ថៃ៖ ភាគច្រើនយើងសង្កេតឃើញថា តារាថៃ មិនមែនចេះតែជំនាញសម្តែង ឬច្រៀងតែមួយមុខនោះទេ ប៉ុន្តែពួកគេភាគច្រើន ចេះស្ទើរតែទាំងអស់ឱ្យទាក់ទងនឹងវិស័យសិល្បៈ មិនថាច្រៀង សម្តែង ដើរបង្ហាញម៉ូត ឬក៏ធ្វើជាពិធីករ ពិធីការិនីនោះឡើយ។

ជាក់ស្តែង ថ្មីៗនេះ តារាសម្តែងស្រីកូនកាត់ថៃ-ន័រវេស កញ្ញា YaYa Urassaya បានចេញនូវបទចម្រៀងថ្មីរបស់ខ្លួនមួយបទ ជាបទញាក់កន្ត្រាក់អារម្មណ៍ មានទាំងការរ៉េបលាយបញ្ចូលគ្នា ជាមួយនឹងភាសាអស់គ្លេសផងដែរ។

បទថ្មីនេះមានចំណងជើងថា៖ «Make it happen» ច្រៀងលាយគ្នារវាងភាសាថៃ និងអង់គ្លេស និង ច្រៀងរួមគ្នាជាមួយឌីជេ Daboyway។

ពិតជាមិនធម្មតាមែនស្រីស្អាត YaYa  ពូកែសម្តែងហើយ ថែមទាំងចេះច្រៀងទៀត និងកំពុងតែមានភាពលេចធ្លោខ្លាំង។

បច្ចុប្បន្ននេះប្រជាប្រិយភាពរបស់តារាស្រី YaYa Urassaya កំពុងតែឡើងកូដខ្លាំង ដោយសារទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងរឿងភាគថ្មីរបស់ខ្លួន គឺរឿង «រលកជីវិត» ដែលទើបតែចាក់បញ្ចាំងចប់ កាលពីពេលថ្មីៗនេះ៕

តោះទៅស្តាប់បទថ្មីរបស់នាងទាំងអស់គ្នា ដូចខាងក្រោមនេះ៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែករំលឹកព័ត៌មានចាស់មួយទៀតគឺ មើលរូបភាពខាងក្នុងហើយ បានដឹងថា ខុនដូរបស់តារាស្រី YaYa Urassaya កំពុងរស់នៅសព្វថ្ងៃនេះ ទំនើបខ្លាំងប៉ុណ្ណា...។

តារាសម្តែងស្រីកូនកាត់ថៃ-ន័រវេស កញ្ញា YaYa Urassaya បានទទួលជោគជ័យនិងប្រជាប្រិយយ៉ាងខ្លាំងក្លា បន្ទាប់ពីបញ្ចប់រឿងភាគថ្មីរបស់ខ្លួនដែលមានចំណងជើងថា «រលកជីវិត»។

ជាតួអង្គនៅក្នុងខ្សែភាពយន្ត YaYa Urassaya បានដើរជាតួកម្សត់ ជួបតែរឿងឈឺចាប់គ្មានស្បើយ ប៉ុន្តែសម្រាប់ជីវិតពិតរបស់នាងវិញ គឺពិតជាល្អប្រសើរខ្លាំងណាស់។

នាងបានរស់នៅក្នុងខុនដូដ៏ប្រណិតមួយ ដែលមានភាពទំនើបទាន់សម័យ តុបតែងលម្អទៅដោយសម្ភារៈប្រណិតៗយ៉ាងច្រើនសន្ធឹកសន្ទាប់។ ទាំងបរិវេណក៏ធំទូលាយគួរឱ្យចង់រស់នៅ បរិយាកាសមើលពីលើខុនដូទៅក៏ស្រស់ស្អាតថែមទៀត។ មើលហើយបានដឹងថា គួរជាទីមនោរម្យខ្លាំងប៉ុណ្ណា។

តោះទៅមើលខុនដូរបស់កញ្ញា YaYa Urassaya បន្តិចថា តើមានលក្ខណៈទំនើបទាន់សម័យយ៉ាងណាខ្លះ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]