ភ្នំពេញ៖ Reed Tradex មានបំណងចង់ជម្រុញឲ្យកម្មន្តសាលកម្មកម្ពុជា ស្វែងរកស្វ័យប្រវត្តិកម្មនៅក្នុងពិធី "ការប្រជុំនិងបច្ចេកទេសស្វ័យប្រវត្តិកម្ម2017 (AST2017)"
ដែលជាកម្មវិធីមួយនៅក្នុងពិធី Manufacturing Expo 2017 ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី 21 ដល់ 24 ខែ មិថុនា នៅ BITEC នាទីក្រុងបាងកក។ AST 2017 នឹងបង្ហាញពីអនាគតនៃកម្មន្តសាលកម្មដោយប្រើស្វ័យប្រវត្តិកម្ម ដែលអាចបមែ្លងការិយាល័យផ្នែកតម្លៃបែបប្រពៃណីទៅជាការិយាល័យ ផ្នែកប្រាក់ចំណេញនៃកម្មន្តសាលកម្ម។

នៅក្នុងពិធីថ្លែងសុន្ទរកថារបស់លោក Jiravuth Suwann-arj សមាជិកក្រុមប្រឹក្សាក្រសួងពាណិជ្ជកម្ម បានសង្កត់ធ្ងន់ទៅលើការគាំទ្រដែលរដ្ឋាភិបាលថៃផ្តល់ឲ្យមានការអភិវឌ្ឍការសហការផ្នែកឧស្សាហកម្មរវាងថៃ និងកម្ពុជា។ មន្ទីរផ្សព្វផ្សាយពាណិជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជម្មថៃ (DIPT) ផ្សព្វផ្សាយអំពីទំនាក់ទំនងជំនួញរវាងសហគ្រិននៃប្រទេសទាំងពីរក្នុងវិស័យឧស្សាហកម្មជាពិសេស ផ្នែកវាយនភណ្ឌ, សម្លៀកបំពាក់ និង គ្រឿងសម្រាប់ពាក់នៅជើង, កសិកម្មនិងស្វ័យប្រវត្តិកម្មផ្នែកកម្មន្តសាលកម្មដែលធ្វើឲ្យវិនិយោគិនបរទេសបានជម្រុញឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។ គណៈកម្មការវិនិយោគថៃ (BOI) នឹងលើកទឹកចិត្តការវិនិយោគតាមរយៈការភ្ជាប់រវាងវិនិយោគិន និងសហគ្រិននៃប្រទេសទាំងពីរ ក្នុងឥរិយាបថដ៏អំណោយផល។

កម្ពុជាបានបង្ហាញឲ្យឃើញពីការបន្តរីកលូតលាស់យ៉ាងខ្លាំងខាងផ្នែកសម្លៀកបំពាក់ វិស័យសេវាកម្ម និងសំណង់អគារ។ បន្ទាប់ពីមានការរីកចម្រើនអស់ពីរទសវត្សមក កម្ពុជាបានក្លាយជាប្រទេសដែលមានប្រាក់ចំណូលទាបនឹងមធ្យម ដែលចំណូលទូទៅថ្នាក់ជាតិ (GNI) ក្នុងមួយកាពីតា មាន1070ដុល្លារអាមេរិក។ ការនាំចេញខាងសម្លៀកបំពាក់និងគ្រឿងសម្រាប់ពាក់នៅជើងរបស់កម្ពុជាកើនបាន 9.4% នៅក្នុងឆមាសទី១នៃឆ្នាំ2016 ប្រហែលជាពីរដងនៃឆ្នាំ2015។ សិ្ថតិដែលមានសម្រាប់ឆ្នាំ2015 បានបង្ហាញថា វិស័យឧស្សាហកម្មកម្ពុជាកើនពី11.7% នៅឆ្នាំ2015ជាផ្នែកមួយដែលបានឧបត្ថម្ភដ៏ធំដល់GDP។ ការគាំទ្រនេះកើត មានតាមរយៈការកើនឡើងការនាំចេញទំនិញប្រមាណ14.1% នៃ8.5រយលានដុល្លារអាមេរិកក្នុងឆ្នាំ2015 និង កំណើន10.2%នៃការដឹកទំនិញសម្លៀកបំពាក់ និង គ្រឿងសម្រាប់ពាក់នៅជើងតាមរយៈកប៉ាល់ មាន70%នៃការនាំចេញ។ វិស័យសេវាកម្ម ដែលជាអ្នកចូលរួមដ៏ធំទីពីរសម្រាប់ការរីកចម្រើន កើនបានប្រហែល 7.1%។ កំណើនGDPសម្រាប់ឆ្នាំ2016នឹងសង្ឃឹមថាអាចកើនឡើងដល់7% និងកើនឡើងដល់7.1%សម្រាប់ឆ្នាំ2017។ ចំនុចទាំងនេះបានផ្តល់ភាពវិជ្ជមានដល់ កម្ពុជាក្នុងការក្លាយជាខ្លានៃសេដ្ឋកិច្ចនៃអាសុី។

