ភ្នំពេញ៖ ពេលវេលាដ៏សំខាន់ ដែលតារាសម្តែងស្រី រ៉ូ ចាន់ដារ៉ា ហៅស្រីលាភ រង់ចាំជាយូរមកហើយនោះ ពេលនេះ បានមកដល់ហើយ ដែលពិធីរៀបការទាំងមូល កំពុងតែរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ ផ្ទាល់តែម្តង។

នៅក្នុងពិធីពេលព្រឹកនេះដែរ គេសង្កេតឃើញថា មានតារាសម្តែង តារាម៉ូដែល ដែលជាមិត្តភក្តិរបស់ស្រីលាភ បានចូលរួមយ៉ាងច្រើនកុះករ ជាមួយនឹងការស្លៀក នូវសម្លៀកបំពាក់ បុរាណខ្មែរយ៉ាងស្រស់ស្អាតគ្រប់ៗគ្នា។

អ្វីដែលពិសេសជាងនោះ គឺអ្នកកំដរ នៅក្នុងមង្គលការរបស់តារាស្រីរូបនេះ សុទ្ធសឹងជា តារាល្បីៗវ័យក្មេង ដែលមានរួមមាន កញ្ញា ស៊ីន យូប៊ិន កញ្ញា ឆុំ វត្តី និងកញ្ញា ពុធ ស្រីខួចផងដែរ។

នេះជារូបខ្លះៗ នៅក្នុងពិធីរៀបការ នាកម្មវិធីពេលព្រឹកនេះ តែខ្មែរឡូត នឹងបន្តចែករំលែកនូវរូបថតស្អាតៗ ជូនប្រិយមិត្ត ជាបន្តបន្ទាប់ទៀត នៅពេលខាងមុខ៕

តោះមើលរូបថតខាងក្រោមទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹង ស្រីលាភដែរ កាលពីប៉ុន្មានថ្ងៃមុន នាងបានរៀបចំ ពិធីលាភាពនៅលីវ ជាមួយនឹងមិត្តភក្តិរបស់នាង។

តារាស្រីរូបនេះ ក៏បានរៀបចំពិធីមួយ គឺជប់លៀងលាភាពនៅលីវ ដែលពិធីនេះ គេតែងតែធ្វើមុនថ្ងៃរៀបការ ៣ថ្ងៃ ឬមួយសប្តាហ៍ ដើម្បីប្រកាសថា បន្តិចទៀតនេះ រូបនាង នឹងលែងជាមនុស្សស្រីនៅលីវ ហើយជិតមានគ្រួសារកសាងជីវិតរួមគ្នាហើយ។

ក្នុងនោះដែរ គេក៏ឃើញ មានមិត្តភក្តិជិតស្និទ្ធរបស់នាងជាច្រើននាក់ បានមកចូលរួមអបអរ នៅក្នុងពិធីដ៏រីករាយនេះ ហើយជាពិសេស អនាគតស្វាមីរបស់នាង ក៏បានបង្ហើបពាក្យពេចន៍ផ្អែមល្ហែម និងមានន័យ ទៅកាន់ស្រីលាភផងដែរ ដែលរូបលោក បានកប់ទុកក្នុងបេះដូងជាយូរណាស់មកហើយ៕

តោះមើលរូបថតស្អាតៗ និងពាក្យពេចន៍ផ្អែមល្ហែមរបស់អនាគតស្វាមី និយាយទៅកាន់ស្រីលាភ ក្នុងពិធីលាភាពនៅលីវទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]