កូរ៉េ៖ ច្បាស់ណាស់ថា នៅពេលដែលគ្រប់គ្នាសម្លឹងមើលទៅភាពស្រស់ស្អាតរបស់តារាកូរ៉េ នោះអ្នកប្រាកដជានឹកឃើញដល់ការវះកាត់កែសម្ផស្សជាក់ជាពុំខាន។

ផ្ទុយទៅវិញ តារាកូរ៉េទាំងអស់ មិនមែនសុទ្ធតែធ្លាប់ឆ្លងកាត់ការកែសម្ផស្សនោះទេ។ យោងតាមការស្រាវជ្រាវមួយបានបង្ហាញថា ៧០% នៃបុរសកូរ៉េ គឺមិនចូលចិត្តនារីដែលបានឆ្លងកាត់ការកែសម្ផស្សនោះទេ ព្រោះភាគច្រើនបុរសកូរ៉េ មានការគិតបែបបុរាណ ហេតុដូច្នេះហើយ នៅពេលដែលពួកគេស្វែងរកប្រពន្ធ គឺគេរកនារីណាដែលមានសម្រស់ពីធម្មជាតិ៕

តោះ! អ៊ីចឹង យើងទៅទស្សនារូបថតរបស់តារា ដែលស្អាតៗពីធម្មជាតិទាំងអស់គ្នា៖ 

១ YOONA (GIRLS' GENERATION)

តារាសម្តែង និងតារាចម្រៀងដ៏ល្បីរបស់ K-Pop កញ្ញា YOONA ដែលជាសមាជិករបស់ក្រុម GIRLS' GENERATION ត្រូវបានគេស្គាល់ថា ជាតារាស្រីដែលមិនបានកែសម្ផស្ស។  នាងធ្លាប់ត្រូវបានគេបោះឆ្នោតឲ្យជាប់ជាស្រីស្អាតបំផុត កាលពីឆ្នាំ ២០១៣ ដោយអ្នកគាំទ្រឯករាជ្យមួយក្រុម និងត្រូវបានជ្រើសរើសជាស្រីស្អាតជាងគេដោយទស្សនាវត្តីរបស់ចិនថែមទៀតផង។

២ KIM TAE HEE

Kim Tae Hee បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែភាពស្រស់ស្អាត និងក្រសែភ្នែកដ៏ទាក់ទាញរបស់នាង។  នាងបានចូលរួមសម្តែងនៅក្នុងរឿង IRIS,  Love Story in Harvard,  My Princess និងរឿងជប៉ុនមួយចំនួនទៀតផងដែរ។

៣ PARK SHIN HYE

Park Shin Hye​ គឺជាតារាសម្តែងមួយរូបដ៏ពេញនិយម នៅក្នុងប្រទេសកូរ៉េនាពេលបច្ចុប្បន្ន។  នៅក្នុងឆ្នាំ ២០១៥ នាងត្រូវបានគេចាត់ចូលក្នុងកំពូលតារាកូរ៉េដែលពេញនិយមទាំង៤០រូប។

៤ SANDRA PARK (2NE1) 

Sandara Park អតីតសមាជិកក្រុម 2NE1 មានជំនាញជាច្រើនដូចជា ច្រៀង រាំ សម្តែង បង្ហាញម៉ូត និងពិធីការិនីផងដែរ។  នាងក៏ជាតារាកូរ៉េមួយរូបដែលមានប្រជាប្រិយភាពនៅក្នុងប្រទេសហ្វីលីពីនផងដែរ ដោយសារតែជំនាញចម្រុះរបស់នាង។

៥ SONG HYE KYO

Song Hye-kyo គឺជាតារាសម្តែងកូរ៉េមួយរូបដ៏ល្បី។  នាងបានទទួលការគាំទ្រយ៉ាងខ្លាំងជាមួយខ្សែភាពយន្តរបស់នាង ដែលមានចំណងជើងថា Autumn in My Heart នៅក្នុងឆ្នាំ ២០០០។ នៅក្នងឆ្នាំ ២០០៣ នាងបានសម្តែងរឿង Full House និងមានរឿងបន្តបន្ទាប់ទៀតរហូតដល់ឆ្នាំ ២០១៥ នាងបានសម្តែងក្នុងរឿង The Queens។

