តាមការអោយដឹងពីអ្នកវិទ្យាសាស្ត្រ បានបញ្ជាក់ថា ការគេងស្រមុក អាចបណ្តាលអោយមនុស្សមានជំងឺ ខ្សោយបេះដូងយ៉ាងឆាប់រហ័ស ដូចការដែលគេងផ្កាប់មុខ ថប់ដង្ហើមដែរ។

អ្នកវិទ្យាសាស្រ្តបានបញ្ជាក់ថា មនុស្សដែលគេងស្រមុក មានការប្រឈម និងការកើតជំងឺខ្សោយបេះដូង ច្រើនជាងអ្នកដែលគេងមិនស្រមុក។ ក្នុងនោះ កាលពីមុនគេបានរកឃើញថា ការគេងស្រមុកបែបនេះ មិនបណ្តាលអោយ មនុស្សមានបញ្ហានោះទេ តែកាលពីពេលថ្មីៗនេះ គេបានរកឃើញជាថ្មីថា ការគេងស្រមុខនេះ គឺធ្វើអោយមនុស្សប្រឈមមុខខ្លាំងនឹងបញ្ហាបេះដូង ដោយសារការស្រមុកនេះ ធ្វើអោយស្ទះនូវ ប្រពន្ធ័ដង្ហើមដែលបណ្តាលអោយមានបញ្ហាដល់ ការកន្រ្តាក់នៃបេះដូង។

ជាមួយគ្នានេះ មានមនុស្សជាច្រើន ដែលមានបញ្ហាគេងស្រមុក ហើយពិបាកក្នុងការបញ្ឈប់នូវបញ្ហានេះ។ អ្នកវិទ្យាសាស្ត្រក៏បានបង្ហាញ នូវវិធីសាស្ត្រមួយចំនួន ដែលអ្នកអាចបញ្ឈប់នូវបញ្ហាស្រមុកនេះបាន ហើយដែលអាចបញ្ឈប់ការប្រឈមជំងឺបេះដូងបាន គឺ៖

១. ត្រូវប្តូរកំរាលពូក និងស្រោមខ្នើយ ឲ្យបានស្អាតជាប្រចាំព្រោះ សំភារះទាំងនេះ អាចមានជាប់នូវសារធាតុផ្សេងៗដែលអាចអោយយើងស្រមុក។

២. ធ្វើការតាំងចិត្ត និងសម្រួលអារម្មណ៍ឲ្យបានស្ងប់មុនពេលគេង។

៣. ជៀសវាងបរិភោគអាហារ ហិរ ជូរនិងប្រៃ ព្រមទាំងជាពិសេសគឺ ត្រូវហាត់ប្រាណជាប្រចាំ។

ធ្វើបែបនេះ លោកអ្នកនឹងអាចបញ្ឈប់បញ្ហាស្រមុក នេះបានព្រមទាំងអាចបញ្ចៀស នូវបញ្ហាបេះដូងបានផងដែរ។

Sokunthea

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]