ភ្នំពេញ៖ ឆាយ វីរៈយុទ្ធ ពេជ្រ សោភា Step ជីដេវីដនីកូ រួមជាមួយតារាថៃពីររូបទៀតគឺលោក Nick Kunatip និងលោក Bad Nongbew បានធ្វើឲ្យកក្រើកឆាកដ៏អស្ចារ្យនៃការប្រគំតន្ត្រី Anchor Beach Carnival 2017 នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីយប់ថ្ងៃទី១៩ មីនាមុននេះ។ តារាថៃបានច្រៀងបទល្បីៗពេញនិយមបែបយុវវ័យ និងតារាចម្រៀងខ្មែរបានលើកយក បទចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលសុទ្ធតែជាបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ ជាមួយនិងការស្លៀកពាក់ប្លែកៗនិងទាក់ទាញ។

ទន្ទឹមនឹងនោះមិនត្រឹមតែមានបទម្រៀងដ៏ជក់ចិត្តនោះទេ ថែមទាំងមានកំពូលតារាកំប្លែងជើងចាស់ គឺលោកនាយក្រឹម មកចូលរួមសម្តែងអមជាមួយអ្នកនាង ពេជ្រ សោភា ដែលញ៉ាំងឲ្យមជ្ឈមណ្ឌលកោះពេជ្រ ស្ទើរតែគ្មានកន្លែងទំនេរដែលធ្វើឲ្យកម្មវិធីកាន់តែសប្បាយរីករាយ ហើយនឹងធ្វើឲ្យអ្នកគាំទ្រច្រៀងតាមផង រាំតាមផង។ 

ហើយអ្វីដែលគួរចាប់អារម្មណ៍នោះនៅមុនពេលនៃការប្រគំតន្ត្រី Anchor Beach Carnival 2017 គឺមានការរាំ Carnival ពីអ្នករាំបុរសសង្ហាៗ និងនារីស្រស់ស្អាតចំនួន២០នាក់ ដែលសម្លៀកបំពាក់មានការតុបតែង​ និងច្នៃដោយរោមសត្វ នេះក៏ជាហេតុធ្វើឲ្យថ្ងៃទី២នេះមានអ្នកចូលរួមទស្សនាច្រើន ដោយបរិវេណនៅខាងមុខសាលមហោស្រពកោះពេជ្រសឹងតែគ្មានកន្លែងទំនេរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]