៦ SONG JI HYO

Cheon Seong-im​ ភាគច្រើនត្រូវបានគេស្គាល់ថា Song Ji-hyo ដែលនាងជាតារាសម្តែង និងតារាបង្ហាញម៉ូតដ៏ល្បីរបស់កូរ៉េ។ ភាពក្លាហាន និងរួសរាយរាក់ទាក់របស់នាង បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រកូរ៉េ និងអ្នកគាំទ្រអន្តរជាតិ។

៧ MOON GEUN YOUNG

Moon Geun-young គឺជាតារាសម្តែងមួយរូប ដែលត្រូវវបានគេចាត់ទុកថាជា “Nation’s Little Sister”  ព្រោះនាងបានចាប់ផ្តើមក្លាយខ្លួនជាតារាបង្ហាញម៉ូតតាំងតែពីពេលដែលនាងមានអាយុ១០ឆ្នាំមកម្ល៉េះ។ បន្ទាប់មកទៀត នាងក៏បានចូលរួមសម្តែងក្នុងភាពយន្តមួយចំនួន ដោយដើរតួជាកូនស្រី ហើយក៏បន្តរហូតមកដល់ពេលបច្ចុប្បន្ន។

៨ JANG NA RA

Jang Na-ra ជាតារាសម្តែង និងតារាចម្រៀងដ៏ល្បីនៅក្នុងប្រទេសកូរ៉េ និងប្រទេសចិន។ កន្លងមក នាងបានចូលរួមសម្តែងនៅក្នុងរឿង Successful Story of a Bright Girl, Bratty Princess, Baby Faced Beauty, School 2013, My Love Patzzi, Fated to Love You និង I Remember You ជាដើម។

៩ HAN GA IN

Han Ga-in គឺជាតារាសម្តែងកូរ៉េដ៏ល្បី។ នាងទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងខ្សែភាពយន្តមួយរបស់នាងកាលពីឆ្នាំ ២០១២ ដែលមានចំណងជើងថា Moon Embracing the Sun និង Architecture 101៕

ប្រភព៖ បរទេស

ក្រឡេកមកមើលព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ពិតជាពូកែរកនឹកមែន! តារាល្បីៗ ត្រូវគេកាត់ត ក្លាយទៅជាអ្នកលក់តាមផ្លូវ ឃើញហើយអស់ពាក្យនិយាយ!

បរទេស៖ នេះជារឿងដ៏គួរឲ្យអស់សំណើច និងប្លែកភ្នែកម៉្យាងមួយដែរ ដែលឃើញតារាល្បីៗលំដាប់ពិភពលោក មកអង្គុយលក់អាហារតាមផ្លូវយ៉ាងសាកសម បែបនេះ ដូចជា អ្នកនាង Beyonce អង្គុយលក់នំប័ុងសាច់ រីឯ Lady Gaga អង្គុយលក់មីស៊ុបជាដើម។

ជាការពិតណាស់ ដោយសារតែភាពបិុនប្រសប់ ពូកែរកនឹករបស់អ្នកកាត់ត ទើបធ្វើឲ្យ រូបភាពកាត់តរបស់តារាល្បីទាំងនេះ ត្រូវបានគេចែកចាយល្បីពេញបណ្តាញសង្គម ជាមួយការហួសចិត្ត និងអស់សំណើចជាខ្លាំង ពីព្រោះអ្នកកាត់តរូបនេះ បានកាត់តយ៉ាងសាកសមជាមួយនឹងការលេងទឹកមុខ ព្រមទាំងកាយវិការផងដែរ៕

ដូចនេះកុំឲ្យខាតពេលយូរចង់ដឹងថាកំប្លែងយ៉ាងណា? ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]