ភ្នំពេញ៖ តារាចម្រៀង​ស្រីចូលលែងខ្លួនប្លែកៗ កញ្ញា ទេព បូ​ព្រឹក្ស បកស្រាយរឿង​គេរិះគន់​ថា ចម្លងស្ទា​យ​របស់​កូរ៉េ​នោះ នាងគិតថា​វា​មិនមែន ជាការ​ចម្លង​នោះទេ​ដោយសារតែ ខោអាវ​ម៉ាក​ប្រេន​ល្បីៗ​ជាច្រើន​ដែលតារាល្បីៗពាក់ ដូច្នេះ​គេ​យក​ដាក់លក់​លើ ទីផ្សារ ហើយ​យើង​មាន​សិទ្ធិ​ទិញ​ពាក់ដូចគ្នា​ ។​ ​តារាចម្រៀង​ដែលមាន​ ប្រជាប្រិយ ភាព​លើ​ស្រទាប់​យុវវ័យ​បាន​បញ្ជាក់ថា​ ពិតមែន​ដែល​នាង ស្រឡាញ់​តារា​កូរ៉េ កញ្ញា CL ស្រឡាញ់​ខ្លាំង​ដល់​ថ្នាក់ តុបតែង​ខ្លួន​ដូច​តារា​កូរ៉េ​ម្នាក់​តែម្តង​។ ប៉ុន្តែ​នាង​អះអាងថា មិនមែន​សុទ្ធ​ឡើង ច្រៀង​គ្រប់​វេទិកា​នាង​ ចម្លង​ពី​ស្ទា​យ​កូរ៉េ នោះទេ នាង​ក៏មាន​គំនិត​របស់​នាង​ផង ដែរ បញ្ចោ​ញ​ការតុបតែង​ខ្លួន​របស់​នាង ផ្ទាល់​ផងដែរ​។ ​ ​ ​

កញ្ញា ទេព បូ​ព្រឹក្ស បាន​ប្រាប់ ថា “CL គាត់​ឡូយ ដូច្នេះ​គាត់​ស្លៀកពាក់ បែបយ៉ាង​ម៉េច ខ្ញុំ​ក៏​ស្លៀកពាក់​បែប​អ៊ីចឹង ដែរ​។ ចំពោះ​រឿង​រិះគន់​នាង​ថា ចម្លង ស្ទា​យ​របស់​កូរ៉េ​នោះ ខ្ញុំ​គិតថា​វា​មិនមែន ជាការ​ចម្លង​នោះទេ​។ ដោយសារតែ ខោអាវ​ម៉ាក​ប្រេន​ល្បីៗ​ជាច្រើន​ឱ្យ CL ពាក់​ដើម្បី​ថត ដូច្នេះ​គេ​យក​ដាក់លក់​លើ ទីផ្សារ ហើយ​យើង​មាន​សិទ្ធិ​ទិញ​ពាក់ ដូចគ្នា​”​។​ ​ ​

​តារា​ស្រី​រូប​ស្រស់​នេះ​បាន បញ្ជាក់​ផងដែរ​ថា ចំពោះ​រឿង​រិះគន់ នាង​ដែល​ចម្លង​ស្ទា​យ ឬ ម៉ូត​របស់ បរទេស​នោះ នាង​ពិតជា​ទទួលស្គាល់ ប៉ុន្តែ​នាង​ពេលខ្លះ​មានគំនិត​ច្នៃប្រឌិត ផងដែរ ហើយ​នាង​មាន​ក្រុមការងារ របស់​នាង​ដែលមាន​អ្នក​ច្នៃ​ម៉ូត​ផងដែរ​។ 

មាន​ម្តង​កាលនោះ នាង​បាន​ច្រៀង​ការ ប្រគំ​តន្ត្រី​កាលពី​ឆ្នាំមុន​ក្នុង​ស្ថានីយ ទូរទស្សន៍ បាយ័ន ដោយ​លេង​ម៉ូត​ខ្សែក ដោយ​ច្រវាក់ និង​សោ​ចាក់​ផ្ទះ​មក​ធ្វើឱ្យ ភ្ញាក់ និង​មានការ​រិះគន់​ពី​អ្នកលេង ហ្វេ​ស​ប៊ុ​ក​។ 

សូមជម្រាបថា កញ្ញា ទេព បូ​ព្រឹក្ស មួយរយៈ​ចុងក្រោយ​នេះ នាង​កំពុង​ល្បី​កាន់តែខ្លាំង​ជាង​មុន ហើយ ខណៈ​បាន​ចាប់​ដៃគូ​ជាមួយ​តារា ចម្រៀង ជី ឌី​វិត ដែល​ឡើង​ច្រៀង​លើ ឆាក​តន្ត្រី​រួមគ្នា​ម្តង​មាន​អ្នកគាំទ្រ​យ៉ាង ច្រើនសន្ធឹក ៕ 

