អ្នកតែងតែឆ្លុះកញ្ជក់តុបតែងខ្លួនជារៀងរាល់ថ្ងៃ ប៉ុន្តែអ្នកប្រហែលជាមិនដឹងទេថា រូបរាងទម្រង់ច្រមុះ របស់អ្នកអាចបង្ហាញអំពី បុគ្គលិករបស់អ្នកបានយ៉ាងច្រើនផងដែរ។

ចង់ដឹងយ៉ាងណានោះ សូមតាមដានការបកស្រាយ ទៅតាមប្រភេទទម្រង់ច្រមុះ យោងតាមគេហទំព័រ Bright Side ដូចខាងក្រោមនេះ ៖

១. ច្រមុះកំពិត 

អ្នកជាមនុស្សដែលមិនងាយទាយដឹងឡើយ ជាមនុស្សដែលសម្រេចចិត្ត ដោយឯកឯង មិនសូវខ្វល់ខ្វាយច្រើន ហេតុនេះអ្នកជុំវិញ មិនសូវជាស្វាគមន៍អ្នកប៉ុន្មានទេ និយាយរួមគឺអ្នកជាមនុស្ស “និយាយតិច ធ្វើច្រើន”។ ដោយសារតែបែបនេះហើយ ទើបជាធម្មតា អ្នកតែងតែទទួលបាននូវភាពជោគជ័យជានិច្ច។

២. ច្រមុះស្រួច ដូចជនជាតិក្រិច 

ប្រសិនបើច្រមុះរបស់អ្នក ស្រួច ត្រង់ និងវែង អ្នកជាមនុស្សដែលប្រកាន់ខ្ជាប់ នូវសច្ចៈភាព។ អ្នកជាមនុស្សដែលមិនចូលចិត្ត ការចាប់អារម្មណ៍ពីអ្នកដទៃនោះទេ។ ជាពិសេស អ្នកជាមនុស្សស្រគត់ស្រគំ មិនងាយបង្ហាញនូវអារម្មណ៍ និងមនោសញ្ចេតនាចេញមកក្រៅនោះទេ។ ប៉ុន្តែ សម្រាប់សម្រាប់មនុស្សជិតដិត អ្នកតែងតែបង្ហាញនូវភាពស្មោះត្រង់ជានិច្ច។

៣. ច្រមុះត្រង់ 

អ្នកជាមនុស្ស ដែលមានចរិតដូចព្យុះផ្គរយ៉ាងអ៊ីចឹង ដោយមិនអាចមានអ្នកណាម្នាក់មកលេងសើចបាននោះទេ ជាពិសេស អ្នកតែងតែយកឈ្នះ ដោយការប្រើអារម្មណ៍ ជាជាងហេតុផល។ មនុស្សជុំវិញខ្លួនអ្នក តែងតែព្យាយាមធ្វើយ៉ាងណា ចៀសឲ្យផុតពីពីការឈ្លោះគ្នាជាមួយអ្នកជានិច្ច។

៤. ច្រមុះមានពកតូចមួយ 

អ្នកជាមនុស្សមានចិត្តទូលាយ និងតែងតែចែករំលែក អ្វីដែលអ្នកមានជាមួយមនុស្សជាទីស្រលាញ់ជានិច្ច។ អ្នកជាមនុស្សចូលចិត្តជួយគេ ប៉ុន្តែទន្ទឹមនឹងនោះដែរ អ្នកក៏ជាមនុស្សដែលមានចិត្តប្រកាន់ច្រើនបន្តិច និងមិនងាយប្រមាថមាក់ងាយបាននោះទេ។

៥. ច្រមុះដែលមានពកធំ 

អ្នកជាមនុស្សដែលងាយប្រែប្រួល ប៉ុន្តែអ្នកចូលចិត្តចែករំលែកក្តីស្រលាញ់ទៅកាន់មនុស្សជុំវិញ ហេតុនេះទើបអ្នកមាន មនុស្សចូលចិត្តស្រលាញ់រាប់អានច្រើន។ ជាងនេះទៅទៀត អ្នកជាមនុស្សដែលមានភាពម៉ឺងម៉ាត់ និងយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារសំខាន់ៗ ហេតុនេះ មនុស្សជុំវិញអាចពឹងពាក់លើអ្នកបានដោយគ្មានបញ្ហា។