នេះជាមូលហេតុ AST2017 ជាវិថីសម្រាប់សហគ្រិនកម្ពុជាមិនអាចរំលងបាន។ កម្មវិធីនេះនឹងផ្ដល់កម្មន្តសាលកម្មឆ្លាតវ័យតាមការប្រើម៉ាស៊ីនស្វ័យប្រវត្តិដែលធ្វើឲ្យមានភាពប្រសើរឡើងនូវកម្មន្តសាលកម្ម និងបំលែងរោងចក្រ បែបប្រពៃណីឲ្យទៅជាមជ្ឈមណ្ឌលប្រាក់ចំណេញ រួមទាំងលើកទឹកចិត្តឲ្យ មានការប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិផងដែរ។

Mr. Peter Brongers ប្រធានក្រុមហ៊ុនសហព័ន្ធឧស្សាហកម្មរថយន្តកម្ពុជា បានស្វាគមន៍ចំពោះការកើនឡើងអ្នកផ្គត់ផ្គង់ក្នុងផ្នែកឧស្សាហកម្មម៉ាស៊ីន ធ្វើឲ្យមានការពិចារណាការប្តូរទីតាំងផលិតកម្មមកកម្ពុជាវិញ។ "ពួកយើងត្រូវតែបង្កើតឱកាសការងារនៅកម្ពុជា ប្តូរកម្ពុជាទៅជាទីតាំងផលិតកម្មគ្រឹះដែលជាភាពចាំបាច់សម្រាប់កម្ពុជា។ ទោះជាមានការប្តូរទីតាំងការងារ ស្វ័យប្រវត្តិកម្មជាធាតុពិតនៃជីវិត។ វាធ្វើឲ្យមានកំណើនភាពត្រឹមត្រូវ និងភាពជឿទុកចិត្តទៅលើផលិតកម្មរួមគ្នានឹងសុវត្ថិភាពរបស់បុគ្គលិក និងតំហយចុះនៃការធ្វើខុសរបស់មនុស្ស។"

Peter Brongers លើកឡើងថាដើម្បីធ្វើឲ្យកម្ពុជាក្លាយជាបណ្ តុំមជ្ឈមណ្ឌលផលិតកម្មសម្រាប់អាស៊ាន វិស័យឯកជន និងវិស័យរដ្ឋចាំបាច់ចំណាយពេលវេលា និងថវិកាទៅលើកម្រិតនៃការអប់រំ។ Mr. Brongers បានលើកឡើងថា កម្ពុជាស្ថិតនៅក្រោយប្រទេសមួយចំនួនដូចជា វៀតណាមនិងថៃជាដើម។ វាចាំបាច់ត្រូវតែបង្កើតកម្លាំងការងារ សម្រាប់ការប្រកួតប្រជែងមួយនេះ មានន័យថា ពួកយើងត្រូវតែមានបន្ថែមនូវបច្ចេកទេស ការអប់រំ និងការហ្វឹកហាត់។ ក្រុមហ៊ុនទាំងនោះត្រូវបន្ថែមពេលវេលាលើការបង្ហាត់បង្រៀនទៅដល់បុគ្គលិក។ Mr. Brongers បន្ថែមថាកំណើនឡើងនៃស្វ័យប្រវត្តិកម្មក្នុងផលិតកម្មមានន័យថា ការចាំបាច់ខ្លាំងក្នុងការបណ្តាក់ទុនទៅលើការអប់រំកម្លាំងផលិតកម្ម។

