ភ្នំពេញ៖ ពិធីករប្រចាំទូរទស្សន៍ MYTV វីជេ រតនា និងអ្នកនាង លឹម លីហ្សា បន្ទាប់ពីបានដឹកដៃគ្នាចូលរោងការតាមប្រពៃណីតាំងពីឆ្នាំ២០១៦កន្លងមកនេះ បច្ចុប្បន្នអ្នកនាង លឹម លីហ្សា កំពុងមានផ្ទៃពោះកូនដំបូងរបស់ខ្លួនបានប្រមាណជាពីរខែមកហើយ ដែលជាហេតុធ្វើឱ្យ វីជេ រតនា ពិតជាមានភាពរំភើបត្រេកអរក្នុងចិត្តយ៉ាងខ្លាំង។

ប៉ុន្តែទន្ទឹមនឹងភាពសប្បាយរីករាយនេះ វីជេ រតនា ក៏កំពុងតែមានការព្រួយបារម្ភពីសុខភាពរបស់ភរិយាជាទីស្រលាញ់យ៉ាងខ្លាំង ដែលកាលពីថ្ងៃម្សិលមិញនេះ លោកបានផុសនៅក្នុងហ្វេសប៊ុកឱ្យដឹងថា ភរិយាខ្លួនបានចាញ់កូនយ៉ាងខ្លាំង រហូតក្អួតមកចេញឈាមមកជាមួយផងដែរ ក្នុងសភាពគួរឱ្យព្រួយបារម្ភ។

ពិធីករពូកែលេងសើចកំប្លុកកំប្លែងរូបនេះ បានឱ្យដឹងទាំងស្រុងថា៖

«ប្រពន្ធខ្ញុំចាញ់កូន ក្អួតឡើងដោយឈាមមកជាមួយអ៊ីចឹង តើប៉ះពាល់ដល់សុខភាពប្រពន្ធ និងកូនខ្ញុំទេ? រឺក៏ជារឿងធម្មតា? បងប្អូនណាដឹងជួយប្រាប់ខ្ញុំផង ខ្ញុំអាណិត និង បារម្ភពីប្រពន្ធខ្ញុំណាស់»

ក្រោយបានដឹងឮរឿងនេះ បណ្តាមិត្តភក្តិនៅក្នុងសង្គមហ្វេសប៊ុកក៏បានផ្តល់យោបល់ឱ្យថា មកពីក្អួតខ្លាំងពេកទើបបណ្តាលឱ្យមានឈាមលាយមកជាមួយដូច្នេះ ហើយមានអ្នកខ្លះទៀត ក៏បានប្រាប់ឱ្យទៅជួបគ្រូពេទ្យជាបន្ទាន់ដើម្បីពិគ្រោះពីបញ្ហាទាំងអស់នេះ៕

ចុះប្រិយមិត្តទាំងអស់គ្នាវិញគិតយ៉ាងណាដែរ? 

វីជេ រតនា និងភរិយា

កំណត់ហេតុខ្មែរឡូត៖

រំលឹកព័ត៌មានចាស់កាលពីលើកមុន វីជេ រតនា រំភើបចិត្តស្ទើរហោះ ពេលដឹងថាបានក្លាយជាប៉ារបស់គេលើកដំបូងក្នុងជីវិត

ពិធីករប្រចាំទូរទស្សន៍ MYTV វីជេ រតនា បានបង្ហាញពីអារម្មណ៍រំភើបជាខ្លាំង នៅពេលឮថា ខ្លួនបានក្លាយទៅជា លោកប៉ា របស់គេជាលើកដំបូងនៅក្នុងជីវិត។

ជាការពិតណាស់ ដោយក្នុងនោះផងដែរ លោកបាននិយាយរៀបរាប់ថា៖

«ចង់ប្រាប់ថាអារម្មណ៍បងពេលនេះ មិនដឹងហោះហើរទៅណាទេ? គ្រាន់តែដឹងភ្លាមទឹកភ្នែករលីងរលោងស្រក់ចុះមកដោយឯកឯង អរគុណណាស់ប្រពន្ធសំលាញ់ ដែលបានធ្វើឲ្យក្តីសុបិន្តរបស់បង ក្លាយជាការពិតគ្រប់បែបយ៉ាង ។ តាំងពីបានស្គាល់អូនរហូតដល់បានចាប់ដៃគ្នាចូលរោងជ័យ អូនបានដើរតួនាទីជាប្រពន្ធដ៏ល្អរបស់បង អូនបានផ្តល់ក្តីសុខយ៉ាងពេញលេញឲ្យបង ។ អូនបានធ្វើឲ្យបងរំភើបនឹងស្រក់ទឹកភ្នែកដោយសារតែក្តីស្រលាញ់របស់អូនជាច្រើនដង។

លើកទីមួយ បងរំភើបដែលអូនព្រមស្រលាញ់រូបបង លើកទីពីរ រំភើបព្រោះអូនព្រមរៀបការជាមួយបង លើកនេះ រំភើបព្រោះអូនបានឲ្យបងយល់អារម្មណ៍ ពេលជិតក្លាយជាឪពុករបស់គេ ជាតិនេះបងពិតជាមានសំណាងណាស់ គ្រប់គ្រាន់ហើយសំរាប់បងជាតិនេះ ស្រលាញ់អូនណាស់ភរិយាបណ្តូលចិត្តបង បងប្អូនអើយខ្ញុំជិតក្លាយជាប៉ាប៉ាគេហើយ »

ទន្ទឹមនឹងដំណឹងដ៏គួរឲ្យត្រេកអរនេះផងដែរ មានប្រិយមិត្តជាច្រើននៅលើបណ្តាញហ្វេសប៊ុក ក៏បានចូលទៅ Comment អបអរសាទរជាមួយនឹងការស្វាគមន៍សមាជិកថ្មី ព្រមទាំងជូនពរពួកគេឲ្យស្រលាញ់គ្នា ឲ្យកាន់តែច្រើនឡើងៗថែមទៀតផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វីជេ រតនា