(ភ្នំពេញ)៖ តារាចម្រៀងស្រី អ្នកនាង ខាត់ សុឃីម ដែលត្រូវបានគេទទួលស្គាល់ថា ជាតារាពហុសមត្ថភាព ដ៏ល្បីល្បាញរបស់ប្រទេស និងមានអត្តចរិតល្អ ប៉ុន្តែត្រូវមហាជនរិះគន់ បន្ទាប់ពីអ្នកនាង បានធ្វើការវាយតម្លៃមនុស្សតែសំបកក្រៅ ពោលមិនបានគិតថ្លឹងថ្លែងឲ្យច្បាស់ មុននឹងវាយប្រហារ ឬសើចចំអកឲ្យនរណាមួយនោះឡើយ។

អ្នកនាង ខាត់ សុឃីម បានធ្វើការ Live Facebook ផ្ទាល់របស់ខ្លួន និងនិយាយតបតទៅលើបុរសម្នាក់ ឈ្មោះ ម៉ោញ សារ៉ាត់ ដែលកំពុងល្បីជំវិញរឿងរបស់ Maddox ប៉ុន្តែតាមការពិតលោក ម៉ោញ សារ៉ាត់ គ្រាន់តែជាអតីតប្រធានអង្គការ ដែលអ្នកនាង Anglina Jolie បានផ្ដល់ជំនួយ និងធ្លាប់រួមការងារ ជាមួយគ្នាប៉ុណ្ណោះ ហើយអ្វីគ្រប់យ៉ាងកំហុសពីកាសែត The Sun ដែលចុះផ្សាយបំភ្លើស ព្រោះវិបុល (ឈ្មោះពិតរបស់ Maddox ពីមុន) គ្មានឪពុកម្ដាយពិតប្រាកដឡើយ ហើយលោក ម៉ោញ សារ៉ាត់ គ្រាន់តែជាអ្នកជួយរត់ការឲ្យ ម៉ាកដុក ក្លាយជាកូនចិញ្ចឹមស្របច្បាប់របស់ អ្នកនាង អែនជីលីណា ជូលី ប៉ុណ្ណោះ។

ក្រោយពីបានស្ដាប់ ការបកស្រាយយ៉ាងច្បាស់ពី លោក ម៉ោញ សារ៉ាត់ មក ហាក់ដូចជាទះកំភ្លៀង អ្នកនាង ខាត់ សុឃីម កណ្ដាលមុខ ព្រោះនាងជាតារារបស់មហាជន អ្នកនាងពិតជាមានឥទ្ធិពលយ៉ាងខ្លាំង ទៅលើមហាជន ។ ពាក្យសម្ដី ខាត់ សុឃីម ជាអ្នកនាំសារល្អៗ ទៅកាន់ប្រជាជន តែពេលនេះ នាងហាក់គ្មានវិចារណញ្ញាណ និងហាក់ដូចជាពិបាកទទួលយក។

បច្ចុប្បន្នលើបណ្ដាញសង្គម Facebook ហាក់ដូចជាអនាធិបតេយ្យខ្លាំង រឿងរិះគន់ និងចេះដឹងរឿងអ្នកដទៃ ដោយខ្វះការពិចារណា ខណៈដែល អ្នកនាង ខាត់ សុឃីម ព្រោះគ្រាន់តែព័ត៌មានបន្តិចសោះ អ្នកនាងក៏ច្រឡោត ចេញមុខចេញមាត់ ប៉ុន្តែពេលរឿងពិតលាតត្រដាង អ្នកនាងជាអ្នកខ្មាស់គេខ្លាំងជាងលោក ម៉ោញ សារ៉ាត់ ទៅទៀត ព្រោះអ្នកនាង វាយតំលៃលើមនុស្សខុស និងជាតារាគ្មានហេតុផល ប្រញាប់មាត់ឆៅពេក។

អ្នកនាង ខាត់ សុឃីម ត្រូវបានគេចាត់ទុកក្នុងជំពូកតារាស្រី ដែលមានការតស៊ូខ្ពស់ ព្រោះអ្នកនាង តស៊ូតាំងពីបាតដៃទទេរ រហូតមានអ្វីៗគ្រប់យ៉ាង ប៉ុន្តែភាពធ្វេសប្រហែសរបស់នាង មួយពេល ធ្វើឲ្យត្រូវព្រនង់រិះគន់យ៉ាងខ្លាំង។ ដូចនេះនាងគួរប្រយ័ត្នក្នុងចំណុចនេះ ។ អ្នកនាង ខាត់ សុឃីម មិនអាចសុំការបំភ្លឺបានទេថា អ្នកនាងមានអារម្មណ៍បែបណា ពេលអ្នកនាងត្រូវបានគេរិះគន់ ជុំវិញការវាយតម្លៃមនុស្ស តែសំបកក្រៅបែបនេះ៕

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ មានដឹងអត់ ម្ចាស់កម្មវិធីត្រូវចាយជិត១ម៉ឺនដុល្លារ បើចង់បានតារា ហង្សមាស ទាំង៦ដួងនេះ ច្រៀងក្នុងកម្មវិធីរបស់ខ្លួន!