៦. ច្រមុះធ្លាក់ 

ប្រសិនបើច្រមុះរបស់អ្នកត្រង់ ហើយមានចុងច្រមុះធ្លាក់ចុះមកក្រោមបែបនេះ មានន័យថា អ្នកជាមនុស្សកំពូលសុទិដ្ឋិនិយម ដោយទោះបីជាមានស្ថានភាពបញ្ហាបែបណា ក៏អ្នករកដំណោះស្រាយបានដែរ។ ជាពិសេស អ្នកជាមនុស្ស ដែលតែងតែជួយមនុស្សជុំវិញខ្លួន និងចង់ដឹងចង់ឮ ជាងអ្នកដទៃទៀត។

៧. ច្រមុះដូចជនជាតិរ៉ូម៉ាំង 

ប្រសិនបើអ្នកមានច្រមុះកោង មានចុងច្រមុះបត់ចុះក្រោម តែមានសភាពខើចបន្តិចនោះ មានន័យថាអ្នកជាមនុស្សដែលពិសេសបន្តិចហើយ ពីព្រោះអ្នកចូលចិត្តធ្វើអ្វី ដែលមានភាពច្នៃប្រឌិត។ អ្នកជាមនុស្សដែល សុខចិត្តលះបង់អ្វីគ្រប់យ៉ាង ដើម្បីសម្រេចគោលដៅ។ ជាពិសេស រាលពេលអ្នកមានជម្លោះ អ្នកតែងអះអាងនូវភាពជាក់ស្តែង និងការពារគោលគំនិតខ្លួនជានិច្ច។

៨. ច្រមុះកោងដូចចំពុះទុង 

ប្រសិនបើអ្នកមានច្រមុះកោង មានចុងច្រមុះបត់ចុះក្រោម តែមិនមានសភាពខើចទេនោះ មានន័យថាអ្នកជាមនុស្សដែលកើតមកសម្រាប់រៀបចំ ដឹកនាំគេគ្រប់ព្រឹត្តការណ៍ មិនថាជាកិច្ចការផ្លូវការ ឬមិនផ្លូវការនោះទេ។ នេះក៏ព្រោះតែអ្នក ជាមនុស្សដែលធ្វើការប្រកបដោយភាពស្មោះត្រង់ និងអាចដោះស្រាយកិច្ចការស្មុគ្រស្មាញបានយ៉ាងងាយ៕

ប្រភព៖ Bright Side

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

សូម្បីតែប្រភេទទម្រង់ម្រាមជើង ក៏អាចបង្ហាញប្រាប់ពី ចរិតលក្ខណៈរបស់អ្នកបានដែរ!

មនុស្សយើងម្នាក់ៗ អាចដើរបាន ក៏ដោយសារតែជើងនេះហើយ។ ជាងនេះទៅទៀត សូម្បីតែទម្រង់ម្រាមជើងរបស់មនុស្សម្នាក់ៗ ក៏អាចបញ្ជាក់ពី រឿងរ៉ាវជាច្រើនផ្សេងទៀត ដែលមិនធ្លាប់ដឹងពីមុនមកថែមទៀតផង។

តោះដើម្បីកុំឲ្យប្រិយមិត្តរង់ចាំយូរ យើងនាំគ្នាមកតាមដានចរិតលក្ខណៈរបស់មនុស្ស ទៅតាមប្រភេទ ទម្រង់ម្រាមជើង ដូចខាងក្រោមនេះ ៖

១. ម្រាមជើងរាងដូចពីរ៉ាមីត

អ្នកដែលមាន ទម្រង់ម្រាមជើង ដែលស្មើចុះ តាំងពីមេជើង រហូតដល់កូនជើង ភាគច្រើនគឺជា មនុស្សដែលពោរពេញដោយ អាថ៌កំបាំង ជាមនុស្សឯកា និងឧស្សាហ៍ផ្លាស់ប្តូរអារម្មណ៍ ញឹកញាប់បំផុត។

