រាជធានីភ្នំពេញ៖ កាលពីចុងសប្តាហ៍កន្លងទៅ ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីប្រគំតន្ត្រី Anchor Beach Carnival 2017 ដែលជាកម្មវិធីដ៏ប្លែកអស្ចារ្យ ដោយមានការចូលរួមពីសំណាក់តារាល្បីពីររូបមកពីប្រទេសថៃ។

លោក Bad Nongbew ដែលជាតារាថៃវ័យក្មេងដ៏មានប្រជាប្រិយភាព និងជាតារាចម្រៀងអាជីព និងលោក Nick Kunatip ជាតារាសម្តែងកំពុងទទួលបាននូវការគាំទ្រខ្លាំងពីស្រទាប់យុវវ័យនៅប្រទេសថៃ ហើយនៅកម្ពុជាក៏មានអ្នកគាំទ្រ NICK មិនតិចដែរ។

ក្រោយបកស្រាយចម្រៀងចប់ ពិធីករទាំងពីរអ្នកគឺ លោកវិសាល និង កញ្ញាពេជ្រ បានចូលមកសំណេះសំណាលជាមួយ Nick និង Bad នោះហើយជាពេលដែលធ្វើឲ្យអ្នកគាំទ្រនៅកម្ពុជាពេញចិត្តអ្នកទាំងពីរកាន់តែខ្លាំង ព្រោះ Nick និង Bad បានព្យាយាមរាប់ពីលេខ១ដល់លេខ១០ជាភាសាខ្មែរ និងនិយាយពាក្យជាច្រើនទៀតដូចជា ខ្ញុំស្រលាញ់កម្ពុជា និង ខ្ញុំស្រលាញ់អ្នក បើទោះបីជានិយាយត្រូវខ្លះខុសខ្លះ ប៉ុន្តែបានធ្វើឲ្យអ្នកគាំទ្ររឹតតែស្រលាញ់ និងពេញចិត្តពួកគាត់ជាខ្លាំង។ ហើយ Nick បានលើកឡើងថា គាត់មានអារម្មណ៍រំភើប ព្រោះគាត់មកកម្ពុជា ចំនួន១០ដងហើយតែនៅតែមានការគាំទ្ររូបគាត់ ហើយសូមឲ្យនៅតែបន្តគាំទ្រគាត់តទៅទៀត៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]