ស្អាតយ៉ាងណានោះ ទស្សនារូបភាពខាងក្រោម៖ 

ប្រភព៖ Brightside

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ហ្វាន់ ពីងពីង ទទួលបានពានរង្វាន់តារាសម្តែងស្រីល្អជាងគេ ព្រោះតែ…

ហុងកុង៖ កាលពីថ្ងៃទី ២១ មីនា កន្លងទៅនេះ តារាសម្តែងស្រីដ៏ល្បីឈ្មោះរបស់ប្រទេសចិន ហ្វាន់ ពីងពីង បានជាប់ឈ្មោះជាតារាសម្តែងស្រីដែលល្អជាងគេ នៅក្នុងព្រឹត្តិការណ៍ចែកពានរង្វាន់ភាពយន្តអាស៊ានលើកទី១១ (11th Asian Film Awards) ដែលបានប្រព្រឹត្តិទៅនៅឯមជ្ឈមណ្ឌលវប្បធម៌នាទីក្រុងហុងកុង។

ថ្មីៗនេះនាងបានចូលរួមសម្តែង នៅក្នុងរឿងបែបកំប្លែងមួយដែលមានចំណងជើងថា “I am not Madame Bovary” ដែលរឿងមួយនេះក៏ទទួលបានពានរង្វាន់ជារឿងដែលល្អជាងគេ (Best Film) និងអ្នកថតកុនល្អបំផុត (Best Cinematographer) ផងដែរ។

យោងទៅតាមសារព័ត៌មាន Reuters បានឲ្យដឹងថា ហ្វាន់ ពីងពីង បាននិយាយថា នាងពិតជាពេញចិត្តក្នុងការសម្តែងនៅក្នុងរឿងមួយនេះណាស់ បើទោះបីជាវាមានការលំបាកខ្លះក៏ដោយ។

ទោះជាយ៉ាងណា ហ្វាន់ ពីងពីង មិនមែនអ្នកដែលទទួលបានពានរង្វាន់ច្រើនជាងគេនោះទេ។ ផ្ទុយទៅវិញ ខ្សែភាពយន្តបែបស្រើបស្រាលរបស់កូរ៉េខាងត្បូង ដែលមានចំណងជើងថា "The Handmaiden" ឯណោះទេ ដែលទទួលបានពានរង្វាន់ច្រើនជាងគេ គឺបានដល់ទៅ៤ឯណោះ។

គួរបញ្ជាក់ដែរថា តារាសម្តែងស្រី Moon So-ri និង Kim Tae-ri បានទទួលបានពានរង្វាន់ តារាសម្តែងដែលមានការគាំទ្រច្រើនបំផុត (Best Supporting Actress) និងតារាសម្តែងថ្មីដែលលេចធ្លោ (Best Newcomer) ។ ចំនែកឯតារាសម្តែង និងតារាចម្រៀងហុងកុង Sammi Cheng ទទួលបានពានរង្វាន់ តារាដែលល្អបំផុតក្នុងខ្សែភាពយន្តអាស៊ាន (The excellence in Asian cinema)៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]