២. ម្រាមជើងចំនួន ៣ ស្មើ និង ២ ទៀតទាប

នេះជាទម្រង់ម្រាមជើង របស់មនុស្សភាគច្រើន តែម្តង។ ភាគច្រើន ពួកគេជាមនុស្សដែល ចុះចំណោមគេក្នុងសង្គម និងរួសរាយណាស់។

៣. ម្រាមជើងស្មើគ្នាទាំងអស់

មនុស្សដែលមានម្រាមជើង វែង ស្មើ មើលទៅជ្រុងៗបែបនេះ ភាគច្រើនគឺជាមនុស្ស ដែលមិនសូវមាត់ក ចូលចិត្តភាពស្ងប់ស្ងាត់ សមហេតុសមផល និងជឿលើអំណះអំណាងច្បាស់លាស់ ជាពិសេស ពួកគេជាមនុស្សដែលមិនភ្លេច សន្យារបស់ខ្លួនឡើយ។

៤. ម្រាមជើងទី ២ វែងជាងគេ

មនុស្សដែលមានម្រាមជើង ទីពីរ វែងជាងម្រាមជើងដទៃ ភាគច្រើនគឺជាអត្តពលិក និងជាមនុស្សដែល មានសិល្បៈក្នុងខ្លួន ពោរពេញដោយមនោសញ្ចេតនា និងមានទំនោរដឹកនាំគេជានិច្ច។

៥. ម្រាមកូនជើង ដែលកម្រើកមិនបាន

ប្រសិនបើអ្នក ប្រើកម្លាំងសាច់ដុំជើងញែក ម្រាមកូនជើងចេញមិនបានទេនោះ មានន័យថា អ្នកគឺជាមនុស្សដែល ស្ងប់ស្ងាត់ ចូលចិត្តគិតពិចារណាល្អិតល្អន់ និងមានគម្រោងរៀបចំជីវិតច្បាស់លាស់។ ជាពិសេស ពួកគេជាមនុស្សខិតខំ ប្រឹងប្រែងខ្ពស់ និងមានចិត្តត្រជាក់។

៦. ម្រាមកូនជើង ដែលអាចកម្រើកបាន

ប្រសិនបើ ម្រាមកូនជើងរបស់អ្នក អាចញែកចេញបាន ដោយការប្រើសាច់ដុំជើងនោះ មានន័យថាអ្នកគឺជាមនុស្សដែល ងាយចុះសម្រុង ចូលចិត្តការផ្សងព្រេង ចូលចិត្តការផ្លាស់ប្តូរ និងជាមនុស្សមិនងាយចុះចាញ់ឡើយ។

៧. ម្រាមកូនជើង ដែលមានទំហំតូចខ្លាំង

មនុស្សណា ដែលមានម្រាមកូនជើង តូចល្អិតបែបនេះ ភាគច្រើន គឺជាមនុស្សដែលមិនចូលចិត្តស្តាប់យោបល់អ្នកដទៃនោះទេ និងចូលចិត្ត ធ្វើអ្វីៗដោយការគិតផ្ទាល់ខ្លួន របស់ពួកគេ។

៨. ម្រាមជើងកណ្តាល បះឡើងលើ

មនុស្សណា ដែលមានប្រភេទម្រាមជើងកណ្តាលងើបឡើងបែបនេះ ភាគច្រើនជាមនុស្សមានការគិតគូរខ្ពស់ ទុកជាមុន រាល់គម្រោង ឬផែនការនានា។ ពួកគេជាមនុស្សដែលមានរបៀបរបប និងក្តោបក្តាប់ បានគ្រប់ស្ថានការណ៍។

៩. ចន្លោះញែក នៅត្រង់ម្រាមជើងទីពីរ និងម្រាមជើងកណ្តាល

សម្រាប់អ្នកដែលមានចន្លោះញែក នៅត្រង់ម្រាមជើងទាំងពីរនេះ ភាគច្រើនគឺជាមនុស្ស ដែលចេះបែងចែក អារម្មណ៍ និងហេតុផល ដាច់ដោយឡែកពីគ្នា។ ជាពិសេស ពួកគេអាចក្លាយខ្លួនជា ក្រុមអ្នកការទូត ជាអ្នកវិភាគ និងជាពាណិជ្ជករ បានយ៉ាងជំនាញ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]