កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ អតីតសមាជិកក្រុមចម្រៀងនារីល្បីឈ្មោះ 2NE1 កញ្ញា Sandara Park ត្រូវបានគេអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធខ្សែភាពយន្តថ្មីមួយចំណងជើងថា «One Step» ដែលមានតារាស្រីសាច់ចាំរូបនេះ គឺជាតួឯកស្រីផងដែរ។

ដោយឡែក ក្រឡេកមកឈុតពណ៌សរូបពងជីងចក់ ដែលកញ្ញាបានស្លៀកចូលរួមក្នុងកម្មវិធីនោះវិញម្តង គឺបានទាក់ទាញភ្នែកទស្សនិកជន ដែលបានចូលរួមមិនស្ទើរនោះទេ ដោយសារតែឈុតនេះ មើលទៅមានភាពស្រស់ស្អាតថ្លៃថ្នូរ មិនឆើតឆាយមិនស៊ិចស៊ី និងមើលទៅCute គួរឲ្យស្រលាញ់ខ្លាំងមែនទែន។ ប៉ុន្តែបើនិយាយពីតម្លៃរបស់រ៉ូបនេះវិញ គឺថ្លៃកប់ពពក។

គួរឲ្យដឹងថា រ៉ូបពងជីងចក់មួយនេះ គឺជាម៉ាកល្បីរបស់ប្រទេសបារាំង ម៉ាក "ALAIA" ហើយរ៉ូបនេះ ជាប្រភេទរ៉ូប "POLKADOT DRESS" ដែលមានតម្លៃ ៥ពាន់ដុល្លារឯណោះ៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក គួររំលឹកព័ត៌មានស្រដៀងនេះផងដែរ  ប៉ុន្តែទាក់ទងទៅនឹងតម្លៃរ៉ូបរបស់ Taeyeon ខណៈនាងស្លៀកឡើងទទួលពានរង្វាន់ Seoul Music Awards វិញម្តង

គួរឲ្យដឹងថា កាលពីមួយរយៈមុននេះ Taeyeon មេក្រុមចម្រៀងនារី Girls’ Generation ត្រូវបានអញ្ជើញចូលរួម ក្នុងកម្មវិធីប្រគល់ពានរង្វាន់ធំប្រចាំឆ្នាំ «26th Seoul Music Awards» ដែលរៀបចំដោយ ស្ថានីយទូរទស្សន៍ KBS នៅក្នុងនោះផងដែរ កញ្ញា ក៏បានឈ្នះនូវពានរង្វាន់ «BonSang Award» ដែលទទួលបានពីការបោះឆ្នោតគាំទ្រស្រលាញ់ ពីសំណាក់មហាជនទូទាំងប្រទេសផងដែរ ។

យ៉ាងណាមិញ ក្រឡេកមកចាប់អារម្មណ៍នូវឈុតសម្លៀកបំពាក់ របស់តារាស្រីរូបនេះ នារាត្រីឡើងទទួលរង្វាន់នេះវិញម្តង ដោយក្នុងនោះយើងឃើញថាជាឈុតបែបសាមញ្ញៗ ប៉ុន្តែស្រស់ស្អាត រួមផ្សំទាំងសម្រស់ដ៏មានមន្តស្នេហ៍របស់តារាស្រីវ័យ ២៩ឆ្នាំរូបនេះទៀត ទើបធ្វើឲ្យនាងមានសម្រស់កាន់តែលេចធ្លោថែមមួយកម្រិតទៀត។

ដោយឡែកទន្ទឹមនឹងភាពស្រស់ស្អាតនេះផងដែរ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនស្រឡាំងកាំង មិនធម្មតា បន្ទាប់ពីបានដឹងពីតម្លៃរបស់វា។ ចំពោះឈុតដែលTaeyeon ស្លៀកឡើងទទួលពានរង្វាន់នេះ គឺជា Brand Name ម៉ាក «Alexander McQueen» ប្រភេទ "Patchwork Sheer Lace Mini Dress" ដែលមានតម្លៃ $១,៨២៩ ដុល្លារឯណោះ ៕     

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]