នេះគឺជារឿងដែលនឹកស្មានមិនដល់សោះ ដោយសារតែមានសិស្សស្រី ដែលសិក្សាត្រឹមតែថ្នាក់មធ្យមសិក្សា ហ៊ានដោះអាវចេញទាំងអស់ ដើម្បីថតរូបជាមួយមិត្តភកិ្កស្រីៗ ដែលរៀនថ្នាក់ជាមួយគ្នា។

បើតាមប្រភពព័ត៌មានរបស់ប្រទេសចិន បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មានសិស្សស្រីចំនួន ១២នាក់ ដែលរៀនថ្នាក់មធ្យមសិក្សា នៅសាលារៀនមួយស្ថិតនៅក្នុងខេត្ត Guangdong ប្រទេសចិន បានដោះអាវរបស់ពួកគេចេញទាំងអស់ ដើម្បីថតរូបជាមួយមិត្តភក្កិស្រីៗរបស់ពួកគេ។ យ៉ាងណាម៉ិញរូបថតដែលពួកគេថត ត្រូវបានបង្ហោះទៅលើវេបសាយសំខាន់ៗ ហើយរូបថតនោះត្រូវបានគេ បង្ហោះហើយបង្ហោះទៀត ជាច្រើនដង ទៅលើវេបសាយសំខាន់ៗមួយចំនួនទៀត ដែលមានអ្នកទស្សនារាប់លាននាក់។ ដូចគ្នានេះដែរ រូបថតដែលបានបង្ហោះនោះ បានធ្វើឲ្យអ្នកលេងអិនធើណេតជាច្រើនលាននាក់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយពួកគេបាននិយាយថា ពួកគេនឹងប្រាប់ទៅដល់ប្អូនៗ ឬ ក្មេងជំនាន់ក្រោយ កុំឲ្យយកតំរាប់តាម ព្រោះថារឿងនេះវាពាក់ព័ន្ធនឹង សីលធម៌ និងសេចក្តីថ្លៃថ្នូររបស់មនុស្សយើងម្នាក់ៗ ហើយក៏ប៉ះពាល់ទៅដល់សង្គមជាតិផងដែរ។

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]