សហគមន៍​អាស៊ាន​ដែល​មាន​សមាជិក​១០​ប្រទេស​រួម​មាន​កម្ពុជា ថៃ មី​យ៉ា​ន់​ម៉ា ឡាវ ឥណ្ឌូ​ណេ​ស៊ី ហ្វ៊ី​លី​ពី​ន សិង្ហ​បុរី ម៉ា​ឡេ​ស៊ី និង​វៀតណាម មាន​សត្វ​តំណាង​ប្រទេស​នីមួយ​ៗ គឺ​៖

១-​ដី​រី​ជា​សត្វ​តំណាង​ឱ្យ​ប្រទេស​ថៃ និង​ឡាវ

ដំរី​ជា​សត្វ​មាឌធំ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​នៅ​ក្នុង​វង្ស​ត្រកូល​«Elephas» និង​«Loxodonta»​។ ដំរី​ក្នុង​ពេល​បច្ចុប្បន្ន​នៅ​សល់​៣​ប្រទេស គឺ​ដំរី​អាហ្វ្រិក​,​ដំរីព្រៃ​អាហ្វ្រិក និង​ដំរី​អាស៊ី ឬ​ដែល​គេ​ស្គាល់ឈ្មោះ​ថា «​ដំរី​ឥណ្ឌា​» ។

ដំរី​ជា​សត្វ​រស់នៅ​លើគោក មាន​ទំហំ​ធំ​បំផុត​ដោយ​ចំណាយ​ពេលវេលា​ពពោះ ២២​ខែ យូរ​ជាង​បណ្តា​សត្វ​រស់នៅ​លើគោក​គ្រប់​ប្រភេទ ។ ដំរី​កើ​កូន​លើក​ដំបូង​មាន​ទម្ងន់​១២០​គីឡូក្រាម ហើយ​វា​មាន​អាយុ​ពី​៥០ ទៅ​៧០​ឆ្នាំ ។ ដំរី​ដែល​មាន​អាយុ​វែង​បំផុត​ដែល​ធ្លាប់​កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​មាន​អាយុ​ដល់ ៨២​ឆ្នាំ​ឯណោះ ។ ចំពោះ​ដំរី​ធំ​បំផុត​ដែល​កត់​ត្រាទុក នៅ​ប្រទេស​អង់​ហ្គោ​ឡា​ក្នុង​ឆ្នាំ​១៩៥៦ មាន​ទម្ងន់ ១១.០០០​គីឡូក្រាម កំពស់​២,៩៦​មែ​ត្រ ខ្ពស់​ជាង​ដំរី​អាហ្វ្រិក​ឈ្មោល​ទូទៅ ។

បច្ចុប្បន្ន​ដំរី​កំពុង​ទទួល​រង​ហានិភ័យ​ពី​ការ​រុករាន​ដីធ្លី​របស់​មនុស្ស និង​ការ​បរបាញ់ ។

ដំរី​គឺជា​និម្មិត្តរូប​ក្នុង​វប្បធម៌​អាស៊ី និង​មានការ​ចង​ចាំ​ល្អ ជា​សត្វ​នៅ​ពីលើ​ពពួកសត្វ​ទាំងពួង ។

២-​គោព្រៃ​ជា​សត្វ​តំណាង​ប្រទេស​កម្ពុជា

«​គោព្រៃ​»​ឈ្មោះ​ក្នុង​លក្ខណៈ​វិទ្យា​សា​សស្ត្រ​ហៅ​ថា «Bos Sauveli» ជា​សត្វ​ក្នុង​ពពួក​គោ​ជល់ ឬ ខ្ទីង មាន​ដងខ្លួន​ធំ ភ្លៅ​ធំ និង​ចុងកន្ទុយ​រាង​ដូច​ជក់ ។

