សិង្ហបុរី៖ ប្រាកដណាស់ថា ប្រិយមិត្តទាំងអស់គ្នាមិនចូលចិត្តទៅជួបជាមួយគ្រូពេទ្យទូទៅ ឬក៏ពេទ្យធ្មេញទេ ប៉ុន្តែយើងជឿថា មិត្តទាំងអស់គ្នាប្រហែលជានឹងទៅជួបគ្រូពេទ្យជាញឹកញ៉ាប់ បើសិនជាគ្រូពេទ្យទាំងនោះ មានមុខម៉ាត់ដ៏ទាក់ទាញដូចជាគ្រូពេទ្យទាំងប៉ុន្មានអ្នកខាងក្រោមនេះ។

ចង់ដឹងថាគ្រូពេទ្យ និងទន្តពេទ្យទាំងនោះ ពិតជាធ្វើឲ្យអ្នករំជួលអារម្មណ៍យ៉ាងណា សូមទស្សនារូបភាពទាំងអស់គ្នា!

ប្រភព៖ បរទេស

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ គួរឲ្យខ្លាច! ធ្លាប់តែឃើញក្នុងរឿងខ្មោច តែឥឡូវឃើញស្តែងៗ ក្មេងប្រុសម្នាក់ អាចបែរក្បាល ដាក់មកក្រោយខ្នងបាន(មានវីដេអូ)

បរទេស៖ សារព័ត៌មាន មីរ័រ របស់អង់គ្លេស បានចុះផ្សាយកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ វីដេអូដ៏រន្ធត់មួយត្រូវបានគេបង្ហោះលើអ៊ិនធើណេត ដោយបង្ហាញពីសកម្មភាពរបស់ក្មេងប្រុសម្នាក់ បង្វិលក្បាលរបស់គេមកក្រោយខ្នង ១៨០ដឺក្រេ សឹងមិនជឿនឹងភ្នែក ដែលមើលទៅដូចគ្នាក្នុងឈុតភាពយន្តខ្មោចរឿង Exorcist។

ប្រភពព័ត៌មានបានឲ្យដឹងថា យោងតាមវីដេអូ ក្មេងប្រុសរូបនោះ ត្រូវគេស្នើសុំឲ្យសម្តែងបែបនេះ ដោយរូបគេបានឈរបែរខ្នងដាក់កាមេរ៉ា ហើយបន្ទាប់មកក៏សម្រួលសាច់ដុំ.ក មុនពេលដែលគេយកដៃទាំង២ ចាប់ក្បាលបង្វិលមកក្រោយ ស្តែងៗតែម្តង។

សកម្មភាពដ៏គួរឲ្យរន្ធត់មួយនេះ ត្រូវបានថតដោយសមាជិកគ្រួសាររបស់គេម្នាក់ ខណៈអ្នកដទៃទៀតនាំគ្នាសើចសប្បាយ ចំណែកឯក្រុមប្រុសតូច ក្រោយពីបង្វិលក្បាលបាន ២-៣វិនាទី ក៏ត្រលប់ក្បាលមកដូចធម្មតាវិញ រួចក៏ដើរចេញទៅខាងក្រៅផ្ទះ ដើម្បីលេងជាមួយមិត្តភក្តិរបស់គេទៅ។

ប្រភពបន្តថា វីដេអូមួយនេះ ត្រូវបានបង្ហោះលើបណ្តាញអ៊ិនធើណេត អមដោយសារ ដែលសរសេរជាភាសាអេស្ប៉ាញ តែគេមិនដឹងច្បាស់ទេថា វីដេអូមួយនេះត្រូវបានថតនៅទីណាឲ្យពិតប្រាកដ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]