Mr. Duangdej Yuikwarmdee អ្នកតំណាងនាយកគ្រប់គ្រង និងប្រធានផ្នែកលក់ក្រុមហ៊ុន Reed Tradex បង្ហាញថាកម្ពុជាត្រូវធ្វើឲ្យមានច្រើនបែបនូវផ្នែកផ្សេងៗនៃសង្វាក់ផលិតកម្ម និងបង្កើតឲ្យមានបច្ចេកវិទ្យាថ្មីៗដូចជាម៉ាស៊ីនស្វ័យប្រវត្តិដែលធ្លាប់បានប្រើដូចជា តម្លៃចំណាយទាបនិងតម្លៃពលកម្មជំនាញថោក និងមិនផ្តល់ការប្រកួតប្រជែងផ្នែកទីផ្សារដែលពួកគេស្វែងរក។ កម្រិតកំណើនGDPខ្ពស់ជាការប្រកួតប្រជែងនាំមកនូវការរស់នូវប្រសើរឡើង និងតម្រូវការប្រាក់ខែខ្ពស់។ ឧស្សាហកម្មត្រូវតែមានវិធានការណ៍និងឧស្សាហកម្មកម្ពុជាអាចក្លាយជាមូលដ្ឋានគ្រឹះសម្រាប់កម្មន្តសាលកម្មសម្រាប់អាស៊ានតាមរយៈស្វ័យប្រវត្តិកម្ម និងភាពប្រសើរឡើងនូវសង្វាក់ផលិតកម្ម។

បច្ចេកទេស AST បានផ្តល់ដំណោះស្រាយដែលធ្វើមានការឈានទៅរកឱកាសទីផ្សារថ្មី។ វាផ្តោតទៅលើទំហំធំនៃឱកាសកម្មន្តសាលកម្មក្នុងកម្ពុជា។ វាថែមទាំងផ្តល់ឱកាសទាក់ទាញវិនិយោគិនថ្មីៗមកកាន់ប្រទេសCLMV។ បណ្ដាញខ្សែរយៈ និងទំនាក់ទំនងជំនួញដែលជម្រុញឲ្យមានការផ្គូផ្គងជំនួញដែលផ្សព្វផ្សាយពីការអភិវឌ្ឍផ្សេងៗ។

"Assembly and Automation Technology 2017" ជាផ្នែកមួយនៃ Manufacturing Expo 2017(ME) បច្ចេកទេស និងការបង្ហាញដំណោះស្រាយសម្រាប់គាំទ្រឧស្សហកម្ម និងកម្មន្តសាលកម្មវាងវៃ។ នៅក្នុងឆ្នាំនេះ នឹងនាំមកនូវបច្ចេកវិទ្យាថ្មីៗមកពីក្រុមហ៊ុនចំនួន 2452 មកពី42ប្រទេស។ កម្មវិធីនេះនឹងនាំមកនូវដំណោះស្រាយកម្មន្តសាលកម្មសម្រាប់ទីផ្សារអាស៊ាន និងជាវេទិកាមួយក្នុងការបង្ហាញបច្ចេកវិទ្យាថ្មីៗក្នុងតំបន់។ ជារៀងរាល់ឆ្នាំ អ្នកជំនួញជប៉ុនជាង1200នាក់ដែលមកពីជប៉ុនផ្ទាល់ និងជប៉ុនដែលមានលំនៅស្ថាននៅប្រទេសថៃនឹងចូលរួមជូបជុំ និងពិភាក្សាអំពីជំនួញជាមួយក្រុមអ្នកផលិតមកពីអាស៊ាន។

ME 2017 មានកម្មវិធីធំចំនួន7ដូចជា:

- Interplex Thailand: ពិព័រណ៍ និងសន្និបាតជំនួញអន្តរជាតិសម្រាប់ផ្លាស្ទិក និងម៉ាសុីនចម្រាញ់ប្រេង បច្ចេកវិទ្យា និង ដំណោះស្រាយ។

- Intermold Thailand: ពិព័រណ៍ និងសន្និបាតដំណោះស្រាយម៉ាសុីន និងជំនួញបច្ចេកវិទ្យាសម្រាប់ការផលិតពុម្ព

- Automotive Manufacturing: ម៉ាស៊ីន និងបច្ចេកទេសសម្រាប់ការផលិតគ្រឿងបន្លាស់ផ្សេងៗរបស់ម៉ាស៊ីន

- Assembly and Automation Technology: ពិព័រណ៍អន្តរជាតិស្ដីពីឧស្សហកម្មម៉ាស៊ីនស្វ័យប្រវត្តិ និងបច្ចេកទេសតម្លើង