ប្រភព៖ looking today

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

ខាត់ សុឃីម រង​ការរិះ​គន់​ខ្លាំង បន្ទាប់​ពី​ចេញ​វីដេ​អូ វាយ​តម្លៃ​មនុស្ស​តែ​សំប​ក​ក្រៅ

(ភ្នំពេញ)៖ តារាចម្រៀងស្រី អ្នកនាង ខាត់ សុឃីម ដែលត្រូវបានគេទទួលស្គាល់ថា ជាតារាពហុសមត្ថភាព ដ៏ល្បីល្បាញរបស់ប្រទេស និងមានអត្តចរិតល្អ ប៉ុន្តែត្រូវមហាជនរិះគន់ បន្ទាប់ពីអ្នកនាង បានធ្វើការវាយតម្លៃមនុស្សតែសំបកក្រៅ ពោលមិនបានគិតថ្លឹងថ្លែងឲ្យច្បាស់ មុននឹងវាយប្រហារ ឬសើចចំអកឲ្យនរណាមួយនោះឡើយ។

អ្នកនាង ខាត់ សុឃីម បានធ្វើការ Live Facebook ផ្ទាល់របស់ខ្លួន និងនិយាយតបតទៅលើបុរសម្នាក់ ឈ្មោះ ម៉ោញ សារ៉ាត់ ដែលកំពុងល្បីជំវិញរឿងរបស់ Maddox ប៉ុន្តែតាមការពិតលោក ម៉ោញ សារ៉ាត់ គ្រាន់តែជាអតីតប្រធានអង្គការ ដែលអ្នកនាង Anglina Jolie បានផ្ដល់ជំនួយ និងធ្លាប់រួមការងារ ជាមួយគ្នាប៉ុណ្ណោះ ហើយអ្វីគ្រប់យ៉ាងកំហុសពីកាសែត The Sun ដែលចុះផ្សាយបំភ្លើស ព្រោះវិបុល (ឈ្មោះពិតរបស់ Maddox ពីមុន) គ្មានឪពុកម្ដាយពិតប្រាកដឡើយ ហើយលោក ម៉ោញ សារ៉ាត់ គ្រាន់តែជាអ្នកជួយរត់ការឲ្យ ម៉ាកដុក ក្លាយជាកូនចិញ្ចឹមស្របច្បាប់របស់ អ្នកនាង អែនជីលីណា ជូលី ប៉ុណ្ណោះ។

ក្រោយពីបានស្ដាប់ ការបកស្រាយយ៉ាងច្បាស់ពី លោក ម៉ោញ សារ៉ាត់ មក ហាក់ដូចជាទះកំភ្លៀង អ្នកនាង ខាត់ សុឃីម កណ្ដាលមុខ ព្រោះនាងជាតារារបស់មហាជន អ្នកនាងពិតជាមានឥទ្ធិពលយ៉ាងខ្លាំង ទៅលើមហាជន ។ ពាក្យសម្ដី ខាត់ សុឃីម ជាអ្នកនាំសារល្អៗ ទៅកាន់ប្រជាជន តែពេលនេះ នាងហាក់គ្មានវិចារណញ្ញាណ និងហាក់ដូចជាពិបាកទទួលយក។

បច្ចុប្បន្នលើបណ្ដាញសង្គម Facebook ហាក់ដូចជាអនាធិបតេយ្យខ្លាំង រឿងរិះគន់ និងចេះដឹងរឿងអ្នកដទៃ ដោយខ្វះការពិចារណា ខណៈដែល អ្នកនាង ខាត់ សុឃីម ព្រោះគ្រាន់តែព័ត៌មានបន្តិចសោះ អ្នកនាងក៏ច្រឡោត ចេញមុខចេញមាត់ ប៉ុន្តែពេលរឿងពិតលាតត្រដាង អ្នកនាងជាអ្នកខ្មាស់គេខ្លាំងជាងលោក ម៉ោញ សារ៉ាត់ ទៅទៀត ព្រោះអ្នកនាង វាយតំលៃលើមនុស្សខុស និងជាតារាគ្មានហេតុផល ប្រញាប់មាត់ឆៅពេក។

អ្នកនាង ខាត់ សុឃីម ត្រូវបានគេចាត់ទុកក្នុងជំពូកតារាស្រី ដែលមានការតស៊ូខ្ពស់ ព្រោះអ្នកនាង តស៊ូតាំងពីបាតដៃទទេរ រហូតមានអ្វីៗគ្រប់យ៉ាង ប៉ុន្តែភាពធ្វេសប្រហែសរបស់នាង មួយពេល ធ្វើឲ្យត្រូវព្រនង់រិះគន់យ៉ាងខ្លាំង។ ដូចនេះនាងគួរប្រយ័ត្នក្នុងចំណុចនេះ ។ អ្នកនាង ខាត់ សុឃីម មិនអាចសុំការបំភ្លឺបានទេថា អ្នកនាងមានអារម្មណ៍បែបណា ពេលអ្នកនាងត្រូវបានគេរិះគន់ ជុំវិញការវាយតម្លៃមនុស្ស តែសំបកក្រៅបែបនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]