(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ សហការជាមួយ​កម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូង​រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ បានបន្តយុទ្ធនាការ ចុះត្រួតពិនិត្យការស្នាក់ និងធ្វើការរបស់ជនជាតិ​វៀតណាម​ ក្នុងរោងសិប្បកម្មកែច្នៃឈើ តាមផ្លូវលេខ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជាលទ្ធផលលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា នៅពេលចុះត្រួតពិនិត្យនោះ ជនជាតិវៀតណាមចំនួន២១នាក់ មានស្រី៤នាក់ ត្រូវបានឃាត់ខ្លួនដោយសារគ្មានឯកសារ​ត្រឹមត្រូវ។

លោកបានបញ្ជាក់ថា «ពួកគេបានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ»។

បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន ជនជាតិវៀតណាមទាំងនេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ធ្លាប់​ស្គាល់គ្នា និយាយ​លេង​ជាមួយ​គ្នា​ក៏​ព្រមទៅ មានអីចុង​ក្រោយខ្នោះ

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ ត្រូវ​បាន​នគរបាល​ ស្រុក​ខ្សាច់កណ្ដាល ចាប់ខ្លួន បន្ទាប់​ពី​បាន​លួងលោម​ក្មេង​ស្រី​ អាយុ​១២​ឆ្នាំ ទៅ​រួមរ័ក​បាន​៣​លើក​ក្នុងផ្ទះ​សំណាក់​នៅ​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៧ ហើយ​ត្រូវ​ម្ដាយ​ក្មេង​ស្រី​ដឹង​ប្ដឹង​ឱ្យ​នគរបាល​ចាប់ខ្លួន​។

មន្ត្រី​នគរបាល​ស្រុក​ ខ្សាច់កណ្ដាល​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​នោះ​ឈ្មោះ ផល វិត ហៅ​ភេទ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​បម្រើ​ការងារ​នៅ​ភោជនីយដ្ឋាន​រាជធានី​ភ្នំពេញ មាន​ទីលំនៅ​ភូមិ​ព្រែក​ក្របៅ​ទី​១ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា ជនសង្ស័យ និង​ជន​រង​គ្រោះ​នៅ​ភូមិ​ជិត​គ្នា និង​ស្គាល់គ្នា ធ្លាប់​និយាយ លេងសើច​ជាមួយ​គ្នា ។ នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២២ មីនា ជនសង្ស័យ និង​ជន​រង​គ្រោះ​បាន​ណាត់ជួប​គ្នា និង​បាន​ហៅ​អ្នក​ម៉ូតូឌុប​ឈ្មោះ តុ​ប តឹ​ម ឲ្យ​ឌុ​ប​ខ្លួន និង​ជន​រង​គ្រោះ​ឲ្យ​ទៅ​ដាក់​នៅ​កំពង់​.​ដ​ស្វាយ​ជ្រំ ក្នុង​តម្លៃ​៦.០០០​រៀល​។

ខណៈ​ពេល​ឌុ​ប​ទៅ​ដល់​កំពង់​.​ដ​ស្វាយ​ជ្រំ ជនសង្ស័យ​បាន​លួងលោម​បបួល​នាំ​ជន​រង​គ្រោះ​ឆ្លង​ទៅ​ភ្នំពេញ រួច​នាំ​យក​ទៅ​ដេក​នៅផ្ទះ​សំណាក់​នៅ​ម្តុំ​ផ្សារ​សូ​រិ​យា សម្រេច​បាន​៣​លើក ។ នៅ​ល្ងាច​ថ្ងៃ​ដដែល​ម្តាយ​ជន​រង​គ្រោះ​បាន​ដើរ​រក​កូនស្រី តែ​មិនឃើញ ក៏​សួរ​អ្នក​ភូមិ ហើយ​បាន​ជួប​ឈ្មោះ តុ​ប តឹ​ម ដែល​ជា​អ្នក​រត់​ម៉ូតូ​បាន​ប្រាប់​ថា ខ្លួន​ជា​អ្នក​ឌុ​ប​ក្មេង​ស្រី​រង​គ្រោះ និង​ឈ្មោះ ផល វិត ទៅ​កំពង់​.​ដ​ស្វាយ​ជ្រំ​។

បន្ទាប់​មក​ម្តាយ​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​ប្តឹង​ឈ្មោះ ផល វិត កម្លាំង​ប៉ុស្តិ៍​ព្រែក​អំពិល សហការ​ជាមួយ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ឈ្មោះ ផល វិត ហៅ​ភេទ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បន្ត​អនុវត្ត​ចាត់ការ​តាម​នីតិវិធី ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]