ភ្នំពេញ៖ ថ្មីៗនេះ បែកធ្លាយព័ត៌មានដ៏ក្តៅគគុកមួយ គឺតារាចម្រៀងល្បី លោក ព្រាប សុវត្ថិ ដាច់ចិត្តចេញមុខខ្ចីលុយ កញ្ញា ឱក សុគន្ធកញ្ញា ដល់ទៅ២លាន ព្រោះថាពាក់កណ្តាលខែអ៊ីចឹង មិនមែនមានតែអ្នកគាំទ្រទេដែលដាច់លុយ សូម្បីតែតារាល្បី លោក ព្រាប សុវត្ថិ ក៏ដាច់លុយដែរ។ ទោះជាយ៉ាងណា លោក ព្រាប សុវត្ថិ ពិសេសជាងអ្នកគាំទ្របន្តិច ដោយសារតែលោកមានដៃគូដ៏ចិត្តល្អ គឺកញ្ញា ឱក សុគន្ធកញ្ញា ដែលបានឲ្យលោកខ្ចីលុយដល់ទៅ ២លានឯណោះ ហើយឲ្យលោក ព្រាប សុវត្ថិ ទៅយកភ្លាមៗ មិនបាច់ចាំយូរទៀតផង។

និយាយលេងទេ តាមពិតនេះជាប៉ារ៉ូបទចម្រៀងថ្មីកន្ត្រាក់អារម្មណ៍របស់លោក ព្រាប សុវត្ថិ និងកញ្ញា ឱក សុគន្ធកញ្ញា ទេតើ។ បទថ្មីនេះ មានចំណងជើងថា “អរគុណដែលឲ្យខ្ចីលុយ” ដែលបានសម្រិតសម្រាំងយ៉ាងពិសេសត្រៀម ទុករាំលេងថ្ងៃចូលឆ្នាំថ្មីនេះតែម្តង។ បទនេះដែរ ជាបទស្នាដៃនិពន្ធថ្មី ក្តៅៗ ដោយ DJ ក្តឹប និង Funta សង្ឈឹមថា មិត្តអ្នកគាំទ្រ នឹងរីករាយជាមួយបទ “អរគុណដែលឲ្យខ្ចីលុយ” នេះគ្រប់ៗគ្នា៕

ចង់ដឹងថា កញ្ញា ឱក សុគន្ធកញ្ញា ចិត្តល្អយ៉ាងណានៅក្នុងបទនេះ សូមទស្សនាវីដេអូខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា