ភ្នំពេញ៖ តារាចម្រៀង ដែលកំពុងបានការចាប់អារម្មណ៍យ៉ាងច្រើន ពីទស្សនិកជនទូទាំងប្រទេស អ្នកនាង ពេជ្រ សោភា កាលពីម្សិលមិញនេះ បានសរសេរសារមួយ ទៅកាន់អ្នកគាំទ្រទាំងអស់របស់ខ្លួន នៅលើបណ្តាញសង្គមហ្វេសប៊ុក។

សារមួយនោះ បានសរសេរឡើង បន្ទាប់ពីត្រូវបានផេកនៅក្នុងស្រុកមួយ ផុសពីរឿងដែលអ្នកនាង ពេជ្រ សោភា បានពាក់អាវដូចគ្នាបេះបិទ ទៅនឹងអាវរបស់តារាបរទេសដ៏ល្បីគឺ នាង Rihanna ដោយបានដាក់រូបថតអ្នកទាំងពីរទន្ទឹមគ្នា ព្រមជាមួយនឹងដាក់ Caption នៅពីលើរូបថតនោះថា៖ «Copy បានដូចណាស់បងស្រី»។ 

ដោយសារតែមានរឿងដូច្នេះ អ្នកនាង ពេជ្រ សោភា បានសរសេរសារទៅកាន់អ្នកគាំទ្រខ្លួន ក៏ដូចជាបង្ហាញអារម្មណ៍ពិតរបស់ខ្លួនទាំងស្រុងនៅលើហ្វេសប៊ុកដូច្នេះថា៖

«សុំទោសផងណា ដែលខ្ញុំពាក់អាវតាមគាត់ គាត់ក៏ជា idol ខ្ញុំមួយដែរ! ខ្ញុំស្រលាញ់គាត់ព្រោះគាត់ជាមនុស្សស្រីពូកែណាស់ អាចធ្វើបទចម្រៀងដោយខ្លួនឯង ហើយខ្ញុំក៏ស្រលាញ់ការតុបតែងខ្លួនខ្លះរបស់គាត់ អ្នកទាំងអស់គ្នាខឹងខ្ញុំអត់? ហើយខ្ញុំក៏បានទិញស្បែកជើងតាមគាត់ដែរ ចាំផុសឱ្យមើលយប់នេះ តើខ្ញុំខុសទេ?»។ 

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?

អាវដែល ពេជ្រ សោភា ពាក់តាម Rihanna
ពេជ្រ សោភា
Rihanna

កំណត់ហេតុខ្មែរឡូត៖

ងាកមកមើលព័ត៌មានគួរឱ្យចាប់អារម្មណ៍មួយទៀតគឺ ទេព បូ​ព្រឹក្ស ដោយសារតែខោអាវ​ ម៉ាក​ប្រេន​ល្បីៗ ​ជាច្រើន​ដែលតារាល្បីៗ ពាក់មានលក់​លើទីផ្សារ យើង​មាន​សិទ្ធិ​ទិញ​ពាក់ដូចគ្នា

តារាចម្រៀង​ស្រីចូលលែងខ្លួនប្លែកៗ កញ្ញា ទេព បូ​ព្រឹក្ស បកស្រាយរឿង​គេរិះគន់​ថា ចម្លងស្ទា​យ​របស់​កូរ៉េ​នោះ នាងគិតថា​វា​មិនមែន ជាការ​ចម្លង​នោះទេ​ដោយសារតែ ខោអាវ​ម៉ាក​ប្រេន​ល្បីៗ​ជាច្រើន​ដែលតារាល្បីៗពាក់ ដូច្នេះ​គេ​យក​ដាក់លក់​លើ ទីផ្សារ ហើយ​យើង​មាន​សិទ្ធិ​ទិញ​ពាក់ដូចគ្នា​។

