រាជធានីភ្នំពេញ ៖ ២នាក់ម្តាយនិងកូនជិះម៉ូតូមួយគ្រឿងម៉ាកស្គូ ពីត្រូវរថយន្តម៉ាកអាតូសបើកបុកពីក្រោយពេញទំហឹង បណ្តាលឱ្យស្ត្រីជាម្តាយរបួសធ្ងន់ ឯកូនស្រីរបួសស្រាល ។ ហេតុការណ៍នេះកើតឡើងនៅចំណុចមុខវត្តទួលទំពូង តាមបណ្តោយមហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៩ កញ្ញា ។ ក្រោយពេលកើតហេតុអ្នកបើកបររត់គេចខ្លួនចោល រថយន្តបាត់ ចំណែកអ្នករងរបួសត្រូវបានដឹកតាមរ៉ឺម៉ក ម៉ូតូទៅសង្គ្រោះនៅមន្ទីរពេទ្យ ។សាក្សីបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រី២នាក់ម្តាយនិងកូន បានជិះ ម៉ូតូមួយគ្រឿងម៉ាកស្គូពី ពណ៌ផ្កាឈូក ពីលិចទៅកើត តាមបណ្តោយមហាវិថីម៉ៅសេទុង លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកអាតូសពណ៌ខៀវបើកស្របទិសគ្នាក៏ជ្រុលចង្កូតមកបុក គូទម៉ូតូស្គូពីពេញទំហឹងបណ្តាលឱ្យដួលប្រាវទៅលើថ្នល់ ធ្វើឱ្យម្ចាស់ម៉ូតូស្គូពីជាម្តាយរងរបួសធ្ងន់ និងកូនស្រីដែលជាអ្នកឌុបរងរបួសស្រាល ។ ក្រោយពេលកើតហេតុអ្នកបើកបរចុះពីលើរថយន្តរួចរត់គេចខ្លួន បាត់ស្រមោល ។បន្ទាប់ពីកើតហេតុអ្នករងរបួសត្រូវបាន គេដឹកតាមរ៉ឺម៉កម៉ូតូទៅព្យាបាលរបួសនៅមន្ទីរពេទ្យ ចំណែកម៉ូតូនិងរថយន្តត្រូវសមត្ថកិច្ចចុះវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕

សាក្សីបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រី២នាក់ម្តាយនិងកូន បានជិះម៉ូតូមួយគ្រឿងម៉ាកស្គូពី ពណ៌ផ្កាឈូក ពីលិចទៅកើតតាមបណ្តោយមហាវិថីម៉ៅសេទុង លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកអាតូសពណ៌ខៀវបើកស្របទិសគ្នាក៏ជ្រុលចង្កូតមកបុកគូទម៉ូតូស្គូពីពេញទំហឹងបណ្តាលឱ្យដួលប្រាវទៅលើថ្នល់ ធ្វើឱ្យម្ចាស់ម៉ូតូស្គូពីជាម្តាយរងរបួសធ្ងន់ និងកូនស្រីដែលជាអ្នកឌុបរងរបួសស្រាល ។ ក្រោយពេលកើតហេតុអ្នកបើកបរចុះពីលើរថយន្តរួចរត់គេចខ្លួនបាត់ស្រមោល ។

បន្ទាប់ពីកើតហេតុអ្នករងរបួសត្រូវបានគេដឹកតាមរ៉ឺម៉កម៉ូតូទៅព្យាបាលរបួសនៅមន្ទីរពេទ្យ ចំណែកម៉ូតូនិងរថយន្តត្រូវសមត្ថកិច្ចចុះវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]