កូរ៉េខាងត្បូង៖ ការឡើងទម្ងន់គឺជារឿងធម្មតាសម្រាប់មនុស្សទូទៅ ប៉ុន្តែសម្រាប់តារាល្បីៗ ដែលជាមនុស្សរបស់មហាជនវិញ គឺជាបញ្ហាមួយគួរឲ្យព្រួយបារម្ភផងដែរ ដែលរូបរាងរបស់ពួកគេ បែរទៅជាឡើងទម្ងន់ ផ្លាស់ប្តូររូបរាងមិនស្លីមស្រស់ស្អាតបែបនេះ។

យ៉ាងណាមិញ តារាkpopល្បីៗទាំង១០រូបខាងក្រោមនេះ បានធ្វើឲ្យមហាជនស្រឡាំងកាំងជាខ្លាំង បន្ទាប់ពីបានឃើញនូវរូបភាពពីមុនរបស់ពួកគេ កាលពេលដែលចូលប្រឡូកក្នុងវិស័យសិល្បៈដំបូងៗ។

ជាការពិតណាស់ តាមរយៈរូបថតប៉ុន្មានសន្លឹកខាងក្រោមនេះ យើងឃើញថា ពួកគេបានព្យាយាមផ្លាស់ប្តូររូបរាងរបស់ខ្លួន ពីធាត់មានសាច់ទ្រលុកទ្រលុន ឬនិយាយបែបលេងៗថា មានព្រលឹង បែរមកជាមានរូបរាងស្លីមស្អាត ចំណែកបុរសៗវិញបែរជាមាន សាច់ដុំធំៗសង្ហាគួរឲ្យទាក់ទាញ សឹងមិនគួរឲ្យជឿ ដូចជាមនុស្សផ្សេងមួយទៀតដូច្នោះដែរ៕

តោះចង់ដឹងថាតារាទាំង១០រូបនេះមាននរណាខ្លះ? ទស្សនារូបភាពទាំងអស់គ្នា៖     

លោក Jang Geun Suk តួប្រុសក្នុងរឿង"Love Rain"
កញ្ញា Song Hye Kyo គេស្គាល់ថាជា ហាន់ ជីអ៊ុន តួស្រីក្នុងរឿង «បំណុលផ្ទះជំពាក់ស្នេហ៍»
កញ្ញា Joy សមាជិកក្រុមចម្រៀងនារី Red Velvet
កញ្ញា Park Bom អតីតសមាជិកក្រុមចម្រៀងនារី 2NE1
កញ្ញា Jessica Jung អតីតសមាជិកក្រុមចម្រៀងនារី​ SNSD
កញ្ញា Suzy អតីតសមាជិកក្រុមចម្រៀងនារី​ Miss A
តារាសម្តែងនិងជាចម្រៀងប្រុសលោក Seo In Guk
អតីតតារាសម្តែងស្រីនិងជាសមាជិកក្រុមចម្រៀងនារី Baby VoX កញ្ញា Yun Eun Hye
លោក T.O.P សមាជិកក្រុមចម្រៀងប្រុស Big Bang
តារាសម្តែងនិងជាតារាបង្ហាញម៉ូត កញ្ញា Kang Sora

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងមួយទៀត កាលពីលើកមុន ដើម្បីថតរឿងមួយ តារាសម្តែងស្រីម្នាក់ សុខចិត្តលះបង់រាងដ៏ស្លីមរបស់ខ្លួន ទៅជានារីដ៏ធាត់ម្នាក់

ជាការពិតណាស់ នេះមិនមែនជារឿងធម្មតានោះទេ ដែលតារាសម្តែងស្រីម្នាក់សុខចិត្ត ពលីរាងកាយដ៏ស្រឡូនស្អាតរបស់ខ្លួន ក្លាយទៅជានារីម្នាក់ដ៏ធាត់ ដើម្បីថតខ្សែភាពយន្តត្រឹមតែមួយរឿងតែប៉ុណ្ណោះ ដោយជាទូទៅសម្រាប់សុភាពនារីៗភាគច្រើន ពិតជាស្រលាញ់រាងកាយរបស់ខ្លួនខ្លាំងណាស់ ដែលជាពិសេសនោះគឺចង់ថែរក្សា រាងស្លីមស្រឡូនឲ្យនៅជារៀងរហូតតែម្តង។ ដោយឡែកសម្រាប់តារាស្រី Cho Hye Jung រូបនេះវិញ បែរជាសុខចិត្តផ្លាស់ប្តូរខ្លួនឯង សឹងតែមិនគួរឲ្យជឿទៅវិញ។

រូបរាងនាង​Cho Hye Jung កាលពីមិនទាន់ឡើងទម្ងន់

គួរឲ្យដឹងថា ថ្មីៗនេះតារាសម្តែងស្រី Cho Hye Jung បានទទួលថតខ្សែភាពយន្តថ្មីឲ្យ ស្ថានីយ៍ទូរទស្សន៍ដ៏ធំរបស់កូរ៉េ MBC ដែលមានចំណងជើងថា “Weightlifting Fairy Kim Bok Joo” ដោយក្នុងនោះតម្រូវឲ្យនាងដើរតួជា នាង Jung Nan Hee ត្រូវជាមិត្តភក្តិជិតដិតរបស់តួឯកស្រីឈ្មោះ នាង Kim Bok joo។ បន្ថែមពីនេះទៅទៀតនោះ នាងJung Nan Hee ក៏ជាសមាជិកម្នាក់នៃក្នុងក្រុមលើកទម្ងន់ និងជាសិស្សស្រីឆ្នើមខាងផ្នែក លើកទម្ងន់ប្រចាំថ្នាក់ថែមទៀតផង។

យ៉ាងណាមិញ ចំពោះខ្សែភាពយន្តមួយនេះផងដែរ នាង Cho Hye Jung បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណេតជាច្រើន កោតសរសើរស្ងប់ស្ងែង នាងខ្លាំងមែនទែន ដោយសារតែការតាំងចិត្ត និងការខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង របស់នាងសម្រាប់ការថតខ្សែភាពយន្តមួយនេះ។

រូបនាង​Cho Hye Jung ក្រោយពេលឡើងទម្ងន់រួច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]