-​គោព្រៃ​ឈ្មោល មាន​រោម​ខ្មៅ កម្ពស់​ពី ១,៧១ ទៅ ១,៩០​ម៉ែត្រ ដងខ្លួន​មាន​ប្រវែង​ពី ២,១០ ទៅ ២,២២​ម៉ែត្រ និង​មាន​ទម្ងន់​ប្រហែល​ពី ៧០០​ទៅ​៩០០ គីឡូក្រាម ។

-​គោព្រៃ​ញី មាន​រោម​ពណ៌​ប្រផេះ មាន​ស្នែង​រាង​រង្វង់​តូច​បះ​ទៅ​លើ ខាង​ចុង​ស្នែង​ស្រួច ។

គោព្រៃ​ជា​សត្វ​និមិត្តរូប​របស់​ប្រទេស​កម្ពុជា​។

៣-​ខ្លាដំបង ជា​សត្វ​ប្រចាំ​ប្រទេស​មី​យ៉ា​ន់​ម៉ា និង​ព្រុយ​ណេ

ខ្លាដំបង​ជា​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ ស៊ី សាច ់ជា​អាហារ វិទ្យា​សា ស្ត្រ​ហៅ​ថា​«Panthera Tigris» ក្នុង​វង្ស​ត្រកូល «Felidae» ។ លក្ខណៈ​ទូទៅ​ដងខ្លួន​មាន​ប្រវែង​មធ្យម​ពី​១,៤ ទៅ​១,៨​ម៉ែត្រ កន្ទុល​ប្រវែង​ពី​៦០ ទៅ​៩៥ សង្ទីម៉ែត្រ ដងខ្លួន​មាន​ទម្ងន់​ពី​១៣០ ទៅ ២៦០ គីឡូក្រាម មាន​រោម​ពណ៌​ស្ករ​លាយ​លឿង ឬ​លឿង​លាយ​ទឹកក្រូច មាន​ឆ្នូត​ខ្មៅ ជា​សត្វ​ក្នុង​ត្រកូល​មាន​រោម​ក្រោម​ពុកចង្កា ក និង​នៅ​ក្រោម​ពោះ​ពណ៌​ស ។ ជា​មធ្យម​វា​មាន​អាយុ​ពី​១៥ ទៅ​២០​ឆ្នាំ ។

៤-​សត្វ​នាគ​«​កូ​ម៉ូ​ដូ​» តំណាង​ឱ្យ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី

នា គ​កូ​ម៉ូ​ដូ ឬ​វិទ្យា​សាស្ត្រ​ហៅ​ថា​«Varanuskomodoensis» ជា​សត្វ​វារ ឬ​លូន ដូច​សត្វ​បង្កួយ មាន​ប្រភព​នៅ​លើ​កោះ​«​កូ​ម៉ូ​ដូ​»«​រី​ន​ចា​»«​ផ្ល​រ៉េ​ស​» និង​«​គី​លី​ម៉ូ​តាំង​» ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។ ចាត់​ទុក​ថា​ជា​ប្រភេទ​សត្វ​ល្មូ​ន​ធំ​បំផុត​នៅ​លើ​ពិភពលោក ដែល​នៅ​មានជីវិត​ក្នុង​ពេល​បច្ចុប្បន្ន ។ ដងខ្លួន​ពេល​ធំ​ពេញវ័យ​មាន​បណ្តោយ​មធ្យម ២,៣​ម៉ែត្រ និង​ទម្ងន់ ៩០​គីឡូក្រាម ។

សត្វ​នាគ​កូ​ម៉ូ​ដូ​អាច​សម្លាប់​ក្របី ក្ងាន់ ពពែ ឬ កូន​សត្វ​កូ​ម៉ូ​ដូ​ដូច​គ្នា ។

៥-​ក្របី​តំណាង​ឱ្យ​ប្រទេស​ហ្វ៊ី​លី​ពី​ន

ក្របី​ជា​សត្វ​ម្យ៉ា​ង​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ ប្រើ​សម្រាប់​ការងារ​កសិកម្ម​របស់​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី ។

