ភ្នំពេញ៖ កាលពីយប់មិញ កំពូលតារាចម្រៀងស្រី កញ្ញា ឱក សុគន្ធកញ្ញា និង លោក ឆន សុវណ្ណារាជ បានបណ្តើរគ្នាទាំងត្រសង ទៅចូលរួម មង្គលការរបស់តារាចម្រៀង កង ពិសិដ្ឋ។

តាមការពិតទៅ តារាទាំងពីរដួងនេះ មានការមមាញឹក នឹងការងារយ៉ាងខ្លាំង តែទោះបីជាយ៉ាងណា ពួកគេត្រូវតែមកថ្ងៃមង្គលការ របស់លោក កង ពិសិដ្ឋ ដោយមិនអាចអាក់ខានបាន ។

នៅពេលឃើញ  លោក ឆន សុវណ្ណារាជ បានដឹកដៃ កញ្ញា ឱក សុគន្ធកញ្ញា មកចូលរួមមង្គលការយ៉ាងដូច្នេះ  បានធ្វើឲ្យអ្នកគាំទ្រ មានការសប្បាយចិត្ត និងថែមទាំង ពោលពាក្យថា ពួកគេពិតជាសាកសមនឹងគ្នាខ្លាំងណាស់។ ជាពិសេស ក៏មានអ្នកគាំទ្រមួយចំនួនទៀត បានសុំឲ្យពួកគេ ស្រលាញ់គ្នាជាគូស្នេហ៍ពិតៗទៀតផង៕

ចុះចំណែកប្រិយមិត្ត យល់ថាពួកគេសាកសមនឹងគ្នាដែរទេ?

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកមានព័ត៌មានចាប់អារម្មណ៍មួយទៀត គឺមង្គលការរបស់ ស្រីលាភ គឺបានរៀបចំ ក្នុងថ្ងៃនេះហើយ។

នៅក្នុងពិធីពេលព្រឹកនេះដែរ គេសង្កេតឃើញថា មានតារាសម្តែង តារាម៉ូដែល ដែលជាមិត្តភក្តិរបស់ស្រីលាភ បានចូលរួមយ៉ាងច្រើនកុះករ ជាមួយនឹងការស្លៀក នូវសម្លៀកបំពាក់ បុរាណខ្មែរយ៉ាងស្រស់ស្អាតគ្រប់ៗគ្នា។

អ្វីដែលពិសេសជាងនោះ គឺអ្នកកំដរ នៅក្នុងមង្គលការរបស់តារាស្រីរូបនេះ សុទ្ធសឹងជា តារាល្បីៗវ័យក្មេង ដែលមានរួមមាន កញ្ញា ស៊ីន យូប៊ិន កញ្ញា ឆុំ វត្តី និងកញ្ញា ពុធ ស្រីខួចផងដែរ។

នេះជារូបខ្លះៗ នៅក្នុងពិធីរៀបការ នាកម្មវិធីពេលព្រឹកនេះ តែខ្មែរឡូត នឹងបន្តចែករំលែកនូវរូបថតស្អាតៗ ជូនប្រិយមិត្ត ជាបន្តបន្ទាប់ទៀត នៅពេលខាងមុខ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា