រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ដោយសារ​តែ​ ខឹង​ម្តាយ​អត់​ឲ្យ​លុយ​ចាយ​ បាន​រត់​ចេញពីផ្ទះ​រយៈពេល​៨​ឆ្នាំ​រស់នៅ​ផ្ញើរ​ខ្លួន​ ជាមួយ​មិត្ត​ភ​ក្កិ​ បាន​ចាញ់បោក​បុរស​ម្នាក់​ តាម​ទូរស័ព្ទ​យក​ទៅ​បង្ខាំង​ ក្នុងផ្ទះ​សំណាក់​បាន​ ២​យប់​បាន​ជិះ​ម៉ូតូ​ទៅ​ច្រៀង​ខារ៉ាអូខេ​ដល់​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ បាន​លោត​ចុះ​ពីលើ​ម៉ូតូ​ ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​ ២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែ​មិ​នា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ក្រោម​ ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

នារី​រង​គ្រោះ​មានឈ្មោះ កង ទី ហៅ​នី​តា អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ​មានស្រុក​កំណើត​នៅ​ភូមិ​ក្ដី​តា​កុយ ឃុំ​វាល​ស្បូវ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ឱ្យ​ដឹង​ថា រូប​នាង​បាន​ចាក​ចេញពីផ្ទះ​ តាំង​តែ​ពី​ឆ្នាំ​២០០៩​មក​ម្ល៉េះ គិត​រហូត​មក​ដល់​បច្ចុប្បន្ន​ រយៈពេល​៨​ឆ្នាំ​ហើយដោយ​សារ​តែ​ ខឹង​ម្ដាយ​របស់​នាង​ធ្វើបាប​មិន​ឲ្យ​ប្រាក់​ចាយ ។

បន្ទាប់​ពី​ចាក​ចេញពីផ្ទះ​ មក​នាង​បាន​ទៅ​ជួល​ផ្ទះ​ ស្នាក់​នៅ​ម្ដុំ​ផ្សារ​សូ​រិ​យា ការ​រស់នៅ​របស់​នាង​មិន​បាន​ ទៅ​ធ្វើ​ការងារ​អ្វី​ទេ គឺ​រស់នៅ​ពឹងផ្អែក​ទៅ​លើ​ការ​សុំ​ប្រាក់​ពី​មិត្តភក្ដិ​របស់​នាង​យក​មក​ចាយវាយ​ព្រោះ​​ ពី​មុន​នាង​ធ្លាប់​ឱ្យ​លុយ​មិត្ត​ភ​ក្កិ​ចាយ​ដែរ ។ លុះ​ក្រោយមក​នាង​បាន​ស្គាល់​ បុរស​ម្នាក់​នៅ​ក្រៅប្រទេស​ តាម​រយៈ​បណ្ដាញ​សង្គម និង​បាន​ទាក់ទង​គ្នា​ហើយ​បុរស​នោះ​ បាន​ផ្ញើរ​លុយ​ឱ្យ​នាង​សំរាប់​ដោះ ស្រាយ​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ ។

នារី​ខាងលើ​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ទាក់ទង​គ្នា​បាន​ រយៈ​កន្លង​មក​នាង​ដឹង​ថា​បុរស​នោះ​មាន​ប្រពន្ធ​កូន​ហើយ នាង​ក៏​ផ្ដាច់​ទំនាក់​ទ​ន​ង​ ជាមួយ​បុរស​ម្នាក់​នោះ ។ ចាប់តាំងពី​ពេល​នោះ​មក​មិត្តភក្តិ​ ដែល​ធ្លាប់​ជួយ​ផ្ដល់​លុយកាក់​ឱ្យ​ចាយ​ក៏​ឈប់​ទាក់ទង​ជាមួយ​នាង​ដែរ​ដែល​ជា​ហេតុ​ធ្វើ​ ឱ្យ​នាង​មិនដឹង​ទៅ​ពឹងពាក់​អ្នក​ណា ។

