ថៃ៖ ការលេងពណ៌សក់ ឬម៉ូតសក់ គឺរឿងសំខាន់ខ្លាំងណាស់សម្រាប់នារីៗសម័យថ្មី ព្រោះសក់ក៏ជាចំណុច ដ៏គួរឱ្យទាក់ទាញមួយដែរ សម្រាប់សុភាពនារីគ្រប់រូប។

តើអ្នកប្រាថ្នាចង់បាន ពណ៌សក់ដែលអាចជួយលើកសម្រស់ផ្ទៃមុខឱ្យស ភ្លឺថ្លា និងមានភាពស៊ីគ្នាជាមួយនឹងពណ៌សម្បុររបស់ខ្លួនដែរឬទេ?

បើដូច្នេះ តោះយើងទៅមើលពណ៌សក់របស់កំពូលតារាស្រីល្បីៗទាំងនេះបន្តិចទៅមើល តើពួកគេលាបពណ៌អ្វីខ្លះ?

១) Chompoo Araya៖ ជាមួយនឹងសក់ពណ៌ត្នោត ពិតជាស្រស់ស្អាតសមនឹងផ្ទៃមុខស.ស្អាតរបស់នាងណាស់។ ទោះបីជាកំពុងតែពរពោះកូននៅក្នុងផ្ទៃយ៉ាងណា តែអ្នកម្តាយរូបនេះក៏មិនភ្លេចបង្ហាញភាព ស្រស់ស្អាតជាមួយនឹងសក់ពណ៌ត្នោតគួរឱ្យស្រលាញ់។ 

២) Mai Davika៖ បើនិយាយពីរឿងសក់ ពិតជាមិនអាចរំលងនាងបានទេ ព្រោះនាងមានសក់ពណ៌ខ្មៅរលោង ស៊ីគ្នាជាមួយនឹងសម្បុរស.អស់ទាស់ ទៅណាមកណាក៏មានតែអ្នកតាមមើលសក់របស់នាងមិនឈប់។

៣) Ploy Chermarn៖ ជាតារាស្រីដែលមានសម្បុរខ្មៅស្រគាំ មិនស.ស្អាត ដូចតារាស្រីដួងផ្សេងនោះទេ ប៉ុន្តែសូមប្រាប់ថា នាងក៏មានភាពស្រស់ស្អាត មិនចាញ់គេដែរ ជាមួយនឹងសក់ពណ៌ត្នោត ដែលធ្វើឱ្យនាងរឹតតែស្រស់ស្អាតឡើងទ្វេដង។

៤) Aum patchrapa៖ ជាមួយនឹងពណ៌សក់ខ្មៅគ្រប់រដូវកាលរបស់កំពូលតារាមួយដួងនេះ ធ្វើឱ្យនាងមានភាពស្រស់ស្អាតគ្រប់កម្មវិធី ដោយគ្រាន់តែលើកតុបតែងម៉ូតបន្តិចប៉ុណ្ណោះ។

៥) Warattaya៖ ក៏ស្រស់ស្អាតដែរ ជាមួយនឹងពណ៌សក់សូកូឡារបស់នាង ពិសេស ប្រុសៗឃើញហើយ អាចធ្លាក់ក្នុងអន្លង់ស្នេហ៍នាងបានគ្រប់ពេល។

៦) Pu Praya៖ តារាសម្តែង និងជាតារាបង្ហាញម៉ូតដ៏ពេញនិយម និងមានភាពល្បីល្បាញកម្រិតតារាហូលីវូដ ក៏មានពណ៌សក់ខ្មៅរលោងស្អាតគួរឱ្យចាប់ចិត្តផងដែរ ដែលធ្វើឱ្យគ្រប់គ្នាលួចសម្លឹងមើលនាងមិនដាក់ភ្នែក។

សរុបមកតារាស្រីល្បីទាំងនេះ មិននិយមលាបពណ៌សក់លេងម៉ូតខ្លាំងណាស់ណាទេ មិនថាពណ៌សម្បុររបស់ពួកគេស ឬស្រគាំយ៉ាងណាក្តី ក៏ពណ៌ខ្មៅ និងពណ៌ត្នោត គឺជាពណ៌ដ៏ពេញនិយម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]