រាជធានី​ភ្នំពេញ ៖ បុរស​ស្ត្រី​២​នាក់​ប្តី​ប្រពន្ធ បាន​ប្ដឹង​សុំ​ឲ្យ​នគរបាល​ប៉ុស្ដិ៍​កា​កាប ជួយ​អន្តរាគមន៍​ដោយ​ពួក​គាត់​ បាន​រៀបរាប់​ទាំង​ការ​ហួសចិត្ត​ប្រាប់​នគរបាល​ថា ពួក​គាត់​មានមុខ​របរ​ទទួល​ម៉ៅ​ការ​សំណង់ ហើយ​បាន​ទទួល​ការងារ​ពី​បុរស​ម្នាក់ ដែល​បាន​ទទួល​ម៉ៅ​ការ​បន្ត​ពី​អ្នក​ទទួល​ ការងារ​ដោយ​ផ្ទាល់​ពី​ក្រុមហ៊ុន សំណង់​បុរី​ផ្ទះល្វែង​។

ខណៈនោះ​បន្ទាប់​ពី​ទទួល​ការងារ​ពី​បុរស​ដែល​ជា​អ្នក​ទម្លាក់​ការងារ​ឲ្យ​ពួក​គាត់​ធ្វើ​នោះ ពួក​គាត់​បាន​រក​កម្មករ​បាន​ចំនួន​២២​នាក់​ទៅ​ធ្វើ​ការងារ ហើយ​បុរស​ដែល​ជា​អ្នក​ទទួល​ការងារ ដោយ​ផ្ទាល់​ពី​ក្រុមហ៊ុន​នោះ​ក៏​បាន​ឲ្យ​ពួក​គាត់​រក​កម្មករ​ដាក់​ឲ្យ​បាន​ឆាប់ និង​ប្រាប់​ថា​លុយ​កុំ​ភ័យ ចាំ​ការងារ​រួចរាល់​ចាំ​បើក​លុយ​ពី​ខ្លួន​ថែម​ទៀត​ផង​។

លុះ​ក្រោយ​ពេលធ្វើការ​ងារ​រួចរាល់​ជា​ស្ថាពរ ស្រាប់តែ​អ្នក​ទទួល​ការងារ​ដោយ​ផ្ទាល់​ពី​ក្រុមហ៊ុន​នោះ មិន​បាន​ប្រាប់​សូ​ម្បី​តែ​មួយ​ម៉ាត់​ឡើយ ហើយ​បាន​បើក​លុយ​ទៅ​ឲ្យ​អ្នកម៉ៅការ​បន្ត​ពី​ខ្លួន​នោះ និង​ត្រូវ​ជន​នោះ​វេច​លុយ​ចំនួន​ជាង​១៤​លាន​រៀល​ទៅ​បាត់​ចោល​ពួក​គាត់ និង​កម្មករ​ទាំង​២២​នាក់​។ បុរស​ស្ត្រី​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​នោះ បាន​ធ្វើ​ដំណើរ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​សាលាសង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៧​។

ហើយ​ត្រូវ​បាន​គេ​ស្គាល់​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ឡ​ន សុ​ខន អាយុ​៤៧​ឆ្នាំ ជា​អ្នកម៉ៅការ​សំណង់​ស្នាក់​នៅ​ក្នុងភូមិ​ប៉ា​យ៉ាប សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ចំណែក​បុរស​ជា​ប្តី​ឈ្មោះ កែវ រី​ន អាយុ​៥១​ឆ្នាំ ជា​មេការ​សំណង់​ផង​ជា​អ្នកម៉ៅការ​សំណង់​ផង និង​មានស្រុក​កំណើត​នៅ​ភូមិ​ឈូក ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ ចាញ់បោក​គេ​អស់​លុយ​ចំនួន​១៤,២៣០,០០០​រៀល​(​ដប់​បួន​លាន​ពីរ​សែន​បី​ម៉ឺន​រៀល​)​។

ចំណែក​អ្នក​ទី​២ ដែល​បាន​វេច​លុយ​រត់គេច​ខ្លួន​បាត់​នោះ​ឈ្មោះ វី និង​អ្នក​ទី​១​ដែល​ជា​អ្នក​ទទួល​ការងារ​ដោយ​ផ្ទាល់​ពី​ក្រុមហ៊ុន​សំណង់ មក​ទម្លាក់​ឲ្យ​ឈ្មោះ វី នោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ឆាត ។

