សៀមរាប៖ ជម្រើសនៃសណ្ឋាគារ និងគោលដៅទេសចរណ៍ល្បីៗក្នុងឆ្នាំ២០១៧ សំរាប់ភ្ញៀវទេសចរទូទាំងសកលលោក ត្រូវបានប្រកាសនៅលើ TripAdvisor កាលពីថ្មីៗនេះ ដែលក្នុងនោះសុទ្ធសឹងតែជាគោលដៅទេសចរណ៍ ដែលមិនគួររំលង ក៏ដូចជាកន្លែងស្នាក់នៅដែលលោកអ្នកគួរជ្រើសរើស សំរាប់ការសំរាកក្នុងពេលធ្វើដំណើរកម្សាន្ត។

ស្របពេលជាមួយគ្នានេះដែរ សណ្ឋាគារឡូទុសប្លង្គ ក្នុងខេត្តសៀមរាប បានជាប់ជាជម្រើសក្នុង សណ្ឋាគារទាំង២៥ក្នុងប្រទេសកម្ពុជា ក្នុងប្រភេទជាសណ្ឋាគារប្រណីត និងសណ្ឋាគារដែលមានសេវាកម្មល្អឥតខ្ចោះ ប្រចាំឆ្នាំ២០១៧។ នេះជាឆ្នាំទី៣ហើយដែលសណ្ឋាគារនេះទទួលបាន ប្រជាប្រិយភាពប្រចាំឆ្នាំ ពីសំណាក់ភ្ញៀវទេសចរទូទាំងពិភពលោក ដែលមកទស្សនាខេត្តសៀមរាប និងបានស្នាក់នៅក្នុងសណ្ឋាគារដើម្បីក្រេបយកបទពិសោធន៍នូវបដិសណ្ឋារកិច្ច បែបខ្មែរសុទ្ធសាធ។

គួរអោយបញ្ជាក់ផងដែរថា សណ្ឋាគារឡូទុសប្លង្គនេះ ជាសណ្ឋាគារដែលមានលក្ខណៈ រ៉ូមែនទិច បរិយាកាសស្ងប់ស្ងាត់ ជាមួយនឹងការរចនាបន្ទប់ និងអគារឆ្លុះបញ្ចាំងនូវសិល្បៈបែបសម័យអនានិគមបារាំង។ បុគ្គលិក និងថ្នាក់គ្រប់គ្រងទាំងអស់សុទ្ធតែជាជនជាតិខ្មែរ ដែលមានបទពិសោធន៍ខ្ពស់ និងយូរឆ្នាំ ដែលពួកគេអាចផ្តល់នូវបដិសណ្ឋារកិច្ចបែបខ្មែរពិតៗជូនដល់ភ្ញៀវ។ ការផ្តល់ជូននូវបទពិសោធន៍ប្លែកៗ បូករួមទាំងវប្បធម៌ខ្មែរ និងស្នាមញញឹមនៃបុគ្គលិកជនជាតិខ្មែរ ដែលជាប់ចំណាត់ថ្នាក់ជាជាតិសាសន៏ ដែលមានភាពរួសរាយជាងគេបំផុតលើសកលលោក បានធ្វើអោយសណ្ឋាគារនេះទទួលបាននូវចំណាត់ថ្នាក់ដ៏ប្រពៃជាប់ៗគ្នា។

សណ្ឋាគារឡូទុសប្លង្គរីសត ស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ៦ ភូមិគ្រួស ក្រុងសៀមរាប អាចទាក់ទងបានតាមរយៈលេខ ០៦៣៩៦៩៣០០ ឬអ៊ីម៉ែល [email protected] 

លោកអ្នកអាចតាមដាននូវព័ត៌មាននានាតាមរយៈហ្វេសប៊ុករបស់សណ្ឋាគារតាមរយៈ https://www.facebook.com/lotusblancresort ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]