តារាសម្តែងស្រីដ៏មានប្រជាប្រិយភាពរបស់ប្រទេសថៃកញ្ញា Nataporn Taemeeruk ឬ Taew ដែលប្រិយមិត្តធ្លាប់បានស្គាល់រួចមកហើយ តាមរយៈខ្សែភាពយន្តភាគថៃរឿង «វាយោលាក់ស្នេហ៍» របស់ស្ថានីយទូរទស្សន៍ភីអិនអិន នឹងបង្ហាញវត្តមានជាថ្មីក្នុងខ្សែភាពយន្ត «សុភាពបុរសរាចៈនុន»។

តារាវ័យ២៩ ឆ្នាំកូនកាត់ថៃ-ចិនរូបនេះ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកស្ថាបត្យកម្ម នៃសាកលវិទ្យាល័យជូឡាឡុងកន ហើយបច្ចុប្បន្ននេះកញ្ញា គឺជាតារាសម្តែងស្រីដ៏ល្បីមួយរូបនៃស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខបីថៃ។ 

Taew ចូលរួមសម្តែងនៅក្នុងរឿង «សុភាពបុរសរាចៈនុន»ជាតួឯកស្រីមានឈ្មោះថា Soifah ចាប់ដៃគូជាមួយ Bomb Tanin (រាចៈនុន) ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។

«សុភាពបុរសរាចៈនុន» គឺជាសុភាពបុរសទីបួន ក្នុងចំណោមសុភាពបុរសទាំងប្រាំ ហើយក៏ជាខ្សែភាពយន្ត ដែលទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន ចាប់តាំងពីវគ្គដំបូង។

«សុភាពបុរសរាចៈនុន» ជាភាពយន្តដែលបានបង្ហាញពីវិស្វករវ័យក្មេងម្នាក់ ដែលមានភាពជឿជាក់លើខ្លួនឯង។ គាត់មានម្តាយតែមួយជាមួយនឹង «សុភាពបុរសភុតធិផាត់»។ ដោយសារតែកាងារទើបធ្វើឲ្យ គាត់ធ្វើដំណើរទៅក្រៅប្រទេស ចៃដន្យ (រាចៈនុន) ក៏បានលង់ស្រឡាញ់ជាមួយនឹង មនុស្សស្រីម្នាក់រស់នៅព្រៃភ្នំ (Soifah)។ បើទោះបីជាពួកគេស្រឡាញ់គ្នាបែបណាក្តី ប៉ុន្តែស្នេហារបស់ពួកគេមិនសូវជាចុះសម្រុងគ្នាប៉ុន្មានឡើយ។ តើមានមូលហេតុអ្វីខ្លះ ដែលធ្វើឲ្យពួកគេមិនអាចចុះសម្រុងគ្នាបែបនេះ? តើតាមពិតទៅ Soifah ពិតជាកូនអ្នកព្រៃភ្នំពិតមែនដែរទេ?

បើចង់ជ្រាបច្បាស់ សូមកុំភ្លេចរង់ចាំតាមដានទស្សនាខ្សែភាពយន្តភាគថៃរឿង «ឃុនឆៃរាចៈនុន» ដែលនឹងផ្សាយជូនទស្សនានៅ រៀងរាល់ថ្ងៃ ព្រហស្បតិ៍ ដល់សៅរ៍ វេលាម៉ោង៩ ដល់ ម៉ោង១០យប់ ចាប់ពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីរឿង«សុភាពបុរសភុតធិផាត់»៕

ទស្សនាឈុតខ្លីសូមចុច៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]