ស្ត្រី​ខាងលើ​បាន​និយាយ​ថា កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០១៦ កន្លង​មក​គាត់​បាន​ទទួល​ម៉ៅ​ការងារ​ពី​បុរស​ឈ្មោះ វី នោះ​ដោយ​ព្រមព្រៀង​គ្នា​ក្នុង​តម្លៃ​សរុប​ចំនួន ១៨,២៣០,០០០​រៀល​(​ដប់​ប្រាំបី​លាន​ពីរ​សែន​បី​ម៉ឺន​រៀល​) ហើយ​ខណៈនោះ​ក៏​មានឈ្មោះ ឆាត ជា​អ្នកដឹង​ឮ និង​ជម្រុញ​ឲ្យ​គាត់​រក​កម្មករ​ឲ្យ​បាន​ច្រើន​ដើម្បី​ធ្វើ​ការងារ​ឆាប់​ហើយ​។

មិនតែប៉ុណ្ណោះ​ឈ្មោះ ឆាត នោះ​ក៏​បាន​ប្រាប់​គាត់​ថា រក​កម្មករ​មក​កុំ​ភ័យ​ធ្វើការ​ឲ្យ​តែ​ហើយ​ទៅ ចាំ​បើក​លុយ​ពី​ខ្ញុំ ដោយសារ​តែ​មើលទៅ​គួរ​ឲ្យ​ទុកចិត្ត ទើប​គាត់​ស្វះ​ស្វែងរក​កម្មករ​ទៅ​ធ្វើការ​នៅ​ទីនោះ​បាន​ចំនួន​២២​នាក់​។

លុះ​ពេលធ្វើការ​ហើយ​រួចរាល់ គាត់​បាន​ទៅ​បើក​លុយ ត្រូវ​ឈ្មោះ ឆាត ប្រាប់​ថា បាន​បើក​ទៅ​ឲ្យ​ឈ្មោះ វី អស់​ចំនួន ១៤,២៣០,០០០​រៀល​ហើយ នៅ​សល់​តែ​៤​លាន​រៀល​ប៉ុណ្ណោះ ពេល​នោះ​គាត់​បាន​ទៅ​រក​ឈ្មោះ វី ដើម្បី​បើក​លុយ​ឲ្យ​កម្មករ ប៉ុន្តែ​ឮដំណឹង​ថា​ឈ្មោះ វី​នោះ​បាន​រត់គេច​ខ្លួន​បាត់​ហើយ​។

គាត់​មិន​បានដឹង​ថា​ឈ្មោះ វី និង​ឈ្មោះ ឆាត នោះ​ត្រូវ​ដង​ត្រូវ​ផ្លែ និង​ឃុបឃិត​គ្នា​ឬ​បែប​ណា​នោះ​ឡើយ ទើប​ពេល​បើក​លុយ​ឈ្មោះ ឆាត មិន​បាន​ប្រាប់​គាត់​សូ​ម្បី​តែ​មួយ​ម៉ាត់​បែប​នេះ ហើយ​ក៏​ភ្លេច​អស់​នៅ​ពេល​ដែល​ប្រាប់​ឲ្យ​គាត់​រក​កម្ម​ធ្វើការ និង​ប្រាប់​មិន​ឲ្យ​គាត់​ភ័យ​ចាំ​ធ្វើការ​រួច​បើក​លុយ​ពី​គេ​នោះ ដោយ​គ្មាន​ជម្រើស​ទើប​គាត់​ប្ដឹង​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​គាត់​៕

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ចៅភ្លោះបីនាក់របស់សម្តេចតេជោចាប់កំណើតនៅស្រុករមាសហែក

ខេត្តស្វាយរៀង ៖ ចៅ​ភ្លោះ​ប្រុស​-​ស្រី​៣​នាក់​ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រ​សូត្រ​ទៀត​ហើយ​ ធ្វើ​ឲ្យមានការ​ភ្ញាក់ផ្អើល​ ដល់​ក្រុម​គ្រូពេទ្យ​ស្រុក​រមាស​ហែក ខណៈ​ស្ត្រី​ម្នាក់​បាន​ឆ្លងទន្លេ​ ប្រ​សូត្រ​បាន​ទារក​ម្នាក់​ទារិការ​ ២​នាក់​កាលពី​វេលា​ម៉ោង​ ១២​និង​១៥​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៧ ហើយ​ត្រូវ​បាន​បញ្ជូន​បន្ត​មក​កាន់​មន្ទី​ពេទ្យ​ បង្អែក​ខេត្តស្វាយរៀង​ដើម្បី​សង្គ្រោះ ។

