ភ្នំពេញ៖​ ថ្ងៃនេះ សែលកាតបានប្រកាសពីគំនិតផ្ដួចផ្ដើម ចុងក្រោយបំផុតរបស់ខ្លួនដើម្បីស្វែងយល់ និងផ្សារភ្ជាប់ទំនាក់ទំនង ជាមួយយុវជនកម្ពុជាឲ្យកាន់តែប្រសើរឡើងតាមរយៈយុវទូតខ្លួន ។

យុវទូតរបស់សែលកាតទាំងអស់ នឹងធ្វើការជាមួយក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងរបស់ក្រុមហ៊ុនក្នុងព្រឹត្តិការណ៏ និងគម្រោងការងារពិសេសៗរបស់សែលកាតដែលផ្តោតសំខាន់លើយុវជនខ្មែរ។

នាយកផ្នែកផ្សព្វផ្សាយ និងទំនាក់ទំនងក្រុមហ៊ុនសែលកាត អ្នកស្រី Cheryl Gray បានមានប្រសាសន៍ថា យុវទូតទាំងប្រាំរូបគឺ ត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំង និងយកចិត្តទុកដាក់បំផុត ដោយសមាជិកក្រុមរបស់យើង។

ក្រុមការងារយើងចាប់ផ្ដើមការជ្រើសរើស ដោយមានបេក្ខភាពជាង 20 រូប ហើយពួកគេត្រូវបានជ្រើសរើសយ៉ាងហ្មត់ចត់ ត្រឹម 5រូបនៅជុំចុងក្រោយផ្អែកលើបុគ្គលិកលក្ខណៈ និងសក្ដានុពលរបស់ពួកគេ ។

លក្ខខណ្ឌក្នុងការវិនិច្ឆ័យចំបងនៃការជ្រើសរើសមានដូចជា ទំនុកចិត្ត ឆន្ទៈ ជំនាញបច្ចេកវិទ្យាអ៊ីនធើណែតក៏ដូចជាជំនាញប្រាស្រ័យទាក់ទង និងការធ្វើការជាក្រុម និងជាមួយអ្នកដទៃផងដែរ។

អ្នកស្រី Cheryl Gray បានបន្តទៀតថា “ពួកគេជាអ្នកដែលយល់ច្បាស់ពីយុវជន ដែលពិតជាមានសារៈសំខាន់ណាស់ចំពោះយើង ។

ទស្សនវិស័យរបស់សែលកាតសម្រាប់អនាគត គឺជាក្រុមហ៊ុនមួយ ដែលផ្ដល់នូវមធ្យោបាយ​ ដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់អ៊ីនធើណែត និងតម្លៃសមរម្យដល់ប្រជាជនទាំងអស់ ដែលក្នុងនោះក៏រួមទាំងយុវជនដ៏ច្រើនលើសលប់របស់កម្ពុជាផងដែរ មិនថាពួកគេនៅ សិក្សា ឬធ្វើការងារនៅទីណាក៏ដោយ។ កាលណាបណ្ដាញសេវា 4G យើងត្រូវបានដំឡើងជោគជ័យរួចរាល់ យើងចង់ឃើញយុវជនកាន់តែច្រើនភ្ជាប់ទំនាក់ទំនង ជាមួយយើងបានយ៉ាងងាយស្រួល។”

សែលកាត កំពុងតែពង្រីកបណ្ដាញសេវាអ៊ីនធើណែតក្នុងរយៈពេលវិនិយោគប៉ុន្មានឆ្នាំមកនេះក្នុងទឹកប្រាក់ប្រមាណរាប់លានដុល្លារ។

ការដំឡើងបណ្ដាញសេវាអ៊ីនធើណែត គ្រោងនឹងត្រូវបញ្ចប់ក្នុងដំណាច់ខែមេសានេះដែលអាចឲ្យអតិថិជនសែលកាត ប្រើប្រាស់នូវសេវាអ៊ីនធើណែតបានកាន់តែទូលំទូលាយ និងល្បឿនលឿនបំផុតនៅកម្ពុជា។

“យុវជនជាអ្នកទទួលបានផលប្រយោជន៍ចំបងពីបណ្ដាញអ៊ីនធើណែតរបស់យើង ប៉ុន្តែយើងចង់ឲ្យប្រជានជនកម្ពុជាទាំងមូលអាចភ្ជាប់ទំនាក់ទំនង ខណៈកម្ពុជាយើងកំពុងបន្តដំណើរវិវត្តជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនដ៏ឆាប់រហ័សមួយនៅអាស៊ី។”

លោកអ្នកអាចស្វែងយល់បន្ថែមអំពីយុវទូតរបស់យើង នៅលើទំព័រហ្វេសប៊ុកសែលកាត ដែលក្រុមរបស់យើងនឹងធ្វើការណែនាំ អំពីយុវទូតម្នាក់ម្ដងៗរាល់ថ្ងៃក្នុងសប្ដាហ៍នេះ។

https://www.facebook.com/CellcardFanPage

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]