- Surface and Coatings: ពិព័រណ៍ និងកម្មវិធីបណ្ដាញខ្សែរយៈសម្រាប់ការលាបផ្ទៃខាងលើ ដំណោះស្រាយថ្នាំពណ៌ និងថ្នាំទឹកខាប់លាប

-NEPCON Thailand ការតាំងពិព័រណ៍នៅលើការជួបប្រជុំ ការប៉ាន់ស្មាន ការសាកល្បងបច្ចេកវិទ្យាសម្រាប់ផលិតកម្មអេឡិចត្រូនិច

-MFair ជាវេទិការសម្រាប់ផ្សាភ្ជាប់អាជីវកម្មសម្រាប់ក្រុមហ៊ុនផលិតករ

ការផ្តល់ជូនពិសេសសម្រាប់កម្ពុជាមានផ្តល់សម្រាប់ក្រុមដែលត្រូវតាមលក្ខខណ័្ឌ ។ អ្នកចូលរួមការតាំងពិព័រណពាណិជ្ជកម្ម ២០១៧ អាចទទួលបាននូវការផ្តល់ជូនពិសេសគណៈប្រតិភូពាណិជ្ជកម្មអន្តរជាតិ ក្នុងករណីដែលដាក់ពាក្យជាក្រុមដែលមានសមាជិកយ៉ាងតិច ១០ នាក់ ។ ក្រោមការគាំទ្រពីអនុសញ្ញាថៃ និងការិយាល័យតាំងពិព័រណ៍ បានផ្តល់ជូនបន្ថែមនូវការស្នាក់នៅ ២ យប់ សម្រាប់ ១ នាក់សម្រាប់អ្នកចូលរួមពីកម្ពុជា ។ បន្ថែមពីនេះ យុទ្ធនាការភ្ជាប់អាជីវកម្ម បានបន្ថែមជូន ១០០ ដុល្លារ ក្នុងម្នាក់ ក្នុងករណីដែលបានធ្វើការប្រជុំផ្សាភ្ជាប់អាជីវកម្មយ៉ាងតិច ៣០ ។ លើសពីនេះ ពួកគេនឹងទទួលបានការអញ្ជើញចូលរួម ការប្រជុំសន្និសីទ្ធប្រចាំឆ្នាំស្តីពីបណ្តាញទំនាក់ទំនងយានយន្តសម្រាប់ឧស្សាហកម្មយានយន្ត ។ ពួកគេនឹងទទួលបានការប្រើប្រាស់កន្លែងគណៈប្រតិភូពាណិជ្ជកម្មដោយសេរីសម្រាប់ការប្រជុំអមជាមួយដោយភេសជ្ជៈ និងអាហារសម្រន់។ ដំណើរទស្សនកិច្ចទៅកាន់រោងចក្រឧស្សាហកម្មយានយន្តផ្តល់ជូនមានកំណត់ដោយអោយអាទិភាពសម្រាប់អ្នកមកមុន ។ សម្រាប់អ្នកចាប់អារម្មណ៏ ប្រភពនិងការផ្សាភ្្ជាប់អាជីវកម្មដែលអាចបាន បើស្នើសុំ ១ ខែមុន ដើម្បីបើកកិច្ចពិភាក្សារវាងក្រុមហ៊ុនផ្គត់ផ្គង់ អ្នកតាំងពិព័រណ៍ និងប្រតិភូក្រៅប្រទេស សម្រាប់ពិព័រណ៍ផលិតកម្ម។

សម្រាប់សហគ្រិនកម្ពុជា ការប្រជុំបច្ចេកវិទ្យាស្វ័យប្រវត្តិ ២០១៧ នឹងជម្រុញសេដ្ឋកិច្ចដោយពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ ពង្រឹងទំនាក់ទំនង និងបង្កើតភ្ជាប់ទំនាក់ទំនងជាមួយអ្នកជិតខាងទាំងវិស័យរដ្ឋាភិបាល និងវិស័យឯកជន ។ ជំនួញ និង ការវិនិយោគនឹងកើនឡើងដែលអាចជម្រុញឲ្យមានកំនើនសេដ្ឋកិច្ចប្រចាំតំបន់ និងជួយទប់ស្កាត់ឥទិ្ធពលនៃការប្រែប្រួលសេដ្ឋកិច្ចពិភពលោក ។ ទីបញ្ចប់ ពួកយើងនឹងរីកចម្រើនទាំងអស់គ្នា។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]