(ក្រចេះ)៖ ​កុមារា​អាយុ​៧​ឆ្នាំម្នាក់ ​បាន​ធ្លាក់ចូលក្នុង​ទឹកស្រះ​ក្បែរ​ផ្ទះ បណ្តាល​ឲ្យ​លង់​ទឹកស្លាប់ កាលពី​រសៀល​ថ្ងៃទី​២២ ​ខែមីនា ​ឆ្នាំ​២០១៧​ម្សិលមិញនេះ នៅ​ចំណុចភូមិ​សង្គម ​ឃុំ​សណ្ដាន់​ ស្រុក​សំបូរ ​ខេត្តក្រចេះ​ ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​កុមារារងគ្រោះខាងលើនេះ ឈ្មោះ​ ហួយ សុខ​ខា អាយុ​៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សង្គម ឃុំ​សណ្ដាន់ ស្រុក​សំបូរ ខេត្តក្រចេះ ​បាន​លង់​ទឹកស្រះ​បណ្ដាលឲ្យស្លាប់​។

បច្ចុប្បន្នសាកសព​ បន្ទាប់ពី​កម្លាំង​នគរបាល បាន​ពិនិត្យឃើញថាពិតជា​លង់ទឹក​ស្រះ​ស្លាប់​មែន​ហើយ ក៏​បានធ្វើ​កំណត់ហេតុប្រគល់​​ឲ្យ​ទៅ​ក្រុមគ្រួសារ ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ មួយ​ភូមិឆ្ងល់​​ថា រឿងអ្វី​ ដល់ថ្នាក់ក្មេងស្រី១០ឆ្នាំ​ចង.ក​ខ្លួន​ឯង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើលនិង​ធ្វើ​ឱ្យ​ម្នាក់​ៗ​ហួសចិត្ត​ជាខ្លាំង ​ដោយសារ​តែមាន​​ក្មេង​ស្រី​អាយុ​ ១០​ឆ្នាំ​ប៉ុណ្ណោះ បាន​ធ្វើ​អត្តឃាត​ដោយ​យក​ក្រមា​ចង​.​ក​ បញ្ចប់ជីវិត​​ខ្លួន​ឯងនៅ​នឹង​ធ្នឹម​ផ្ទះ កើតឡើង​កាលពី​វេលា​ម៉ោង​០៨ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ មីនា ស្ថិត​ក្នុងភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង ។

ប្រភព​ឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​មានឈ្មោះ​ជា ចំរើន អាយុ​១០​ឆ្នាំ រៀន​ថ្នាក់​ទី​៣ ។ ពាក់ព័ន្ធ​ករណី​នេះ គ្មាន​អ្នក​ណាម្នាក់ ​ដឹង​ពី​មូល​ហេតុ​​ ដែល​ក្មេង​ស្រី​រូប​នេះ​ចង​.​ក​សម្លាប់​ខ្លួន​នោះ​ទេ សូម្បីតែ​ឪពុកម្តាយ ។

ប្រភព​បន្ត​ថា បើ​តាម​ការ​អះអាង​ពី​បងស្រី​ អាយុ​១៣​ឆ្នាំ​ថា មុន​ពេល​កើតហេតុ ខ្លួន​និង​ប្អូនស្រី​ (​ក្មេង​រង​គ្រោះ​)​ បាន​ទៅ​មើល​ទូរទស្សន៍​នៅផ្ទះ​អ្នក​ជិតខាង (​គឺ​នៅ​ខាង​មុខ​ផ្ទះ​របស់​ខ្លួន​) ។ មួយសន្ទុះ​ស្រាប់តែ​បាត់​ប្អូនស្រី​ មិនដឹង​ទៅ​ណា តែ​ខ្លួន​ក៏​មិនបាន​​ចាប់អារម្មណ៍​អ្វីដែរ ។ លុះ​ពេល​ខ្លួន​ដើរមក​ផ្ទះវិញ ដើម្បី​រៀបចំ​បាយ​ទឹក ស្រាប់តែ​ប្រទះ​ឃើញ​ប្អូនស្រី​ចង​.​ក​ ស្លាប់​បាត់​ទៅ​ហើយ ដោយ​ឃើញ​ដាក់​​កៅអី​ជ័រឡើង​ទៅ​ចង​.​ក​តែ​ម្តង ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​រក​មូលហេតុ​យ៉ាង​យកចិត្ត​បំផុត ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]