តើអ្នកធ្លាប់ធ្វើការវេនយប់ដែរឬទេ? ពួកយើងសង្ឃឹមថា រឿងហេតុដែលបានកើតឡើងទៅលើនារីម្នាក់នេះ នឹងមិនកើតទៅលើអ្នកទៅចុះ។

បរទេស៖ វីដេអូដ៏ស្រៀវសាច់ខាងក្រោមនេះ ត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុកមួយ ឈ្មោះថា Wujud (Paranormal Team) ដែលបានធ្វើឲ្យអ្នកទស្សនា ទស្សនាហើយមានភាពភ័យខ្លាច ដោយសារតែសកម្មភាពដែលបានកើតឡើងចំពោះនារីម្នាក់ដែលកំពុងតែធ្វើការក្នុងការិយាល័យតែម្នាក់ឯង។

ទោះជាយ៉ាងណា គេមិនបានដឹងច្បាស់ថា រឿងហេតុមួយនេះបានកើតឡើងនៅតំបន់ណាឲ្យច្បាស់នោះទេ។

តាមរយៈវីដេអូនោះ ដំបូង អ្វីៗហាក់មានភាពស្ងប់ស្ងាត់រហូតដល់ពេលមួយនោះ កៅអីដែលនៅពីក្រោយនារីម្នាក់នោះ ចាប់ផ្តើមផ្លាស់ទីដោយខ្លួនឯងតែម្តង។ ភ្លាមៗនោះ នាងក៏បានក្រឡេកទៅមើលដែរ ប៉ុន្តែវាហាក់ដូចជាមិនមានអ្វីប្រែប្រួល ដូច្នេះនាងក៏ត្រលប់ទៅធ្វើការវិញធម្មតា។ 

បន្ទាប់មកទៀត ដបទឹកដែលនៅជិតនាងនោះ ក៏បានធ្លាក់ដោយឯកឯង ដែលបានធ្វើឲ្យនាងមានអារម្មណ៍ថា នាងដូចជាកំពុងតែត្រូវខ្មោចលងហើយ ប៉ុន្តែនាងបានតាំងស្មារតី និងបន្តធ្វើការរបស់នាងវិញ។ មិនបានប៉ុន្មានផង កៅអីដែលនាងកំពុងអង្គុយនោះស្រាប់តែរអិលទៅក្រោយ ហាក់បីដូចជាមាននរណាម្នាក់កំពុងតែទាញវាយ៉ាងអ៊ីចឹង។

មិនបង្អង់យូរ នាងក៏បានរៀបចំបង្វិចរបស់នាង ប្រញាប់ប្រញាល់ចេញពីកន្លែងធ្វើការ ចៀសវាងកម្រិតនៃការលងកាន់តែធ្ងន់ធ្ងរ៕

ចឹងដឹងថា ខ្មោចនោះលងបែបណា សូមរីករាយទស្សនាវីដេអូខាងក្រោម៖  

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖ ខ្លាំងមែន! កំពូលក្មេងឆ្លាត ខួរក្បាលម៉ាស៊ីនគិតលេខ ត្រូវខាងសាកលវិទ្យាល័យ ជួលឲ្យបង្រៀនគណិតវិទ្យាដល់និស្សិត

អង់គ្លេស៖ ក្មេងប្រុសវ័យក្មេងម្នាក់ អាចត្រូវបានគេចាត់ទុកថា ជាក្មេងប្រុសដែលមាន ខួរក្បាលវ័យឆ្លាតជាងគេបង្អស់ នៅចក្រភពអង់គ្លេស ដែលត្រូវបានខាងសាកលវិទ្យាមួយ ជួលឲ្យបង្រៀនគណិតវិទ្យាដល់សិស្សនិស្សិត។

ក្មេងប្រុស Yasha Asley មានអាយុ ១៤ឆ្នាំ ត្រូវបានសាកលវិទ្យាល័យ (University of Leicester) ជួលឲ្យមកបង្ហាត់បង្រៀនដល់និស្សិតធំៗជាងខ្លួន ហើយសាកលវិទ្យាល័យមួយនេះ ក៏ជាសាលាដែល Yasha កំពុងតែសិក្សាថ្នាក់បរិញ្ញាបត្រនៅទីនោះផងដែរ។

លើសពីនេះ Yasha ត្រូវបានគេស្គាល់និងចាត់ទុកថា ជាសិស្សដែលមានវ័យក្មេងជាងគេបង្អស់ ហើយក៏ជាគ្រូវ័យក្មេងម្នាក់ ប្រចាំសាកលវិទ្យាល័យ ដែលមិនធ្លាប់មានពីមុនមកផងដែរ។

បើតាមប្រភពព័ត៌មានដេលីម៉េលរបស់អង់គ្លេសបានឲ្យដឹងថា Yasha បានសម្ភាសន៍ជាប់ ហើយត្រូវខាងសាកលវិទ្យាល័យផ្តល់ការងារឲ្យធ្វើ តាំងតែពីគេមានអាយុ១៣ឆ្នាំម្ល៉េះ ក្រោយពីក្មេងប្រុសដ៏ឆ្លាតរូបនេះ បានយកឈ្នះលើការប្រកួតប្រជែង ជាមួយនឹងបេក្ខជនដាក់ពាក្យប្រលងធំៗជាងខ្លួនជាច្រើន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី បុគ្គលិកខាងការិយាល័យរដ្ឋបាល ក៏បានដាក់ពាក្យស្នើសុំទៅកាន់ក្រុមប្រឹក្សាក្នុងទីក្រុង Leicester ដើម្បីផ្តល់សិទ្ធិអនុញ្ញាតឲ្យ Yasha អាចធ្វើការងារបាន ដោយសារតែ Yasha នៅមានវ័យក្មេងពេក។