មុន​ថ្ងៃ​កើតហេតុ​ពីរ​ថ្ងៃ​ នាង​បាន​ស្គាល់​បុរស​ម្នាក់​ឈ្មោះ ម៉ា​ប់ តាម​រយៈ​ទូរស័ព្ទ​ហើយ​បុរស​នោះ​បាន​និយាយ​ លួងលោម​នាង​ ឱ្យ​នាង​មក​ស្នាក់​នៅ​ជាមួយ​គេ​ ដោយ​គេ​ជា​អ្នក​រាប់​រង​ចិញ្ចឹម​នាង ដោយសារ​ខ្លួនឯង​ទាល់ច្រក​ មិនដឹង​ទៅ​ពឹងពាក់​អ្នក​ណា​ផង​នោះ​នាង​ក៏​សម្រេចចិត្ត​ ទៅ​ស្នាក់​នៅ​ជាមួយ​បុរស​នោះ​ នៅ​ក្នុងផ្ទះ​សំណាក់​យីហោ សម្បត្តិ​ផល ស្ថិត​នៅ​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក គឺ​ស្នាក់​នៅ​បាន​ពីរ​ថ្ងៃ​គឺ​ពេល​ដែល​ទៅ​ស្នាក់​នៅ​ ជាមួយ​ឃើញ​មាន​មនុស្ស​ស្រី​-​ប្រុស​ ចេញចូល​គួរ​ឲ្យ​សង្ស័យ ម្យ៉ាង​បុរស​នោះ​មានគំនិត​អាក្រក់​លើ​នាង​ ទើប​នាង​ព្យាយាម​រត់​ចេញពីផ្ទះ​សំណាក់​នោះ​តែ​គ្មាន​ឪ​កាស ។

ប្រភព​ដដែល​ បាន​បន្ត​ទៀត​ថា នៅ​យប់​ទី​ពីរ​ដែល​ជា​យប់​ កើតហេតុ​រូប​នាង​បាន​ប្រាប់​បុរស​នោះ​ថា ចង់ទៅ​ច្រៀង​ ខារ៉ាអូខេ​ក៏​ត្រូវ​ឈ្មោះ ម៉ា​ប់ និង​មិត្ត​ភ​ក្កិ​របស់​គេ​ជា​ច្រើន​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​៣​ទៅ​៤​គ្រឿង​ទៀត​ មក​ដល់​ក្បែរ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​នារី​រង​គ្រោះ​បាន​លោត​ចុះ​ពីលើ​ម៉ូតូ រ​ត់ទៅ​រក​នគរបាល​គោលដៅ​ ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ជួយ​អន្តរាគមន៍ ចំណែក​បុរស​នោះ និង​បក្សពួក​បាន​រត់គេច​ខ្លួន​បាត់​អស់ ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែក ប័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ជីវភាព​ក្រីក្រ​ស៊ីឈ្នួល​ចិញ្ច្រាំ​ដំឡូង​មី​ត្រូវ​ពស់​ចឹក​គ្រូពេទ្យ​ប្រាប់​ថា​មាន​សង្ឃឹមរ​ស់តិច

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​វ័យក្មេង​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ខណៈ​ប្តី​ប្រពន្ធ​ចង​មុង​ដេក​នៅ​ទីវាល​កន្លែង​ច​ញ្ច្រាំ​ដំឡូង​មី លុះ​យប់​ឡើង​មាន​ភ្លៀង​ធ្លាក់​ស្រិច​ៗ ស្រាប់តែ​មាន​ពស់​ថ្នាំងអំពៅ ឬ​ពស់ក្រាយ ចូល​ទៅ​ខាំ​ក្នុង​មុង​ចំនួន​៤​ចង្កូម ។

ហេតុការណ៍​ពស់​ថ្នាំងអំពៅ ឬ​ពាស់​ក្រាយ​ចូល​ខាំ​ស្ត្រី​រង​គ្រោះ​ក្នុង​មុង​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃធំ ឃុំ​ក្រាំងមាស ស្រុក​បរវេ​ល ខេត្តបាត់ដំបង ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​មានឈ្មោះ សៀន សុ​ភក្តិ អាយុ​២៤​ឆ្នាំ ជា​កម្មករ ប្តី​ឈ្មោះ ឈាង អាយុ​២៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ មានកូន​តូច​ៗ​ចំនួន​២​នាក់​ក្នុង​បន្ទុក ។ ប្រភព​បន្ត​ទៀត​ថា ដោយសារ​ពួក​គេ​មាន​ជីវភាព​ក្រីក្រ​កាលពី​ជាង​១​ខែ​មុន​បាន​នាំ​ក្រុម​គ្រួសារ​មក​ស៊ីឈ្នួល​ដេក​ចិញ្ច្រាំ​មើមដំឡូង​មី​ឱ្យ​ថៅកែ​ម្នាក់​នៅ​ភូមិ​ខាងលើ ។

