ភ្នំពេញ​៖ កម្ពុជាជាប្រទេសមួយ ដែលមានធនធានសម្បូរបែបនៃវិស័យសិល្បៈ សិប្បកម្ម ជាច្រើនក្នុងការផលិតជារបស់របរប្រើប្រាស់ប្រចាំថ្ងៃ និងជារបស់ដូនតាដែលបានបន្សល់តាមចម្លាក់ប្រាសាទនានាជាច្រើន ។

ដោយឃើញនូវគុណប្រយោជន៍ទាំងអស់នេះ ទើបយើងបង្កើត ពិព័រណ៍សិល្បៈ និង សិប្បកម្ម ដែលជាពិព័រណ៍ថ្មីមួយទៀត ក្នុងគោលបំណងកសាងវេទិកាបង្ហាញផលិតផលក្នុងស្រុកដល់អ្នកទិញលក់រាយ និងលក់ដុំ ជាពិសេសគឺបង្ហាញដល់ពិភពលោកថាកម្ពុជាមានរបស់ធ្វើដោយដៃ ដែលគួរអោយកោតសរសើរ។ ប្រភេទផលិតផលតាំងពិព័រណ៍មានដូចជា ៖

សូត្រ , ក្រមា , សាប៊ូធ្វើដោយដៃ , គ្រឿងលាបមុខ , ផលិតផលស្ប៉ាធ្វើដោយដៃ , គ្រឿងអលង្ការ , កាបូបនិងកាតាប , គំនូរ , រូបចំលាក់ , គ្រឿងតុបតែងក្នុងផ្ទះ , ផលិតផលប៉ាក់ និងប្រដាប់ក្មេងលេង , វត្ថុអនុស្សាវរីយ៍ , គ្រឿងសង្ហារឹមធ្វើពីដៃ , គ្រឿងអលង្ការធ្វើដោយដៃ , ការគូររូបថ្លុក , ការគូររូបលើអាវយឺត និង មានជាច្រើនទៀត ។

អ្វីដែលសំខាន់គឺចង់អោយកូនខ្មែរទាំងអស់ ជួយលើកស្ទួយក្នុងវិស័យមួយនេះអោយកាន់តែធំទូលាយ និងផ្តល់តម្លៃដល់ពួកគាត់ដោយការ ទៅទស្សនាផ្ទាល់ នៅថ្ងៃទី 08-09-10 មេសា ឆ្នាំ 2017 ផ្សារទំនើបអ៊ីអនម៉ល ។

សម្រាប់កក់ស្តង់ ៖ 089 301727 / 077 718517 / 069 252 715

អ៊ីម៉ែល ៖ [email protected]

ហ្វេសបុក ៖https://www.facebook.com/ArtandCraftCambodia/ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]