ភ្នំពេញ៖ ដោយសារតែភាពល្បីល្បាញ នៅក្នុងសង្គមសិល្បៈ បានធ្វើឲ្យ តារាសម្តែងស្រី កញ្ញា កុល ដាវី ទទួលបានប្រាក់ចំណូលខ្ពស់ ដល់ថ្នាក់ថ្មីៗនេះ រូបនាង ហ៊ានទិញផ្ទះវីឡាយ៉ាងធំមួយ តម្លៃក៏មិនតិចផងដែរ។

កាលពីប៉ុន្មានម៉ោងមុននេះ តារាស្រីស៊ិចស៊ី កុល ដាវី បានបង្ហោះរូបជាច្រើនសន្លឹក ជាមួយនឹង លោក សុខ រក្សា ដោយឃើញអ្នកទាំងពីរ បានទៅមើលផ្ទះវីឡារបស់ពួកគេ ជិតនឹងហើយ១០០ភាគរយ។ 

ក្នុងនោះដែរ តារាស្រីរូបនេះ ក៏ធ្លាប់ប្រាប់ឲ្យដឹងថា នៅពេលផ្ទះថ្មីរបស់នាង ធ្វើហើយពេលណា ពួកគេនឹងមានគម្រាងរៀបការ និងឡើងផ្ទះថ្មី ផ្គួបគ្នាតែម្តង។​ ប៉ុន្តែខណៈពេលនេះ នាង និង គូស្នេហ៍ មិនទាន់ជ្រើសរើស ថ្ងៃខែ រៀបការច្បាស់នៅឡើយទេ គ្រាន់តែទម្លាយថា ឆាប់ៗនេះតែប៉ុណ្ណោះ។

នាពេលបច្ចុប្បន្ននេះ សន្ទុះនៃប្រជាប្រិយភាពរបស់ កញ្ញា កុល ដាវី នៅតែខ្លាំង ដូចកាលពីមុនដដែល ដែលផលិតករនានា មិនដែលភ្លេចមុខនាងនោះទេ នៅពេល ត្រូវការ តួកាច ល្បិចកល ឬតួស្រីស៊ិចស៊ីជាដើម នៅក្នុងខ្សែភាពយន្ត ព្រោះមុខនាង គឺត្រូវជាមួយនឹង តួអង្គបែបនេះខ្លាំងណាស់៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាសម្ដែងសិចស៊ី កញ្ញា កុល ដាវី បន្ទាប់ពីបានសម្រេចចិត្តរួមរស់ ជាមួយនឹងតារាចម្រៀង លោក សុខ រក្សា ក្រោមដំបូលផ្ទះតែមួយ ប្រៀបបីដូចជាប្ដីប្រពន្ធរួចមក តារាទាំងពីរដួងនេះ បានមូលមតិគ្នាបើកជាមុខជំនួញរកស៊ី គឺការបើកហាងផឹកស៊ីមួយ នៅម្ដុំបឹងត្របែក បន្ទាប់ពីទម្លាក់ ចោលការងារសិល្បៈ ផ្អាកការសម្ដែងស្ទើរតែទាំងស្រុង។ ប៉ុន្តែក្រោយពីហាងផឹកស៊ី បើកដំណើរការបានមួយខ្យល់ធំ ហើយពុំសូវបានចំណេញអ្វីផងនោះ កុល ដាវី បានសម្រេចចិត្តទម្លាក់ចោល របររកស៊ីមួយនេះ ដោយងារមកពង្រឹងក្រុមតន្រ្តី តាមកម្មវិធីមង្គលការ និងចូលសម្ដែងជាថ្មីវិញ។

ក្នុងមជ្ឈដ្ឋានអ្នកសិល្បៈ នរណាៗ ក៏គេបានដឹងដែរថា រវាងតារាសម្ដែង កុល ដាវី និង លោក សុខ រក្សា បានក្លាយជាប្ដីប្រពន្ធក្រៅដំបូលប្រពៃណីរួចទៅហើយ ខណៈពួកគេក៏បានសាងសង់ផ្ទះវីឡាមួយដ៏ប្រណិត ដើម្បីត្រៀមរស់នៅជាមួយគ្នា ទៅថ្ងៃអនាគត ពោលគឺបន្ទាប់ពីសាងសងរួច គឺត្រូវរៀបការ និងឡើងវីឡាថ្មី ផ្គួបគ្នាតែម្ដង។ យ៉ាងណា មិញ កុល ដាវី បានលះបង់ពេលវេលា ជាច្រើនដើម្បីនៅកៀកកិតជាមួយនឹងលោក សុខ រក្សា មិនសូវឃ្លាតឆ្ងាយដូចមុនឡើយ។ ខណៈដែលលោក សុខ រក្សា វិញ ក៏មិនបណ្ដែតបណ្ដោយឲ្យ កុល ដាវី នៅឆ្ងាយពីខ្លួនដែរ ព្រោះរាល់ពេលមានកម្មវិធីអ្វីមួយ ដែលអ្នកសិល្បៈបានអញ្ជើញ គឺពួកគេតែងបង្ហាញវត្តមានព្រមគ្នា ប្រៀបបីដូច លលកញីឈ្មោល មិនអាចឃ្លាតគ្នាបាននោះទេ។

ក្រោយពីបានរួមរស់ជាមួយគ្នា ស្គាល់ចិត្តស្គាល់ថ្លើម កាន់តែច្បាស់ ពួកគេក៏បានបោះទុនរកស៊ីរួមគ្នា មានដូចជា ការបង្កើតវង់តន្រ្តី បើកហាងផឹកស៊ី បើកហាងលក់សម្លៀកបំពាក់ និងជំនួញតូចៗមួយចំនួនទៀត ដើម្បីឲ្យ កុល ដាវី ជាអ្នកមើលការខុសត្រូវលើមុខជំនួញ ទាំងអស់នោះ។ ប៉ុន្តែដោយសារតែ កុល ដាវី មានសភាពហត់នឿយខ្លាំង ហើយមិនសូវទទួលបានប្រាក់ចំណេញផងនោះ ទើបសម្រេចចិត្ត ទម្លាក់ជំនួញបើកហាងផឹកស៊ីចោល ងាកមកពង្រឹងជំនួញណា ដែលប្រមូលលុយបានមកដោយងាយៗវិញ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]