បើ​តាម​ក្រុម​គ្រូពេទ្យ​សម្ភព​ នៃ​មន្ទីរពេទ្យ​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ ទារក​ទារិកា​ទាំង​បី​នាក់​ក្រុម​គ្រូពេទ្យ​បាន​ជួយ​ សង្គ្រោះ​ទាន់​ពេលវេលា រហូត​មក​ដល់​វេលា​ម៉ោង​ ១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៧ គឺ​មាន​សុខភាព​ល្អ​ប្រសើរ ហើយ​ចំណែក​ស្ត្រី​ជា​ម្តាយ​ក៏​មាន​សុខភាព​ធម្មតា​ដែរ ។

លោកគ្រូ​ពេទ្យ​បន្ត​ទៀត​ថា ទារក​ទារិកា​រទាំង​ ៣​នាក់​គឺ​មាន​ទម្ងន់​មួយ​គីឡូ និង​មួយ​គីឡូ​២​ខាំ​ដោយ​គ្រូពេទ្យ​ បាន​នឹង​កំពុង​ដាក់​កំ​ដៅ និង​ដាក់​សេរ៉ូម​ជួយ​សង្គ្រោះ​នៅឡើយ ។ បើ​តាម​បុរស​ជា​ប្ដី​ឈ្មោះ លី ចិន អាយុ​២៣​ឆ្នាំ មុខរបរ​កសិករ​បានឱ្យ​ដឹង​ថា គាត់​បាន​រៀប​ការ​ ជាមួយ​ប្រពន្ធ​ឈ្មោះ ចាន់ ឡុ​ង​នី អាយុ​១៨​ឆ្នាំ រស់​ក្នុងភូមិ​ឈើភ្លើង ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក​បាន​ជាង​មួយ​ឆ្នាំ​មក​ហើយ ។

ប្រភព​បន្ត​ថា មុន​ពេល​មាន​ផ្ទៃពោះ​ប្រពន្ធ​ គាត់​បាន​យល់សប្តិ​ឃើញ​មាន​មនុស្ស​បានឱ្យ​ចិ​ញ្ជៀ​ន​ ៣​វង់​ដល់​ប្រពន្ធ​គាត់​ ដោយ​ពាក់​លើ​ម្រាមដៃ ខណៈនោះ​ប្រពន្ធ​គាត់​បាន​ត្រេកអរ​យ៉ាង​ខ្លាំង​ ហើយ​ក៏​បាន​ភ្ញាក់​ដឹងខ្លួន​ ឡើង​ប្រាប់​ដល់​គាត់​ជា​ប្ដី​ទាំង​ព្រឹក ហើយ​ពេល​មាន​ផ្ទៃពោះ​ បាន​ទៅ​ពិនិត្យ​ផ្ទៃពោះ​ គឺ​មានកូន​ភ្លោះ​ក៏​ប៉ុន្តែ​មិនឃើញ​កូនភ្លោះ​ដល់​ទៅ​បី​នាក់​ទេ​ គឺ​គ្រាន់តែ​ដឹង​ថា កូនភ្លោះ ហើយ​នៅ​មុន​ថ្ងៃ​ឆ្លងទន្លេ​មួយ​អាទិត្យប្រពន្ធ​របស់​គាត់​យល់សប្តិ​ម្តងទៀត​ ឃើញ​មនុស្ស​ប្រុស​ ពាក់​ជញ្ជៀន​៣​វង្ស​ឲ្យ​ប្រពន្ធ​គាត់​ម្តងទៀត ។

ប្រភព​បន្ត​ទៀត​ថា ស្រាប់តែ​នៅ​យប់​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៧ ប្រពន្ធ​គាត់​បាន​ឈឺពោះ​ហើយ​ក៏​បានឱ្យ​គាត់ និង​ក្រុម​គ្រួសារ​ប្រញាប់​ដឹក​មក​កាន់​មន្ទី​ពេទ្យ​ស្រុក​រមាស​ហែក​ភ្លាម​ៗ​ រហូត​មក​ដល់​ម៉ោង​១២​និង​១៥​នាទី​យប់​ ក៏​ប្រ​សូត្រ​បាន​ទារក​ម្នាក់ និង​ទារិកា​២​នាក់ គឺ​កូនភ្លោះ​ដល់​ទៅ​៣​នាក់​ ដោយ​សុខភាព​ទារក​និង​ទារិកា​មិនល្អ​ក្រុម​គ្រូពេទ្យ​បាន​ដឹក​បញ្ជូន​បន្ត​ មក​កាន់​មន្ទី​ពេទ្យ​ ខេត្តស្វាយរៀង​ដើម្បី​សង្គ្រោះ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]