ហុងកុង៖ កាលពីថ្ងៃទី ២១ មីនា កន្លងទៅនេះ តារាសម្តែងស្រីដ៏ល្បីឈ្មោះរបស់ប្រទេសចិន ហ្វាន់ ពីងពីង បានជាប់ឈ្មោះជាតារាសម្តែងស្រីដែលល្អជាងគេ នៅក្នុងព្រឹត្តិការណ៍ចែកពានរង្វាន់ភាពយន្តអាស៊ានលើកទី១១ (11th Asian Film Awards) ដែលបានប្រព្រឹត្តិទៅនៅឯមជ្ឈមណ្ឌលវប្បធម៌នាទីក្រុងហុងកុង។

ថ្មីៗនេះនាងបានចូលរួមសម្តែង នៅក្នុងរឿងបែបកំប្លែងមួយដែលមានចំណងជើងថា “I am not Madame Bovary” ដែលរឿងមួយនេះក៏ទទួលបានពានរង្វាន់ជារឿងដែលល្អជាងគេ (Best Film)  និងអ្នកថតកុនល្អបំផុត (Best Cinematographer) ផងដែរ។

យោងទៅតាមសារព័ត៌មាន Reuters បានឲ្យដឹងថា ហ្វាន់ ពីងពីង បាននិយាយថា នាងពិតជាពេញចិត្តក្នុងការសម្តែងនៅក្នុងរឿងមួយនេះណាស់ បើទោះបីជាវាមានការលំបាកខ្លះក៏ដោយ។

ទោះជាយ៉ាងណា ហ្វាន់ ពីងពីង មិនមែនអ្នកដែលទទួលបានពានរង្វាន់ច្រើនជាងគេនោះទេ។ ផ្ទុយទៅវិញ ខ្សែភាពយន្តបែបស្រើបស្រាលរបស់កូរ៉េខាងត្បូង ដែលមានចំណងជើងថា "The Handmaiden" ឯណោះទេ ដែលទទួលបានពានរង្វាន់ច្រើនជាងគេ គឺបានដល់ទៅ៤ឯណោះ។

គួរបញ្ជាក់ដែរថា តារាសម្តែងស្រី Moon So-ri និង Kim Tae-ri បានទទួលបានពានរង្វាន់ តារាសម្តែងដែលមានការគាំទ្រច្រើនបំផុត (Best Supporting Actress) និងតារាសម្តែងថ្មីដែលលេចធ្លោ (Best Newcomer) ។ ចំនែកឯតារាសម្តែង និងតារាចម្រៀងហុងកុង Sammi Cheng ទទួលបានពានរង្វាន់ តារាដែលល្អបំផុតក្នុងខ្សែភាពយន្តអាស៊ាន (The excellence in Asian cinema)៕

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត៖ ថ្ងៃនេះ តារាសម្តែងស្រីនាង Vicky Sunisa សម្រាលបានកូនប្រុសម្នាក់ហើយ!

ថៃ៖ នៅថ្ងៃទី២៣ខែមីនានេះ វេលាម៉ោង ៨:៣០នាទីព្រឹក តារាសម្តែងស្រីប្រចាំនៅប៉ុស្តិ៍លេខ៣ នាង Vicky Sunisa បានសម្រាលកូនប្រុសម្នាក់ហើយ ប្រកបទៅដោយសុវត្ថិភាពទាំងម្តាយទាំងកូន។

ដោយក្នុងនោះ សមាជិកនៅក្នុងគ្រួសារនាង បានបង្ហាញរូបភាពដំបូងឱ្យដឹងតាមរយៈបណ្តាញអ៊ីនស្តារក្រាមថា ពួកគេទាំងពីរនាក់ម្តាយកូនពិតជាមានសុខភាពល្អ ផុតពីគ្រោះថ្នាក់ហើយ និងមានស្នាមញញឹមនៅលើផ្ទៃមុខ គួរឱ្យស្រលាញ់ថែមទៀតផង។

ចំណែកឯតារាសម្តែងលោក Chayote ដែលជាស្វាមីអ្នកនាង Vicky Sunisa វិញក៏បានសម្តែងក្តីរំភើបរីករាយនៅក្នុងចិត្តយ៉ាងខ្លាំងណាស់ដែរ នៅពេលដែលបានឃើញមុខកូនប្រុសរបស់ខ្លួនជាលើកដំបូង បានកើតមកប្រកបដោយសុវត្ថិភាព ព្រមទាំងមានភាពស្រស់ស្អាត មានព្រលឹងយ៉ាងដូច្នេះ។

ទន្ទឹមនឹងនេះក៏មានការជូនពរយ៉ាងច្រើនពីមិត្តភក្តិនៅក្នុងអ៊ីនស្តារក្រាមផងដែរ ពេលបានឃើញកូនប្រុស តារាសម្តែងស្រីនាង Vicky Sunisa សម្រាលមកដោយផុតគ្រោះថ្នាក់ទាំងម្តាយ និងកូន៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]