នៅ​យប់​ថ្ងៃ​កើតហេតុ​ខណៈ​ដែល​ពួក​គេ​កំពុង​ដេក​សុខ​ៗ​នៅ​ក្នុង​មុង​ដោយ​ក្រាលកន្ទេល​ផ្ទាល់​នឹង​ដី ស្រប​ពេល​ដែល​មេឃ​កំពុង​ភ្លៀង​ស្រិច​ៗ ស្រាប់តែ​មាន​ពស់​ពិស​១​ក្បាល​ប្រវែង​ជាង​១​ម៉ែត្រ​ដែល​អ្នកស្រុក​តែងតែ​ហៅ​ថា ពស់​ថ្នាំងអំពៅ ឬ​ពស់ក្រាយ​បាន​ចូល​ទៅ​ខាំ​ជើង​ស្ត្រី​រង​គ្រោះ​ចំនួន​២​ដង​មុត​៤​ចង្កូម ។

បន្ទាប់​មក​ប្តី​ក៏​ស្ទុះ​ទៅ​វាយ​ពស់​នោះ​ងាប់​ដោយ​ក្រោយ​ពី​វាយ​រួច​គាត់​បាន​សួរ​ទៅ​ប្រពន្ធ​ថា តើ​ឯង​ឈឺ​ចុកចាប់ ឬ​អត់0x017d7 ស្រាប់តែ​ប្រពន្ធ​ឆ្លើយ​ថា មិន​ឈឺ​នោះ​ទេ​ទើប​នាំ​គ្នា​សំងំ​ដេក​បន្ត​ទៀត រហូត​ដល់​ព្រឹក​ឡើង ស្ត្រី​រង​គ្រោះ​មាន​អាកា​រៈ​មិន​ស្រួល​ខ្លាំង​ក៏​ពឹង​លោក​មេ​ភូមិ​ឱ្យ​ជួយ​ដឹក​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ប៉ុន្តែ​ដោយសារ​មណ្ឌល​សុខភាព​មិន​មាន​ថ្នាំបន្សាប​ពិសពស់​ក៏​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេ​ទ​បង្អែក​ខេត្ត​ប៉ៃលិន ។

បើ​តាម​ក្រុម​លោកគ្រូ​ពេទ្យ​បានឱ្យ​ដឹង​ថា ដោយសារ​តែ​ជន​រង​គ្រោះ​មិន​ប្រញាប់​មក​មន្ទីរពេទ្យ​បង្អែក​ដើម្បី​ព្យាបាល​ឱ្យទាន់​ពេលវេលា​ធ្វើ​ឱ្យ​ជាតិ​ពិសពស់​ជ្រាប​ពេញ​ក្នុង​ខ្លួន ។ ដូច្នេះ​ទោះបីជា​ក្រុម​គ្រូពេទ្យ​ប្រើ​ថ្នាំបន្សាប​ជាតិ​ពិស​យ៉ាងណា​ក៏​ដោយ​មិន​អាច​ទៅ​រួច​នោះ​ទេ លុះ​ក្រោយមក​ក្រុម​គ្រូពេទ្យ និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​សម្រេច​យក​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បញ្ជូន​ជន​រង​គ្រោះ​ទៅ​ព្យាបាល​បន្ត​នៅ​ខេត្តបាត់ដំបង ។ តាម​ការ​សន្និដ្ឋាន​របស់​គ្រូពេទ្យ​បញ្ជាក់​ថា ស្ត្រី​រង​គ្រោះ​មិន​មាន​សង្ឃឹម​រស់​នោះ​ទេ​ព្រោះ​ពិស​ជ្រាប​ចូល​គ្រប់កន្លែង​ហើយ​បើ​ដល់​បេះដូង​នឹង​ស្លាប់​ភ្លាម​តែ​ម្តង ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]