(ភ្នំពេញ)៖ រូបថតមួយសន្លឹក ដែលបានបង្ហាញវត្តមានតារាចម្រៀងល្បីៗ លំដាប់ Super Star ដូចជា កញ្ញា ឱក សុគន្ធកញ្ញា, លោក ឆន សុវណ្ណរាជ, លោក ណុប បាយ៉ារិទ្ធ, កញ្ញា សុគន្ធ និសា, លោក នី រតនា និង កញ្ញា រ៉េត ហ្សូសាណា ដែលអ្នកមិនបានចាប់អារម្មណ៍ គ្រាន់តែដឹងថា មង្គលការមានតារាចម្រៀងល្បីៗចូលរួម ខណៈដែលអ្នកចូលរួម ក៏ដូចជាមហាជនទូទៅ ពេលបានដឹងពីតម្លៃខ្លួនរបស់ពួកគេ ពិតជាភ្ញាក់ផ្អើលខ្លាំង ព្រោះម្ចាស់កម្មវិធីត្រូវចំណាយ ទឹកប្រាក់ជិត១ម៉ឺនដុល្លារ ដើម្បីអញ្ជើញតារាល្បីទាំងនោះ មកចូលរួមកម្មវិធីរបស់ខ្លួន។

១-តារាចម្រៀង ឱក សុគន្ធកញ្ញា ត្រូវបានគេដឹងថា នាងមានតំលៃខ្លួន ក្នុងការច្រៀងតាមបណ្ដា ខនសឺតតូចធំ ចន្លោះពី ២៨០០ ទៅ៣០០០ដុល្លារ ក្នុងមួយយប់ ចំណែកឯរោងការវិញ នាងក៏យកថ្លៃមិនសូវខុសពីនេះដែរ។ តែ ឱក សុគន្ធកញ្ញា ពេលបង្ហាញខ្លួន នាងក៏បានតុបតែងខ្លួនសមតាមតំលៃ ជាកំពូលតារាចម្រៀងល្បី ដែលរ៉ូបនាងស្លៀកមួយៗ តំលៃរាប់រយដុល្លារ តាមហ្នឹងដែរ។

២-លោក ឆន សុវណ្ណរាជ តារាចម្រៀងប្រុសសំណព្វចិត្តរបស់ហង្សមាស បើទោះបីពេលនេះ មិនសូវមានបទចម្រៀងផ្ទុះខ្លាំង ក៏លោកនៅតែឈរលំដាប់មុខដដែល ហើយតំលៃខ្លួនលោក ចាប់ពី ១២០០ទៅ១៦០០ដុល្លារ ទៅតាមកម្មវិធីផ្សេងៗផងដែរ។

៣-កញ្ញា សុគន្ធ និសា តារាចម្រៀងដ៏ស្រគត់ស្រគំ ទឹកដមសំលេងផ្អែមពីរោះ តុបតែងខ្លួនសុភាពរាបសាររូបនេះ បានឡើងតំលៃខ្លួនវិញ បន្ទាប់ពីត្រឡប់ចូលផលិតកម្មចាស់ ពោលពី១៥០០ដល់ ១៨០០ដុល្លា ក្នុងមួយយប់។

៤-លោក ណុប បាយ៉ារិទ្ធ បើទោះបីលោកមិនសូវមានបទចម្រៀង ចេញញឹកញាប់ដូចគេ លោកនៅតែជាតារាចម្រៀង មានប្រជាប្រិយភាពខ្លាំង ហើយតំលៃខ្លួននៅតែខ្ទង់ពាន់ដុល្លាឡើងដដែល គឺ១២០០ដុល្លារឡើងទៅ។

៥-លោក នី រតនា ម្ចាស់ពាន់កម្មវិធី «ខេមបូឌា អាយដល» រដូវកាលទី១ បើគិតទៅទើបប្រឡូកសិល្បៈ មិនទាន់បានពីរឆ្នាំស្រួលបួលផង តែតំលៃខ្លួនលោកជិត១០០០ដុល្លារដែរ ហើយលោកកំណត់បទចម្រៀង តែ៦បទប៉ុណ្ណោះ។

៦-កញ្ញា រ៉េត ហ្សូសាណា តារាចម្រៀងបែបបរទេសនេះវិញ ក៏មានតំលៃខ្លួនមិនធម្មតាដែរ ព្រោះនាងក៏ស៊ីជិត១០០០ដុល្លារដែរក្នុងមួយយប់។

នេះបញ្ជាក់ថា កម្មវិធីដែលមានតារាចម្រៀងទាំង៦ដួងនេះ ម្ចាស់កម្មវិធីត្រូវចំណាយជិត១ម៉ឺនដុល្លារ ដើម្បីបានពួកគេចូលរួមច្រៀង ក្នុងកម្មវិធីរបស់ខ្លួន ខណៈដែលតារាចម្រៀងទាំងនោះ ភាគច្រើនច្រៀងតែ៦បទប៉ុណ្ណោះ ប៉ុន្តែម្ចាស់កម្មវិធី នៅតែពេញចិត្ត ព្រោះជាតារាមានប្រជាប្រិយភាព មានការគាំទ្រខ្លាំងពីមហាជន៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម