ភ្នំពេញ៖ ពិធីការិនីល្បីល្បាញ ទាក់ទាញអារម្មណ៍អ្នកស្តាប់មិនចេះជិនណាយ អ្នកនាង គង់ សុជាតិ ក្រោយពីទើបតែបានសម្រាលកូនស្រីដ៏គួរស្រលាញ់ម្នាក់រួចមក ថ្មីៗនេះកូនស្រីរបស់អ្នកនាងក៏បានលេចឮដំណឹងថាត្រៀមនឹងថតស្ពតពាណិជ្ជកម្មឱ្យផលិតផលថែរក្សាស្បែករបស់ប្រទេសបារាំង និងសិង្ហបុរី ផងដែរ ដែលតម្លៃខ្លួនកូនថ្លៃគួរឱ្យចាប់អារម្មណ៍

ទាក់ទងនឹងរឿងនេះ អ្នកនាង គង់ សុជាតិ ក៏បានបង្ហើបប្រាប់ឱ្យដឹងថា បើអាចមានកូនប្រុសម្នាក់ទៀតនោះក៏ល្អដែរ ព្រោះប្រហែលនឹងអាចមានទីផ្សារនៃការថតស្ពតពាណិជ្ជកម្មកើនឡើងជាមិនខាន។

អ្នកនាងថា «ខ្ញុំចង់បានកូនម្នាក់ទៀតតើ តែចាំមើលសិនបើមានក៏យក ហើយបើអត់ក៏មិនអីដែរ ដោយសារតែខ្ញុំនិង បុល (ស្វាមី) កូនម្នាក់ហើយ!»។ 

ទន្ទឹមនឹងនេះ អ្នកនាង ក៏បានប្រាប់ថា «ខ្ញុំរាល់ថ្ងៃអត់មានពន្យារពោះអីទេ បើមានសប្បាយចិត្ត តែបើអត់តាមដំណើរ រឿងឱ្យទៅប្រឹក្សាជាមួយពេទ្យអីទៀត ខ្ជិលណាស់!»។ នេះបើយោងតាមការបង្ហាញឱ្យដឹងពីសារព័ត៌មានក្នុងស្រុក VOD

គួរឱ្យដឹងដែរថា ដោយសារអ្នកនាង មានវ័យចាស់បន្តិចទៅហើយ ដូច្នេះមុនសម្រេចចិត្តយកកូនជាលើកទី២ក៏ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យដែរ ព្រោះសុខភាពគឺជារឿងសំខាន់។ ជាក់ស្តែងការមានកូនស្រីលើកនេះ អ្នកនាងបានទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីផ្ដល់ថ្នាំបំប៉នសុខភាព វិធីសម្រាក និងទទួលទានរបបអាហារ ដើម្បីឲ្យឆាប់មានកូន ។

ដូច្នេះរឿងមានកូនប្រុសម្នាក់ទៀតឱ្យលោក ជា វិបុល ជាស្វាមីនោះ បើមានតាមធម្មជាតិក៏ល្អ បើគ្មានក៏មិនអីដែរ ព្រោះតែមានកូនស្រីជាចំណងដៃស្នេហាម្នាក់ហើយ ស្របពេលដែល លោក ជា វិបុល ក៏ធ្លាប់បានអះអាងថា សុខចិត្តរួមរស់ជាមួយអ្នកនាង ធ្វើជាប្ដីប្រពន្ធនឹងគ្នាស្លាប់រស់ ទោះជាមានកូន ឬគ្មានកូនក៏ដោយ។

រាល់ថ្ងៃនេះ អ្នកនាង គង់ សុជាតិ ក៏បានឱ្យដឹងថា លោក ជា វិបុល ជាស្វាមីស្រលាញ់កូនប្តីដើមទាំងពីរនាក់ របស់ខ្លួនណាស់ ដូច្នេះទោះអ្នកនាងមាន ឬគ្មានកូនប្រុសម្នាក់ទៀតក៏មិនបានចោទជាបញ្ហាអ្វីនោះដែរ៕ 

គង់ សុជាតិ និង ជា វិបុល
កូនស្រី គង់ សុជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