ភ្នំពេញ៖ ក្រុមហ៊ុនយូនីលីវើ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទំនិញ ប្រើប្រាស់ប្រចាំថ្ងៃឈានមុខគេនៅលើពិភពលោក និងដែលចែកចាយផលិតផលសាប៊ូកក់សក់ កម្ចាត់អង្គែក្លៀរ (CLEAR) បានសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយបានរៀបចំការប្រកួតមិត្តភាពអន្តរជាតិក្លៀរឆ្នាំ ២០១៧ រវាងក្រុមជម្រើសជាតិកម្ពុជាជាមួយនឹងក្រុមជម្រើសជាតិឥណ្ឌា នាពហុកីឡាដ្ឋានអូឡាំពិក រាជធានីភ្នំពេញ ។

លោក Fredy Ong អភិបាលក្រុមហ៊ុនយូនីលីវើ កម្ពុជា និងឡាវ បានថ្លែងថា ការនាំមកនូវព្រឹត្តិការណ៍ប្រកួតបាល់ទាត់ មិត្តភាពអន្តរជាតិក្លៀរនេះ គឺបង្ហាញអំពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការជួយគាំទ្រ និង លើកកម្ពស់វិស័យកីឡាបាល់ទាត់កម្ពុជាដោយទន្ទឹមនឹងនោះ ក្រុមហ៊ុនបានបន្តធ្វើជាអ្នកឧបត្ថម្ភធំ សម្រាប់ក្រុមជម្រើសជាតិឈុតធំប្រចាំឆ្នាំ ២០១៧ នេះផងដែរ ។

លោក Fredy Ong បានមានប្រសាសន៍ថា៖ “សាប៊ូកក់សក់ក្លៀរ នឹងបន្តគាំទ្រសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងការនាំមកនូវការប្រកួតមិត្តភាពអន្តរជាតិផ្សេងៗ ដូចជាការប្រកួតរវាងកម្ពុជា និងឥណ្ឌានេះជាដើម ។ គោលបំណងរបស់យើងគឺជួយឲ្យប្រជាជនកម្ពុជារួមគ្នាគាំទ្រក្រុមជម្រើសជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឈ្នះពាននៅថ្ងៃណាមួយ ។ យើងជឿថា ការប្រកួតមិត្តភាពបែបនេះ នឹងផ្ដល់បទពិសោធន៍ល្អ ក៏ដូចជាលើកកម្ពស់មុខមាត់ក្រុមជម្រើសជាតិ ឲ្យក្លាយជាក្រុមខ្លាំងមួយនៅក្នុងតំបន់ ។ យើងសង្ឃឹមថា ភាពជាដៃគូជាមួយនឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងជួយអភិវឌ្ឍន៍កីឡាបាល់ទាត់ កម្ពុជាឲ្យរីកចម្រើនខ្លាំងទៅថ្ងៃខាងមុខ ។ សម្រាប់សាប៊ូកក់សក់ ក្លៀរ យើងគាំទ្រកម្ពុជា”

ការប្រកួតមិត្តភាពរវាងកម្ពុជា និងឥណ្ឌា នេះគឺជាការប្រកួតមិត្តភាពលើកដំបូងរបស់ជម្រើសជាតិឈុតធំកម្ពុជាសម្រាប់ឆ្នាំ ២០១៧ នេះ ហើយក៏ជាការដឹកនាំការប្រកួតលើកដំបូងរបស់គ្រូបង្វឹកថ្មី ដែលទើបនឹងតែងតាំងផងដែរ ។

នៅចប់ការប្រកួត កម្ពុជា បានចាញ់ ឥណ្ឌា ក្នុងលទ្ធផល៣ ទល់នឹង ២ ។ គិតត្រឹមការប្រកួតលើកនេះ កម្ពុជាប៉ះជាមួយនឹងឥណ្ឌាចំនួនបួនលើកហើយ ដោយក្នុងនោះកម្ពុជា ឈ្នះ ១ លើក និងចាញ់ ៣ លើក ។ បើទោះបីជាក្រុមកម្ពុជាបានចាញ់ក្រុមឥណ្ឌាដែលជាក្រុមខ្លាំងជាងក្តី ប៉ុន្តែ គេសង្កេតឃើញថា សមត្ថភាពរបស់ក្រុមកម្ពុជាកាន់តែមានការអភិវឌ្ឍប្រសើរជាងមុន ។ សាប៊ូកក់សក់ក្លៀរនឹងខិតខំចូលរួមចំណែកក្នុងការលើកកម្ពស់សមត្ថភាពរបស់ក្រុមជម្រើសជាតិកម្ពុជាឲ្យកាន់តែខ្លាំងថែមទៀត ។

កាលពី ឆ្នាំ ២០១៦ ក្លៀរបានសហការរៀបចំនូវការប្រកួតមិត្តភាពអន្តរជាតិក្លៀរ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមហុងកុង ហើយជាមួយនឹងក្រុមជម្រើសជាតិសឹង្ហបុរី ជាដើម ។ ទន្ទឹមនឹងនេះ ក្លៀរ ក៏បានអនុវត្តយុទ្ធនាការ “យើងគាំទ្រកម្ពុជា” ដើម្បីផ្សព្វផ្សាយលើកកម្ពស់កីឡាបាល់ទាត់របស់កម្ពុជាផងដែរ ។

នៅក្នុងព្រឹត្តិការណ៏ប្រកួតមិត្តភាពអន្តរជាតិនេះដែរ សាប៊ូកក់សក់ ក្លៀរ ក៏បានរៀបចំសកម្មភាពមួយចំនួនដើម្បីបង្កភាពរីករាយដល់អ្នកចូលរួមទស្សនាផងដែរ ដែលក្នុងនោះមានដូចជា ការគូរមុខគាំទ្រជម្រើសជាតិកម្ពុជា ការលេងល្បែងកម្សាន្ត ការពិនិត្យសុខភាពស្បែកក្បាល និង ការចែកសាប៊ូកក់សក់ក្លៀរដោយឥតគិតថ្លៃផងដែរ ។

ក្លៀរ ជាសាប៊ូកក់សក់លំដាប់អន្តរជាតិ ប្រសិទ្ធភាពខ្ពស់ដើម្បីកម្ចាត់ ការពារការកកើតអង្គែ និង ជួយស្បែកក្បាលមានសុខភាពល្អ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]