វ៉ាលីស គឺជាវត្ថុទីមួយដែលអ្នកគិតដល់នៅពេល ដែលអ្នកនឹងរៀបចំសម្ភារៈ សម្រាប់ការធ្វើដំណើរទៅទីកន្លែងផ្សេងៗ។ ម៉ាកវ៉ាលីសជាច្រើន កំពុងតែធ្វើចរាចរ ក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យអ្នកពិបាកជ្រើសរើសម៉ាកផលិតផល មួយណាមានតម្លៃសមរម្យ និងល្អប្រើបានយូរ។ 

American Tourister គឺជាជំរើសដ៏ឆ្លាតវៃសម្រាប់អ្នក និងគ្រួសារក៏ព្រោះតែគុណសម្បតិ្តនៃគុណភាពល្អរបស់ម៉ាកនេះ ធ្វើអោយអ្នកតែងតែមានទំនុកចិត្តរាល់ការធ្វើដំណើរ។ ម៉ាកនេះដែរ ត្រូវបានរកឃើញដោយលោក Sol Koffler ក្នុងឆ្នាំ 1933 ហើយបានក្លាយជាកេរ្ត៍តំណែលមកដល់ពេលនេះអស់រយៈពេល 75ឆ្នាំ។ ដោយភាពជាខ្សែស្រលាយរបស់ម៉ាក Samsonite ម៉ាក American Tourister ក៏មានការកត់ចំណាំ និងទទួលស្គាល់យ៉ាងពេញលេញពីសំណាក់អ្នកប្រើប្រាស់។ ក្រុមហ៊ុននេះនៅតែបន្តរក្សានូវទំនៀមទម្លាប់នៃការផលិត ដោយភ្ជាប់ទាំងគុណភាពនិងភាពស្រស់ស្អាតបែបថ្លៃថ្នូរ ដែលផ្តល់នូវទំនុកចិត្តដល់អ្នក ទោះជាអ្នកត្រូវធ្វើដំណើរទៅទីឆ្ងាយៗក៏ដោយ។ ការធ្វើដំណើរជុំវិញពិភពលោកជាមួយ American Tourister គឺជាជម្រើសដ៏ឆ្លាតវៃសម្រាប់អ្នកនិងគ្រួសារ។

បច្ចុប្បន្ននេះ American Tourister ផ្តល់ជូននូវជម្រើសដ៏ទំលំទូលាយ នៃគុណភាពដែលអាចទុកចិត្តបាន និងការរចនាបែបស្រស់ឆើតឆាយ ទាន់សម័យ។ ការបង្កប់នូវលក្ខណៈពិសេសនៃមុខងារនីមួយៗ American Tourister បានបញ្ចូលទាំងស្ទាយ និង ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ មិនថាអ្នកប្រើវាសម្រាប់ការធ្វើដំណើរឆ្ងាយ ឬជិតក៏ដោយ។ American Tourister បានផលិតឡើង សម្រាប់យុវវ័យដែលស្រលាញ់ការធ្វើតំណើរផ្សងព្រេង ទៅគ្រប់ទីកន្លែងក្នុងពិភពលោក ជាមួយនឹងភាពឆើតឆាយនិងពណ៍ចំរុះនៃម៉ាកនេះ អ្នកអាចរកឃើញយ៉ាងពិតប្រាកដ នៃភាពស្អាតប្លែកពីគេដែលធ្វើអោយម៉ាក American Trourister នេះតែងតែស័ក្កសមជាដៃគូធ្វើដំណើររបស់លោកអ្នក។

ម៉ាក American Tourister ក្លាយជាម៉ាកពេញនិយម សម្រាប់ប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ក៏ ព្រោះតែម៉ាកនេះផលិតឡើយដោយស្ទាយប្លែកពីគេ ស្អាតនិងទាក់ទាញ ពិសេសគុណភាព និងតម្លៃសមរម្យដែលធ្វើអោយអ្នកប្រើប្រាស់ ពេញចិត្តយ៉ាងខ្លាំង។  ដំណឹងពិសេសសម្រាប់អតិថិជនរបស់ម៉ាក Amerian Tourister ។ ម៉ាកជាទីស្រលាញ់របស់លោកអ្នកកំពុងតែដាក់លក់នៅផ្សារទំនើប Aeon Mall ជាន់ផ្ទាល់ដីទល់មុខហាងនំប័ុង Tous Les Jous ដែលការបញ្ចុះតម្លៃនេះមានរហូតដល់ 50% ឯណោះ ហើយការផ្តល់ជូនពិសេសនេះ មានរហូតដល់ថ្ងៃទី 02 ខែ មេសា ឆ្នាំ 2017 ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]