រាជធានី​ភ្នំពេញ ៖ ស្ត្រី​អាយុ​៤០​ឆ្នាំ​ប្លាយ​ម្នាក់ បាន​មក​ប្ដឹង​សុំ​ឱ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ឃាត់ខ្លួន​ប្តី​ដែល​អាយុ​ជាង​៣០​ឆ្នាំ និង​បាន​សុំ​លែងលះ​គ្នា​ផង​ដែរ ដោយ​គាត់​អះអាង​និង​ចោទប្រកាន់​ថា ប្ដី​រូប​នេះ​គាត់​តែងតែ​ប្រើ​ហិង្សា​ វាយតប់​គាត់​ជា​ញឹកញាប់ រហូត​ធ្វើ​ឲ្យ​គាត់​​មានការ​ភ័យ​ខ្លាច ស្ទើរ​មិន​ហ៊ាន​នៅផ្ទះ​ថែម​ទៀត​ផង ។

ប៉ុន្តែ​ក្រោយ​ពេល​ប្រពន្ធ​និយាយ​បែប​នេះ បុរស​ជា​ប្ដី​បាន​និយាយ​តប​វិញ​ថា ដើមហេតុ​ដែល​នាំ​ឱ្យ​រកាំរកូស​ក្នុង​គ្រួសារ​នេះ គឺ​ដោយសារ​តែ​ប្រពន្ធ​ផិត មាន​សហាយ​ជាមួយ​កូនប្រុស​ម្ចាស់ផ្ទះ​ជួល ដែល​មាន​វ័យ​តិច​ជាង​រូបគេ​ទៅ​ទៀត ។

ហេតុការណ៍​ដែល​ស្ត្រី​មក​ប្តឹង​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៣ មីនា ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ច​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​ពុធ មឿ​ន អាយុ​៤៣​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ផ្ដៅ ឃុំ​សំបួរ ស្រុក​ទ្រាំង ខេត្តតាកែវ ។ រីឯ​ប្ដី​ឈ្មោះ​ប៊ុ​ន ឡេង​​ប៉ូច អាយុ​៣៦​ឆ្នាំ ជា​កម្មករ​សំណង់ មានស្រុក​កំណើត​នៅ​ខេត្ត​ក​ពង់​ចាម អ្នក​ទាំង​ពីរ​មានកូន​ប្រុស​ម្នាក់​អាយុ​៦​ឆ្នាំ ។

បើ​តាម​ស្ត្រី​ខាងលើ​រៀបរាប់​ថា គាត់​និង​ប្ដី​ក្មេង​បាន​យក​គ្នា​រយៈពេល​ជាង​១០​ឆ្នាំ​កន្លង​មក​ហើយ តែ​មិន​បាន​រៀប​ការ​តាម​ប្រពៃណី​ឡើយ ដោយ​រួម​រស់នៅ​ជាមួយ​គ្នា​រហូត​មក ។ ប្ដី​មានមុខរ​បរជា​កម្មករ​សំណង់ ចំណែក​គាត់​ជា​អ្នកលក់​ពង​ទា ។

ដំបូង​ឈ្លោះ​ទាស់​ត្រឹមតែ​ ពាក្យ​សម្ដី​ប៉ុណ្ណោះ ដល់​តែ​ពេល​យូរ​ទៅ​លោក​ប្ដី​បាន​ចាប់ផ្ដើម​ប្រើ​ហិង្សា​ម្ដងម្កាល លុះ​ក្រោយមក​ទៀត អំពើ​ហិង្សា​បាន​កើតឡើង​កាន់តែ​ញឹកញាប់ គាត់​ត្រូវ​ប្ដី​វាយ​ធ្វើបាប​ស្ទើរ​រាល់ថ្ងៃ ។ មិនតែប៉ុណ្ណោះ ឲ្យ​តែ​ពេល​ខឹង​បន្តិចបន្តួច លោក​ប្ដី​បាន​វេច​បង្វិច​ចាកចោល​គាត់​បាត់ លុះ​ពេល​នឹកឃើញ​ទើប​វិល​ត្រឡប់​ទៅ​រក​គាត់​វិញ ។

ដោយឡែក បុរស​ជា​ប្ដី​បាន​និយាយ​វិញ​ថា ខ្លួន​និង​ប្រពន្ធ​គឺ​ចេះ​តែ​មាន​ភាព​រកាំរកូស​និង​គ្នា​ពិតមែន ព្រោះ​ខ្លួន​ប្រចណ្ឌ​ប្រពន្ធ នេះ​ជា​ការ​និយាយ​ត្រង់ គ្មាន​ការ​លាក់លៀម​ឡើយ ។ តាម​ពិត ពី​មុន​ពិតជា​មាន​សុភមង្គល​មែន ប៉ុន្តែ​រយៈពេល​២​ទៅ​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ខ្លួន​បានដឹង​ថា ប្រពន្ធ​មានចិត្ត​មិន​ស្មោះត្រង់ ហ៊ាន​ផិ​តក្បត់ លួចលាក់ ទៅ​មាន​ស្នេហា​ជាមួយ​ប្រុស​ម្នាក់​ទៀត ដែល​មាន​វ័យក្មេង​ជាង​រូបគេ​ដែល​ជា​ប្ដី​ទៅ​ទៀត ហើយ​អ្នក​ដែល​ខ្លួន ស្រលាញ់​នោះ​គឺជា​កូន​ម្ចាស់ផ្ទះ​ជួល​ ដែល​ខ្លួន​និង​ប្រពន្ធ​ជួល​ស្នាក់​នៅ​។

មិនតែប៉ុណ្ណោះ ខ្លួន​និង​ប្រុស​សហាយ​នោះ បាន​ធ្លាប់​មាន​ទំនាស់​គ្នា ហើយ​ជន​នោះ បាន​ទាញ​ដំបង​ដេញ​វាយ​ខ្លួន រហូត​ទ្រាំ​មិន​បាន ខ្លួន​បាន​ទាញ​កាំបិត​តបត​វិញ បណ្ដាល​ឲ្យ​របួស​បន្ទាប់​មក​ខ្លួន​ ធ្លាប់​ត្រូវ​បាន​នគរបាល​ ចាប់ខ្លួន​នាំ​ទៅ​ប៉ុស្ដិ៍​ចោម​ចៅ​ម្ដង​។​ប៉ុន្តែ​មិន​បាន​ជាប់គុក​នោះ​ទេ ដោយ​ជជែក​គ្នា​បញ្ចប់រឿង ហើយ​ខ្លួន​សង​ទៅ​ជន​នោះ​ចំនួន​១៥០​ដុល្លារ​ថែម​ទៀត​ផង ។

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ធ្លាប់​ស្គាល់គ្នា និយាយ​លេង​ជាមួយ​គ្នា​ក៏​ព្រមទៅ មានអីចុង​ក្រោយខ្នោះ

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ ត្រូវ​បាន​នគរបាល​ ស្រុក​ខ្សាច់កណ្ដាល ចាប់ខ្លួន បន្ទាប់​ពី​បាន​លួងលោម​ក្មេង​ស្រី​ អាយុ​១២​ឆ្នាំ ទៅ​រួមរ័ក​បាន​៣​លើក​ក្នុងផ្ទះ​សំណាក់​នៅ​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៧ ហើយ​ត្រូវ​ម្ដាយ​ក្មេង​ស្រី​ដឹង​ប្ដឹង​ឱ្យ​នគរបាល​ចាប់ខ្លួន​។

មន្ត្រី​នគរបាល​ស្រុក​ ខ្សាច់កណ្ដាល​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​នោះ​ឈ្មោះ ផល វិត ហៅ​ភេទ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​បម្រើ​ការងារ​នៅ​ភោជនីយដ្ឋាន​រាជធានី​ភ្នំពេញ មាន​ទីលំនៅ​ភូមិ​ព្រែក​ក្របៅ​ទី​១ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា ជនសង្ស័យ និង​ជន​រង​គ្រោះ​នៅ​ភូមិ​ជិត​គ្នា និង​ស្គាល់គ្នា ធ្លាប់​និយាយ លេងសើច​ជាមួយ​គ្នា ។ នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២២ មីនា ជនសង្ស័យ និង​ជន​រង​គ្រោះ​បាន​ណាត់ជួប​គ្នា និង​បាន​ហៅ​អ្នក​ម៉ូតូឌុប​ឈ្មោះ តុ​ប តឹ​ម ឲ្យ​ឌុ​ប​ខ្លួន និង​ជន​រង​គ្រោះ​ឲ្យ​ទៅ​ដាក់​នៅ​កំពង់​.​ដ​ស្វាយ​ជ្រំ ក្នុង​តម្លៃ​៦.០០០​រៀល​។

ខណៈ​ពេល​ឌុ​ប​ទៅ​ដល់​កំពង់​.​ដ​ស្វាយ​ជ្រំ ជនសង្ស័យ​បាន​លួងលោម​បបួល​នាំ​ជន​រង​គ្រោះ​ឆ្លង​ទៅ​ភ្នំពេញ រួច​នាំ​យក​ទៅ​ដេក​នៅផ្ទះ​សំណាក់​នៅ​ម្តុំ​ផ្សារ​សូ​រិ​យា សម្រេច​បាន​៣​លើក ។ នៅ​ល្ងាច​ថ្ងៃ​ដដែល​ម្តាយ​ជន​រង​គ្រោះ​បាន​ដើរ​រក​កូនស្រី តែ​មិនឃើញ ក៏​សួរ​អ្នក​ភូមិ ហើយ​បាន​ជួប​ឈ្មោះ តុ​ប តឹ​ម ដែល​ជា​អ្នក​រត់​ម៉ូតូ​បាន​ប្រាប់​ថា ខ្លួន​ជា​អ្នក​ឌុ​ប​ក្មេង​ស្រី​រង​គ្រោះ និង​ឈ្មោះ ផល វិត ទៅ​កំពង់​.​ដ​ស្វាយ​ជ្រំ​។

បន្ទាប់​មក​ម្តាយ​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​ប្តឹង​ឈ្មោះ ផល វិត កម្លាំង​ប៉ុស្តិ៍​ព្រែក​អំពិល សហការ​ជាមួយ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ឈ្មោះ ផល វិត ហៅ​ភេទ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បន្ត​អនុវត្ត​ចាត់ការ​តាម​នីតិវិធី ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]