​តារាចម្រៀង​ដែលមាន​ ប្រជាប្រិយ ភាព​លើ​ស្រទាប់​យុវវ័យ​បាន​បញ្ជាក់ថា​ ពិតមែន​ដែល​នាងស្រឡាញ់​តារា​កូរ៉េ កញ្ញា CL ស្រឡាញ់​ខ្លាំង​ដល់​ថ្នាក់ តុបតែង​ខ្លួន​ដូច​តារា​កូរ៉េ​ម្នាក់​តែម្តង​។ ប៉ុន្តែ​នាង​អះអាងថា មិនមែន​សុទ្ធ​ឡើងច្រៀង​គ្រប់​វេទិកា​នាង​ចម្លង​ពី​ស្ទា​យ​កូរ៉េនោះទេ នាង​ក៏មាន​គំនិត​របស់​នាង​ផង ដែរ បញ្ចោ​ញ​ការតុបតែង​ខ្លួន​របស់​នាង ផ្ទាល់​ផងដែរ​។ ​ ​ ​

កញ្ញា ទេព បូ​ព្រឹក្ស បាន​ប្រាប់ ថា “CL គាត់​ឡូយ ដូច្នេះ​គាត់​ស្លៀកពាក់ បែបយ៉ាង​ម៉េច ខ្ញុំ​ក៏​ស្លៀកពាក់​បែប​អ៊ីចឹង ដែរ​។ ចំពោះ​រឿង​រិះគន់​នាង​ថា ចម្លង ស្ទា​យ​របស់​កូរ៉េ​នោះ ខ្ញុំ​គិតថា​វា​មិនមែន ជាការ​ចម្លង​នោះទេ​។ ដោយសារតែ ខោអាវ​ម៉ាក​ប្រេន​ល្បីៗ​ជាច្រើន​ឱ្យ CL ពាក់​ដើម្បី​ថត ដូច្នេះ​គេ​យក​ដាក់លក់​លើ ទីផ្សារ ហើយ​យើង​មាន​សិទ្ធិ​ទិញ​ពាក់ ដូចគ្នា​”​។​ ​ ​

​តារា​ស្រី​រូប​ស្រស់​នេះ​បាន បញ្ជាក់​ផងដែរ​ថា ចំពោះ​រឿង​រិះគន់ នាង​ដែល​ចម្លង​ស្ទា​យ ឬ ម៉ូត​របស់ បរទេស​នោះ នាង​ពិតជា​ទទួលស្គាល់ ប៉ុន្តែ​នាង​ពេលខ្លះ​មានគំនិត​ច្នៃប្រឌិត ផងដែរ ហើយ​នាង​មាន​ក្រុមការងាររបស់​នាង​ដែលមាន​អ្នក​ច្នៃ​ម៉ូត​ផងដែរ​។

មាន​ម្តង​កាលនោះ នាង​បាន​ច្រៀង​ការ ប្រគំ​តន្ត្រី​កាលពី​ឆ្នាំមុន​ក្នុង​ស្ថានីយ ទូរទស្សន៍ បាយ័ន ដោយ​លេង​ម៉ូត​ខ្សែក ដោយ​ច្រវាក់ និង​សោ​ចាក់​ផ្ទះ​មក​ធ្វើឱ្យ ភ្ញាក់ និង​មានការ​រិះគន់​ពី​អ្នកលេង ហ្វេ​ស​ប៊ុ​ក​។

សូមជម្រាបថា កញ្ញា ទេព បូ​ព្រឹក្ស មួយរយៈ​ចុងក្រោយ​នេះ នាង​កំពុង​ល្បី​កាន់តែខ្លាំង​ជាង​មុន ហើយ ខណៈ​បាន​ចាប់​ដៃគូ​ជាមួយ​តារា ចម្រៀង ជី ដេវីត ដែល​ឡើង​ច្រៀង​លើ ឆាក​តន្ត្រី​រួមគ្នា​ម្តង​មាន​អ្នកគាំទ្រ​យ៉ាង ច្រើនសន្ធឹក ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា