ឥណ្ឌា៖ ទារកអភ័ព្វកើតមកទទួលរងជំងឺដ៏កម្រម្យ៉ាង ខុសប្លែកពីទារកដទៃ មានមុខមាត់គួរឲ្យខ្លាចដូចពួកអេលាន (មនុស្សក្រៅភព) ត្រូវបានម្តាយបដិសេធមិនព្រមបំបៅដោះ។ នេះបើយោងតាម ប្រភពទីភ្នាក់ងារសារព័ត៌មាន ដេលីម៉ែល បានចុះផ្សាយ។

អ្នកស្រី Khalida Begum មានវ័យ៣៥ឆ្នាំ បានផ្តល់កំណើតទារកម្នាក់ កាលពីយប់ថ្ងៃច័ន្ទកន្លងទៅ ដោយទទួលបានកូនប្រុសមានរូបរាងគួរភ័យខ្លាច ក្បាលរួញតូច និងមានភ្នែកលានធំៗ ហើយមកទល់ពេលនេះ ទារកខាងលើនៅមិនទាន់ បានដាក់ឈ្មោះឲ្យនៅឡើយទេ។

ជាជំហានដំបូង ខាងក្រុមគ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យ ទៅលើទារកខាងលើនេះ ដោយរកឃើញថា គេកើតមានជំងឺកម្រម្យ៉ាងហៅថា «Harlequin Ichthyosis» ដែលបណ្តាលឲ្យស្បែករបស់ទារកឡើងក្រាស់ និងខូចទ្រង់ទ្រាយ (ខ្លួនប្រាណ)។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី រោគសញ្ញារបស់ទារកអភ័ព្វនេះ អាចត្រូវបានគេចាត់ទុកថា ជាជំងឺចម្លែកម្យ៉ាងទៀត ហៅថា «Anencephaly» ។ Anencephaly គឺជាជំងឺមួយប្រភេទ ធ្វើឲ្យទារកគ្មានខួរក្បាល លលាដ៏ក្បាល និងស្បែកក្បាល តាំងតែទារកនៅក្នុងគត៌របស់ម្តាយម្ល៉េះ។ នេះបើយោងតាមការបញ្ជាក់ ពីខាងមជ្ឈមណ្ឌលទប់ស្កាត់ និងការការពារជំងឺ (Centres for Disease Control and Prevention) បានលើកឡើង។

ប្រភពព័ត៌មានបានឲ្យដឹងថា ស្រ្តីជាម្តាយកូន៤ របស់ទារករងគ្រោះខាងលើនេះ ជាអ្នកស្រុករស់នៅក្នុងទីក្រុង Kathihar ភាគខាងជើងរដ្ឋ Bihar ប្រទេសឥណ្ឌា បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក ឲ្យដឹងថា «ផ្នែកមួយចំនួននៃរាងកាយរបស់ទារក គឺទាន់បានរីកលូតលាស់ បានទាំងស្រុងនៅឡើយទេ។ នៅពេលដែលខ្ញុំបានឃើញ កូនខ្ញុំជាលើកដំបូង ខ្ញុំពិតជាមានអារម្មណ៍ថា ភ័យតក់ស្លុតយ៉ាងខ្លាំង មើលទៅគេដូចពួក Alien យ៉ាងអ៊ីចឹង។ ខ្ញុំសឹងតែមិនជឿខ្លួនឯងសោះ ថាខ្ញុំសម្រាលបានទារក ដែលមានមុខមាត់ដូចមនុស្សក្រៅភព។ ខ្ញុំភ្ញាក់ផ្អើលនិងខូចចិត្តយ៉ាងខ្លាំង ហើយថែមទាំងបានសុំឲ្យឆ្មប ដែលបង្កើតកូនឲ្យខ្ញុំ យកគេចេញទៅឲ្យឆ្ងាយពីខ្ញុំទៀតផង»

យ៉ាងណាមិញ រយៈពេលប៉ុន្មានម៉ោងក្រោយមក ស្រ្តីជាម្តាយខាងលើនេះ ក៏បានរសាយចិត្ត ចាប់លើកកូនរបស់ខ្លួនបីឡើង ដោយក្តីរីករាយវិញផងដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ អ្នកភូមិជាច្រើនរស់នៅក្នុងទីក្រុង Kathihar បែរជាមានជំនឿជឿជាក់ថា ទារកខាងលើនេះគឺជា ហនុមាន (ស្វា) នៃសាសនាហិណ្ឌូ មកចាប់ជាតិ ជាហេតុធ្វើឲ្យអ្នកស្រុកជាច្រើន បានសម្រុកនាំគ្នាមកមើលស្ទើរតែរាល់ថ្ងៃ ដើម្បីធ្វើការបួងសួងទទួលពរជ័យផងដែរ៕  

ប្រភព៖ ដេលីម៉ែល

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ឆ្កែកម្សត់! រួចផុតពីការកាប់សម្លាប់យកសាច់ សល់មុខតែមួយចំហៀង ជួបអ្នកមានចិត្តធម៌

ថៃ៖ ឆ្កែជាសត្វចិញ្ចឹមមួយប្រភេទដែលមនុស្សទូទៅតែងតែចិញ្ចឹមវាទុក ដើម្បីយាមផ្ទះ អ្វីដែលជាពិសេសទៅទៀតនោះ សត្វនេះជាសត្វដឹងគុណ និងស្រឡាញ់ម្ចាស់ ដែលជាមូលហេតុធ្វើឲ្យអ្នកចញ្ចឹមឆ្កែភាគច្រើន ចាត់ទុកឆ្កែដូចជាសមាជិកគ្រួសាររបស់គេ។

ដោយឡែក ប្រទេសអាស៊ីមួយចំនួន ត្រូវបានគេដឹងថា ជាប្រទេសដែលបរិភោគសាច់សត្វឆ្កែជាអាហារ ដែលវាជារឿងអាក្រក់មួយសម្រាប់ឆ្កែដែលរស់នៅក្នុងតំបន់នេះ។

ជាក់ស្ដែង សត្វឆ្កែញីមួយក្បាលឈ្មោះ Teresa ត្រូវបានរងគ្រោះ ដោយសារវាត្រូវបានគេបម្រុងនឹងសម្លាប់យកសាច់របស់វា។ តែចៃដន្យវាបានរត់គេច និងរស់រានមានជីវិត ប៉ុន្តែជាសំណាងអាក្រក់វាបានដាច់មុខមួយចំហៀង ដោយសារគេកាប់ខុស ក្នុងពេលដែលគេបម្រុងនឹងកាត់ក្បាលវា។

ហេតុការណ៍ដ៏អាក្រក់នេះ បានបន្សល់ឲ្យឆ្កែអាយុ ២ឆ្នាំនេះត្រូវរស់នៅដោយគ្មានច្រមុះ និងគ្មានធ្មេញខាងលើ។ តែជាសំណាងល្អវិញលឆ្កែកម្សត់នេះត្រូវបាន នារីចិត្តធម៌ជនជាតិអាមេរិកម្នាក់ប្រទះឃើញ និងមានចិត្តអាណិតអាសូរយកវាទៅចិញ្ចឹម។ នារីចិត្តធម៌ ឈ្មោះ Karen Quigley បានប្រកាសរកជំនួយដើម្បីព្យាបាលសត្វឆ្កែនេះ ហើយនាងក៏ទទួលបានប្រាក់ឧបត្ថម្ភ ដល់ទៅ ១១ ០០០ដុល្លារឯណោះ។ នាងបានព្យាយាមបន្ថែមទៀត ដើម្បីព្យាបាល និងវះកាត់ធ្មេញដែលខូចខាត និងអណ្ដាតដែលបាត់បង់របស់វា។

បើទោះបីជាវាត្រូវបានខូចខាតដោយសារការកាប់យ៉ាងធ្ងន់ធ្ងរ ប៉ុន្ដែបច្ចុប្បន្នវាបានរស់នៅក្នុងស្ថានភាពដ៏ប្រសើរវិញហើយនៅសហរដ្ឋអាមេរិក ដើម្បីទទួលការថែទាំយ៉ាងដិតដល់ ខណៈដែលពេលនេះ Teresa អាចស៊ីចំណី គ្រប់ប្រភេទបានយ៉ាងងាយស្រួល និងរត់លេងជាមួយក្មេងៗបានយ៉ាងសប្បាយរីករាយ។

នារីចិត្តធម៌Quigley បានបង្ហាញអារម្មណ៍សោកស្ដាយ ដោយសារតែប្រទេសថៃ នៅតែបន្តបរិភោគសាច់ឆ្កែ ដែលវាធ្វើឲ្យនាងមានអារម្មណ៍ក្ដុកក្ដួលជាមួយនឹង សត្វឆ្កែរាប់ពាន់ក្បាលដែលត្រូវគេសម្លាប់៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]