កសិករ​និយម​ចិញ្ចឹម​ក្របី​សម្រាប់​ភ្ជួរស្រែ និង​អូស​រទេះ ខ្លះ​ទៀត​សម្រាប់​ធ្វើ​អាហារ វា​ជា​សត្វ​មាន​ប្រយោជន៍​ជា​ច្រើន​ប្រការ ។ បច្ចុប្បន្ន​ចំនួន​ក្របី​បាន​ថយ​ចុះ ។

ក្របី​ឈ្មោល​មាន​អាយុ​ពី ៥​ទៅ​៨​ឆ្នាំ មាន​ទម្ងន់​មធ្យម​ពី ៥២០​ទៅ​៥៦០ គីឡូក្រាម ខណៈ​ពេល​ក្របី​ញី​មាន​ទម្ងន់​មធ្យម​ពី ៣៦០​ទៅ​៤៤០ គីឡូក្រាម ។

៦-​តោ​តំណាង​ឱ្យ​ប្រទេស​សិង្ហ​បុរី

តោ​ជា​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ ស្លិ​ត​ក្នុង​ត្រកូល​«Felidae» ដូច​គ្នា​នឹង​សត្វ​ឆ្មា ។ តោ​មានឈ្មោះ​វិទ្យាសាស្ត្រ​«Panthera Leo» មាន​ដងខ្លួន​ធំ​ស្រ​ដៀង​នឹង​សត្វ​ខ្លាដំបង​ទូទៅ ចូល​ចិត្ត​រស់នៅ​ជា​ហ្វូង​នៅ​តាម​ទីវាល ដងខ្លួន​មាន​ទម្ងន់​ប្រហែល ២៥០​គីឡូក្រាម ចំណែក​តោ​ញី​តូច​ជាង​តោ​ឈ្មោល រមែង​ស៊ីសាច់​ជា​ចំណី ។

ជា​ទូទៅ​តោ​មាន​ប្រភព​កកើត​នៅ​ទ្វីប​អា​ហ្វ្រី​ក និង​ប្រទេស​ឥណ្ឌា ក្នុង​ព្រៃ​ធម្មជាតិ ។ តោ​មាន​អាយុ​ប្រហែល​ពី ១០​ទៅ​១៤​ឆ្នាំ ចំណែក​តោ​ស្ថិត​ក្នុង​ទ្រុងមាន​អាយុ​វែង​ដល់​ទៅ​២០​ឆ្នាំ ។

៧-«​ខ្លាដំបង​ម៉ាឡាយូ​» តំណាង​ឱ្យ​ប្រទេស​ម៉ា​ឡេ​ស៊ី

ខ្លាដំបង​ម៉ាឡាយូ ឬ​ខ្លា​ម៉ា​ឡេ​ស៊ី វិទ្យា សាស្ត្រ​ហៅ​ថា «Panthera Tigris Jacksoni» ក្នុង​ត្រកូល​«Eelidae» ។ ខ្លាដំបង​ម៉ា​ឡេ​ស៊ី ប្រទះ​ឃើញ​ក្នុង​ព្រៃ​ដ៏​ជ្រៅ និង​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ​ជាប់​ព្រំដែន​ម៉ា​ឡេ​ស៊ី ។ បច្ចុប្បន្ន​ខ្លាដំបង​ម៉ា​ឡេ​ស៊ី​មាន​ប្រហែល ៤៩០​ក្បាល និង​ចំនួន​កាន់តែ​កើន​ខ្ពស់ ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

អ្នកវិទ្យាសាស្រ្តបានបង្ហាញថា ការចំណាយពេលវេលាជាមួយម្តាយឪពុកបានកាន់តែច្រើន ពួកគាត់នឹងរស់នៅបានកាន់តែយូរ!

