ភ្នំពេញ៖ យុទ្ធនាការរបស់ក្រុមហ៊ុន កូកា-កូឡា "ចែករំលែកភាពរីករាយ និងក្តីស្រលាញ់" មានសន្ទុះគាំទ្រយ៉ាងខ្លាំង ចាប់តាំងពីការបើកដំណើរការរបស់ខ្លួនកាលពីថ្ងៃទី 11 ខែមីនា ជាមួយការជូនពរ 1,099 បានចែករំលែកនៅលើហ្វេសប៊ុក និងអ្នកចូលរួមចំនួន 75 បានឈ្នះសំបុត្ររថយន្តក្រុងត្រលប់ ទៅស្រុកកំណើត ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរនេះ។ អ្នកឈ្នះរង្វាន់មានទាំងយុវវ័យ និស្សិត បុគ្គលិកការិយាល័យ កម្មកររោងចក្រ និងផ្សេងៗទៀត ជាមួយអ្នកចូលរួមជាច្រើនចាប់អារម្មណ៍ជាខ្លាំងដោយរីករាយក្នុងការបង្កើតឃ្លាជូនពរ ដែលអាចផ្ញើជូនក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សពិសេស។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយ ពីព្រោះនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរអញ្ចឹងសំបុត្រឡានវាឡើងថ្លៃ។ ពេលដែលខ្ញុំបានវា Free ខ្ញុំចំណេញថវិកាបានច្រើន ហើយខ្ញុំអាចមានឱកាសទៅជួបអ្នកផ្ទះទៀត។ 

ម៉ៅ សុគន្ធា អាយុ 22 ឆ្នាំ ជានិស្សិតមកពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានបន្ថែមទៀតថា “ខ្ញុំគ្រាន់តែ Share ក្ដីស្រលាញ់របស់ខ្ញុំទៅកាន់មិត្ត និងគ្រួសារខ្ញុំ ហើយខ្ញុំក៏មិនរំពឹងថានឹងឈ្នះសំបុត្រឡានក្រុងទៅកាន់ស្រុកកំណើតអត់គិតលុយអញ្ចឹងដែរ ហើយពេលដែលឈ្នះខ្ញុំអាចយកលុយ នៅសល់របស់ខ្ញុំទៅចែករំលែកក្ដីស្រលាញ់ជាមួយមិត្ត និងគ្រួសាររបស់ខ្ញុំបន្ថែមទៀតផងដែរ”

យោងតាមអ្នកស្រី គង់ កុសល នាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា បានឲ្យដឹងថា យុទ្ធនាការ “ចែករំលែកភាពរីករាយ និងក្តីស្រលាញ់” ផ្តល់ឱកាសដល់ប្រជាជនកម្ពុជាបង្ហាញពីអារម្មណ៍ទៅកាន់មនុស្សសំខាន់ក្នុងជីវិតរបស់ពួកគាត់ ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ។ “ប្រជាជនកម្ពុជាតែងមានភាពខ្មាសអៀន មិនងាយបង្ហាញពីអារម្មណ៍របស់ពួកគាត់ សូម្បីតែមនុស្សដែលពួកគាត់ស្រលាញ់ជាទី បំផុត។ តាមរយៈយុទ្ធនាការ "ចែករំលែកភាពរីករាយ និងក្តីស្រលាញ់" នេះ យើងកំពុងផ្តល់ឱកាសឲ្យអ្នកគ្រប់គ្នាផ្ញើការជូនពររបស់ពួកគាត់ក្នុងមធ្យោបាយមួយដែលមិនធ្លាប់បានធ្វើពីមុនមកនៅក្នុងប្រទេសកម្ពុជា។ វាជាអ្វីដែលរីករាយ ងាយស្រួល ចងចាំបំផុត ហើយយុទ្ធនាការនេះក៏បង្ហាញពីគុណតម្លៃនៃការចែករំលែកភាពរីករាយ និងក្តីស្រលាញ់ ដែលក្រុមហ៊ុន កូកា-កូឡា បង្កើតឡើង”។

ដើម្បីចូលរួមយុទ្ធនាការ "ចែករំលែកភាពរីករាយ និងក្តីស្រលាញ់" អ្នកចូលរួមទាំងអស់ អាចចូលទៅកាន់ទំព័រហ្វេសប៊ុក កូកា-កូឡា ហើយចុចលើ App Link 360 ដឺក្រេ។

បន្ទាប់មក ពួកគាត់បង្កើតនូវឃ្លាជូនពរ 360 ដឺក្រេ ហើយជ្រើសរើសនូវការជូនពររបស់ពួកគាត់សម្រាប់គ្រួសារ មិត្តភក្តិ ឬមនុស្សពិសេសណាម្នាក់។ អ្នកចូលរួមកម្មវិធី អាចចែករំលែកឃ្លាជូនពរនៅលើ Timeline ហ្វេសប៊ុក របស់ពួកគាត់ ដោយមានសរសេរ hashtag CocaColaKH វានឹងធ្វើការចាប់រង្វាន់ដោយស្វ័យប្រវត្តិសម្រាប់សំបុត្ររថយន្ត ក្រុង 1,000 រង្វាន់ នៅលើរថយន្តក្រុង កូកា-កូឡា។ អ្នកចូលរួមទាំងអស់ត្រូវមានអាយុពី 13 ឆ្នាំ ដល់ 29 ឆ្នាំ ជាអ្នករស់នៅរាជធានីភ្នំពេញ។

អ្នកឈ្នះនៅវគ្គបន្ទាប់នឹងត្រូវប្រកាសនៅថ្ងៃទី 24 ខែមីនា និងថ្ងៃទី 04 ខែមេសាហើយរថយន្តក្រុង កូកា-កូឡា នឹងជូនដំណើរអ្នកឈ្នះរង្វាន់ទាំងអស់ទៅស្រុកកំណើត ចាប់ពីថ្ងៃទី 08 ខែមេសា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]