Yasha និយាយទាំងមោទនភាពលើខ្លួនឯងថា «វាគឺជាឆ្នាំសិក្សាចុងក្រោយ ដ៏ល្អបំផុតក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំពិតជាស្រលាញ់ការចូលរៀន នៅថ្នាក់សាកលវិទ្យាល័យណាស់ ហើយខ្ញុំក៏ស្រលាញ់ការងារថ្មីរបស់ខ្ញុំផងដែរ ដែលអាចជួយដល់និស្សិតៗ ជាច្រើនទៀតបាន។ ពេលរៀនចប់ទៅ លែងបានពាក់ឯកសណ្ឋានសិស្សទៀតហើយ អរគុណខ្លាំងណាស់!» ។

គួរឲ្យដឹងដែរថា Yasha ត្រូវបានគេដាក់ងារឲ្យថា «មនុស្សខួរក្បាលម៉ាស៊ីនគិតលេខ» ។ នេះក៏ជាឆ្នាំសិក្សាចុងក្រោយរបស់គេផងដែរ ហើយ Yasha ក៏មានគម្រោងថា នឹងបន្តចាប់យកថ្នាក់បណ្ឌិត ក្រោយបញ្ចប់វគ្គសិក្សាផងដែរ។

គួរឲ្យដឹងទៀតដែរថា ក្មេងប្រុសដែលមានសមត្ថភាពខួរក្បាលដ៏អស្ចារ្យនេះ បានចូលរៀនថ្នាក់បឋមសិក្សាសាលារដ្ឋ មុនពេលដែលរូបគេបានឈ្នះការប្រលងប្រកួតប្រជែង លើមុខវិទ្យាគណិតវិទ្យា ដើម្បីចូលរៀនថ្នាក់បរិញ្ញាបត្រ ដោយកាលនោះគេមានអាយុត្រឹមតែ១២ឆ្នាំប៉ុណ្ណោះ ក្នុងកំឡុងឆ្នាំ២០១៤។

Yasha គឺជាក្មេងប្រុសដំបូងគេបង្អស់នៅលើលោក ដែលទទួលបានលំដាប់ពិន្ទុ ឬចំណាត់ថ្នាក់ A លើមុខវិទ្យាគណិតវិទ្យា ដោយទទួលបានពិន្ទុ ១០០ភាគរយ និង៩៩ភាគរយទៀត ក្នុងវិញ្ញាសារ២ នៃសន្លឹកកិច្ចការចំនួន៦ ដោយកាលណោះគេមានអាយុ៨ឆ្នាំ។ លើសពីនេះ ក្មេងប្រុសរូបនេះ ក៏ធ្លាប់ទទួលបានចំណាត់ថ្នាក់ A ជាច្រើន លើមុខវិទ្យាគណិតវិទ្យាដូចគ្នា និងមុខវិទ្យាស្ថិតិ ពេលដែលគេមានអាយុ៩ឆ្នាំ និង១០ឆ្នាំផងដែរ។

រយៈពេល៦ឆ្នាំ បន្ទាប់ពី Yasha បានបញ្ចប់ការសិក្សាថ្នាក់បឋមរួចរាល់មក ដោយសារតែភាពវ័យឆ្លាតរបស់គេ Yasha ក៏បានផ្លោះចូលរៀននៅថ្នាក់បរិញ្ញាបត្រ ទាំងវ័យក្មេងតែម្តង។

រាល់សមិទ្ធិផលទាំងអស់ដែល Yasha ទទួលបាន ក្មេងប្រុសរូបនេះនិយាយថា «ខ្ញុំស្រលាញ់មុខវិទ្យាគណិតវិទ្យាខ្លាំងណាស់ ព្រោះវាគឺជាវិទ្យាសាស្រ្តដែលពិតជាក់ស្តែង។ មានតែវិទ្យាសាស្រ្តតែប៉ុណ្ណោះ ដែលអាចបញ្ជាក់ប្រាប់អ្នកបានថា អ្វីដែលអ្នកនិយាយគឺជាការពិត។ វាពិតជាងាយស្រួល ហើយវាក៏ជាមុខវិទ្យាមួយ ដែលខ្ញុំពេញចិត្តនឹងរៀនផងដែរ»

ជួបជាមួយនឹងលោក Moussa Asley វ័យ៥៣ឆ្នាំ ប៉ារបស់ Yasha បានឲ្យដឹងថា គាត់តែងតែជូនកូនប្រុសរបស់គាត់ ទៅបង្រៀនសិស្សនៅសាលាជារៀងរាល់ថ្ងៃ។ លោកនិយាយថា «ខ្ញុំក៏មានមោទនភាពផងដែរ ពេលឃើញគេ (Yasha) មានការវិវឌ្ឍន៍ខ្លួនបែបនេះ ធ្វើអ្វីដែលខ្លួនគេស្រលាញ់។ គេគឺជាមនុស្សម្នាក់ដែលយល់ច្បាស់ពីបញ្ហា និងមានការពន្យល់ច្បាស់ៗទៅកាន់សិស្សៗរបស់គេ។ គេគឺពិតជាល្អឥតខ្ចោះណាស់ សម្រាប់ការងារមួយនេះ» ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]