ថ្មីៗនេះក្រុមអ្នកវិទ្យាសាស្រ្ត ពីសាកលវិទ្យាល័យកាលីហ្វញ៉ា បានស្រាវជ្រាវរកឃើញ នូវគន្លឹះក្នុងការពន្យារអាយុ របស់ម្តាយឪពុក របស់អ្នកឲ្យរស់នៅបានកាន់តែយូរ ជាមួយនឹងរូបមន្ត ដ៏ងាយ និងសាមញ្ញបំផុត។

ខាងក្រោមនេះ គឺជាលទ្ធផល និងជាសេចក្តីស្រាយបំភ្លឺ ដើម្បីឲ្យអ្នកកាន់តែយល់ច្បាស់ថា ហេតុអ្វីបានជាម្តាយឪពុកអ្នក ត្រូវការយកចិត្តទុកដាក់ពីអ្នកខ្លាំង។ 

លទ្ធផលបានបង្ហាញថា ភាពឯកោ ដើរតួនាទីយ៉ាងសំខាន់លើមនុស្សវ័យចំណាស់ ហើយក៏ទាក់ទងនឹងការឆាប់ទទួលមរណភាពផងដែរ។ អ្នកវិទ្យាសាស្រ្តបាន ធ្វើការសង្កេតលើមនុស្សចាស់ មានវ័យជាមធ្យម ៧១ ឆ្នាំ ចំនួន ១,៦០០ នាក់ ដោយឃើញថា កត្តាសុខភាព និងកត្តាសេដ្ឋកិច្ចសង្គម មិនមែនជាបញ្ហាឡើយ គឺមានកត្តាភាពឯកោប៉ុណ្ណោះដែលជាបញ្ហា។

រយៈពេលជាង ៦ ឆ្នាំនៃការស្រាវជ្រាវ មនុស្សចាស់ ១៤% ដែលមានកូនចៅ សាច់ញាតិមកជួបសួរសុខទុក្ខញឹកញាប់ បានស្លាប់ រីឯមនុស្សចាស់ ដែលគ្មានកូនចៅសាច់ញាតិមកលេងមានអត្រាស្លាប់ ២៣% ឯណោះ។

មនុស្សដែលមានវ័យកាន់តែចាស់ កាន់តែចង់មានទំនាក់ទំនងជិតស្និទ្ធជាមួយគ្រួសារ។ ផ្ទុយទៅវិញ កូននិងចៅ សម័យបច្ចុប្បន្ននេះ ហាក់ដូចជាមិនសូវខ្វល់ខ្វាយ ឬយកចិត្តទុកដាក់លើមនុស្សវ័យចំណាស់ប៉ុន្មានឡើយ។ ប៉ុន្តែ អ្នកត្រូវតែដឹងថា មនុស្សចាស់ដូចជា ឪពុកម្តាយអ្នកជាមនុស្ស ដែលស្រលាញ់អ្នកបំផុត។ ពួកគេតែងតែចង់ចំណាយពេលជាមួយអ្នក និយាយរៀបរាប់ ចែករំលែក បទពិសោធន៍ និងគតិបណ្ឌិតនានា ក៏ដូចជា រឿងរ៉ាវដទៃផ្សេងទៀត ដែលអាចជួយលើកទឹកចិត្ត ផ្តល់តម្លៃ និងឲ្យអ្នកខិតខំប្រឹងប្រែងក្នុងជីវិតជានិច្ច។

ហេតុនេះ ប្រសិនបើអ្នករស់នៅឆ្ងាយពីម្តាយឪពុក អ្នកគួរចំណាយពេលទៅលេងជាមួយពួកគាត់ មួយអាទិត្យក៏បាន ២ ទៅ ៣ ម៉ោង ឬយ៉ាងហោចណាស់ ទូរស័ព្ទទៅពួកគាត់ជារៀងរាល់ថ្ងៃ ក៏ជាការល្អ។ ជឿចុះថា ម្តាយឪពុករបស់អ្នក នឹងអាចរស់នៅបានអាយុវែង និងមានសុភមង្គលបំផុត៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]