សេប៉ាង ៖ ក្រុមហ៊ុន AirAsia នឹងចាប់ផ្ដើមអនុវត្តអំពីលក្ខខណ្ឌតម្រូវការយកឥវ៉ាន់អនុញ្ញាត ឱ្យយកតាមខ្លួនគិតចាប់ពីថ្ងៃទី 08 ខែមីនា ឆ្នាំ2017 ដើម្បីធានាដល់ការធ្វើដំណើរចូលយន្តហោះ មានភាពឆាប់រហ័ស និងប្រកបដោយផាសុកភាព ហើយកន្លែងដាក់ឥវ៉ាន់ក្នុងយន្តហោះ មានគ្រប់គ្រាន់សម្រាប់អតិថិជន។

ភ្ញៀវឡើងយន្តហោះ ត្រូវបានអនុញ្ញាតយកតែអីវ៉ាន់ត្រូវហ្នឹងទំហំមួយកាប៊ីនរបស់ខ្លួនដែលមានខ្នាតមិនលើសពី 56 x 36 x 23 Cm (រួមទាំងឥវ៉ាន់យូរដៃ ឬឥវ៉ាន់មានកង់) បូកហ្នឹងកាបូបតូចមួយ ដូចជា កាបូបកុំព្យូទ័រ ឬកាបូបដៃ មានទំហំមិនលើសពី 40 x 30 x 10 Cm។ ទម្ងន់បូកបញ្ចូលគ្នាសរុបទាំងឥវ៉ាន់ទាំងពីរមិនលើសពី 7 Kg ។

ភ្ញៀវយកឥវ៉ាន់តាមខ្លួនដោយលើសទម្ងន់ ហួសខ្នាត ឬលើសបរិមាណអនុញ្ញាត នឹងត្រូវបង់កម្រៃឥវ៉ាន់លើសការអនុញ្ញាតនោះ ដោយគិតតាមឯកតាគោល គីឡូក្រាម ឬបង់កម្រៃអីវ៉ាន់នៅកន្លែងច្រកចូល។

ភ្ញៀវធ្វើដំណើរទាំងអស់ត្រូវបានលើកទឹកចិត្តឲ្យកក់កន្លែងឥវ៉ាន់មុន តាមប្រព័ន្ធអនឡាញ (online )ដើម្បីងាយស្រួលឆែកពិនិត្យ នៅពេលភ្ញៀវបានទិញសំបុត្រហោះហើរ ឬកក់តាមកម្មវិធីសមាជិក Manage My Booking

ប្រអប់ធំ និងសម្ពាយសាកាដូមិនត្រូវអនុញ្ញាតក្នុងកាប៊ីនឡើយ ហើយត្រូវតែឆ្លងការត្រួតពិនិត្យ។ ឥវ៉ាន់ច្រើនត្រូវបានរុំ ចង ឬបិទបញ្ចូលគ្នានឹងមិនត្រូវបានចាត់ទុកជាឥវ៉ាន់មួយដុំសម្រាប់ដាក់ក្នុងកាប៊ីនឡើយ។ ទំនិញគេចពន្ធទិញនៅព្រលានយន្តហោះ ត្រូវបានលើកលែងពីលក្ខខណ្ឌតម្រូវការឥវ៉ាន់យកតាមខ្លួននេះ ភ្ញៀវទទួលបាននូវការអនុញ្ញាតនូវការមិនបង់ពន្ធ នៅចំណតទិសដៅក្នុងប្រទេសនោះ។ ទំនិញទាំងនេះត្រូវភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់ការទិញ រហូតដល់ខ្លួនបានចុះចេញពីយន្តហោះ។

ការទិញអ្វីផ្សេងៗទាំងអស់រួមទាំងកាដូជូនមិនគិតប្រាក់ពីហាងគេចពន្ធ នឹងត្រូវចាត់ទុកជាឥវ៉ាន់ ត្រូវបានអនុញ្ញាតដាក់ ក្នុងកាប៊ីនឥវ៉ាន់ក្នុងយន្តហោះ។

ទារកអាយុក្រោម 2 ឆ្នាំមិនត្រូវបានការ អនុញ្ញាតឲ្យប្រើកាប៊ីនដាក់ឥវ៉ាន់ជាកន្លែងរបស់ខ្លួនឡើយក្នុងពេលកុមារអាយុចាប់ពី 2 ឆ្នាំឡើងទៅនឹងត្រូវទទួលបានកន្លែងដូចមនុស្សធំដែរ។

នៅពេលការធ្វើដំណើរមានទារក ឬកុមារមកជាមួយ សូមចាំថាប្រដាប់អង្គុយ ប្រដាប់រុញ និងកៅអ៊ីមានកង់របស់កុមារ មិនត្រូវបានអនុញ្ញាតឲ្យដាក់ចូលក្នុងកន្លែងអង្គុយក្នុងយន្តហោះឡើយ ប៉ុន្តែឥវ៉ាន់នេះអាចត្រូវបានឆែកពិនិត្យ ដើម្បីទទួលបានការមិនគិតកម្រៃ។ កៅអ៊ីកុមារប្រើក្នុងរថយន្ត ត្រូវតែឆែកពិនិត្យផងដែរ ប៉ុន្តែវាស្ថិតនៅក្នុងផ្នែកការអនុញ្ញាត សម្រាប់ឥវ៉ាន់ឆ្លងកាត់ការពិនិត្យ។

ដើម្បីស្វែងរកព័ត៌មានបន្ថែមអំពីលក្ខខណ្ឌតម្រូវការឥវ៉ាន់ដាក់ក្នុងកាប៊ីនយន្តហោះ សូមចូលទៅកាន់គេហទំព័រ airasia.comនិងស្វែងរកព័ត៌មានឥវ៉ាន់ នៅខាងក្រោមផ្នែកព័ត៌មានធ្វើដំណើរ ឬមើលតាមប្រព័ន្ធ AskAirAsia portal (askairasia.com).

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]