ភ្នំពេញ៖ ថ្មីៗនេះ តារាសម្តែងនិងជាតារាម៉ូដែលស្រី កញ្ញាម៉ាក សែនសូនីតា ហៅកញ្ញា តូតា បានបង្ហោះរូបថតប៉ុន្មានសន្លឹកនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន បង្ហាញពីរូបរាងយ៉ាងស្រស់ស្អាត ខណៈកំពុងអង្គុយលើក្បាលកប៉ាល់ នៅកណ្តាលផ្ទៃសមុទ្រ។

ជាការពិតណាស់ ដោយក្នុងនោះ នាងទទួលបានការកោតសរសើរយ៉ាងច្រើន ពីបណ្តាអ្នកនិយមលេងហ្វេសប៊ុកផងដែរ ដោយលើកឡើងថា ទាំងរូបរាង ទាំងកាយវិការកាច់ស្ទាយរបស់នាង គឺពិតជាសាកសមមែនទែន ជាមួយនឹងទិដ្ឋភាពកណ្តាលផ្ទៃសមុទ្រ ដ៏សែនស្រស់ស្អាតមួយនេះ៕

កុំឲ្យខាតពេលយូរ ទស្សនារូបភាពទាំងអស់គ្នា៖

កំណត់ហេតុខ្មែរឡូត

ដោយឡែក រំលឹកព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងមួយទៀត កាលពីលើកមុនផងដែរថា តារាសម្តែងស្រីមុខដូចកូនកាត់ មានរាងខ្ពស់ និងនិយមលេងខ្លួនបែបបរទេស កញ្ញា ទឹម រដ្ឋា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ជាមួយនឹងរូបថតស៊ីអារម្មណ៍ប៉ុន្មានសន្លឹករបស់នាង ក្នុងអំឡុងពេលដើរកម្សាន្តលំហែកាយ

ជាការពិតណាស់ ដោយក្នុងនោះកញ្ញា ទឹម រដ្ឋា បានលេងឈុតហែលទឹក យ៉ាងស៊ិចស៊ីស្រស់ស្អាតសាកសមជាមួយនឹង ដងខ្លួនដ៏ស្លីមរបស់នាងខ្លាំងមែនទែន។

លើសពីនេះទៅទៀតនោះ នេះក៏មិនមែនជាលើកទីមួយដែរ ដែលនាងបានស្លៀកឈុត ហែលទឹកបង្អួតរាងដ៏ស្រស់ស្អាតរបស់ខ្លួន ទៅកាន់អ្នកគាំទ្របែបនេះ ដោយកាលពីប៉ុន្មានខែមុននេះ កញ្ញា ទឹម រដ្ឋា ក៏បានបញ្ចេញឈុតក្នុងពណ៌ខៀវ ឈរកាច់រាងនៅមុខកញ្ចក់ ហាក់ដូចជា មិនញញើតក្នុង ការបង្ហាញពីភាពស៊ិចស៊ីបង្អួតនូវសាច់ដើមទ្រូង របស់ខ្លួនជាសាធារណៈអ្វីបន្តិចឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា