អ្នកប្រហែលជាតែងតែឆ្ងល់ថាតើ ហេតុអ្វីបានជា តារាល្បីៗពូកែថតរូប មើលទៅហាក់ដូចជាមានភាពស្រស់ស្អាតសឹងតែគ្រប់រូបភាពយ៉ាងដូច្នេះ? ជាក់ស្តែង ដោយសារតែពួកគេ ដឹងនូវតិចនិកសម្ងាត់ ដែលធ្វើឲ្យរូបភាពបង្កប់លក្ខណៈពិសេស និងមានភាពទាក់ទាញបំផុត។

ហេតុនេះប្រសិនបើចង់ថតរូបភាពស្អាតជាមួយគូស្នេហ៍ សូមអ្នកតាមដាននូវ តិចនិកដូចខាងក្រោមនេះ ៖

១. ត្រូវធ្វើយ៉ាងណា កុំថតរូប ដោយយកដៃទាំងសងខាងឱបគ្នា ពីព្រោះវាហាក់ដូចជាមើលឃើញតែដៃ មិនឃើញរូបរាងមនុស្សទាល់តែសោះ។ អ្នកគួរឱប របៀបពើងខ្លួន និងងើបក្បាលឡើង ដាក់កាមេរ៉ាបន្តិច ទើបមានភាពស្រស់ស្អាត។ 

២. ការដែលអ្នកប្រើដៃឱប បែបលើកឡើងលើ វាអាចធ្វើឲ្យឃើញគម្លាតស្មា និងដៃធំជាងមុន និយាយរួមធ្វើឲ្យអ្នកមើលទៅមានមាឌធំ។ ផ្ទុយមកវិញ អ្នកគួរដាក់ដៃបត់ ដាក់ចុះក្រោមបន្តិច ដើម្បីមើលទៅថ្លៃថ្នូរ និងមានរាងស្លីមស្អាត ថែមទៀត។

៣. នៅពេលដែលថតរូបកៀកដៃ អ្នកមិនត្រូវថតបែបកៀក ហើយផ្តេកទៅលើដៃគូពេកទេ ពីព្រោះវាធ្វើឲ្យគ្មានភាពស្រស់ស្អាតទាំង ២ នាក់តែម្តង។ ហេតុនេះ ប្រសិនបើខាងស្រី ឈរកៀកដៃ ពីចំហៀងខាងក្រោយ ទើបសក្តិសមជាង។

៤. នៅរាល់ពេលថត អ្នកមិនគួរ ដាក់ក្បាល ឬមុខសង្កត់លើស្មាដៃគូនោះទេ ពីព្រោះវាធ្វើឲ្យរូបភាព មើលទៅគួរឲ្យអស់សំណើចទៅវិញទេ។ ជាក់ស្តែង ខាងស្រីគួរតែឈរចំហៀងពីខាងក្រោយ និងដាក់ចង្ការលើស្មាខាងប្រុស ដើម្បីបង្កើនភាពស្រស់ស្អាត ជាពិសេស ឃើញរាងស្លីមជាងមុនថែមទៀត។

៥. ដូចនឹងចំណុចខាងលើដែរ អ្នកមិនគួរថតរូប ដោយប្រើដៃមកឱបបាំងរាងកាយដៃគូនោះទេ ពីព្រោះវាអាចនាំឲ្យបាត់ភាពទាក់ទាញ ហើយមើលទៅហាក់ដូចជា ប្រទាញប្រទង់ដៃគូខ្លាំងពេក។ ហេតុនេះ អ្នកគួរដាក់ដៃឱបបែបថ្នមៗលើចង្កេះ ព្រមទាំងឈរពើង បើកស្មាបន្តិច ទើបមានភាពស្រស់ស្អាត។

៦. នៅពេលថតរូបបែបអង្គុយ អ្នកដែលឈរ ត្រូវមានការប្រុងប្រយ័ត្ន កុំឲ្យមើលទៅហាក់ដូចជាផ្តេកផ្តួលលើដៃគូ កំពុងអង្គុយពេក ជាពិសេស កុំដាក់ដៃឱបប្រឹងពេក។ ផ្ទុយទៅវិញ អ្នកគួរឈរពីខាងក្រោយ ដោយផ្តេកខ្លួនលើដៃគូតែបន្តិចបានហើយ ហើយព្រមទាំងដាក់ ម្រាមដៃប្រសព្វគ្នា គឺរួចជាស្រេច។

៧. បើអ្នកចង់ថតរូប បែបថើប អ្នកមិនគួរថើបត្រង់ថ្ងាសនោះទេ ពីព្រោះបែបនេះ ខាងស្រីហាក់ដូចជា ប្រឹងឱនចុះ គ្មានភាពទាក់ទាញសោះឡើយ។ របៀបថត ដែលសក្តិសមបំផុតគឺ ថើបនៅត្រង់ ចំណុចសៀតផ្កា ទើបរូបភាព មានភាពស្រស់ស្អាត។

៨. មួយវិញទៀត អ្នកមិនត្រូវថតរូប ដោយដាក់ក្បាល នៅជាប់នឹងគ្នានោះទេ ពីព្រោះវាហាក់ដូចជាមនុស្សជាប់ខ្លួននឹងគ្នា គ្មានភាពស្រស់ស្អាតទាល់តែសោះ។ ផ្ទុយមកវិញ អ្នកគួរដកខ្លួនចេញពីដៃគូ និងពើង បន្តិច រួចមើលទៅកាមេរ៉ា ទើបជាការប្រសើរ។

៩. ជាងនេះទៅទៀត អ្នកគួរចៀសវាង ថតរូបថើប ដោយការទល់ច្រមុះជាប់នឹងគ្នា ពីព្រោះវាមើលទៅកំពិតចូលគ្នា មិនស្អាតសោះឡើយ។ អ្នកត្រូវថតយ៉ាងណា កុំឲ្យទង្គិចច្រមុះ ឬផ្នែកណាមួយនៃផ្ទៃមុខ ទើបមានភាពទាក់ទាញ យ៉ាងរ៉ូមែនទិច។

១០. ការថតរូបបែបឱបមួយទៀត គឺចៀសវាងការប្រឹងឱបរឹតខ្លាំង ពីព្រោះវាបង្ហាញរាង មិនស្អាតក្នុងរូបថត។ ផ្ទុយទៅវិញ អ្នកគួរតែថតរូប ដោយឲ្យខាងស្រីផ្តេកខ្លួន លើខាងប្រុសបន្តិច រួចឲ្យខាងប្រុស ថើបថ្ពាល់ខាងស្រី ជាការស្រេច។ ត្រូវចាំថា កុំឈររបៀបកោងឲ្យសោះ ត្រូវឈរឲ្យត្រង់និងពើងបន្តិចទើបថតរូបភាពបានស្អាត៕

ប្រភព៖ Bright Side

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

តិចនិកសាមញ្ញៗ ដែលជួយឲ្យអ្នករៀបចំខ្លួនបានរៀបរយ និងស្រស់ស្អាតបានជារៀងរាល់ថ្ងៃ

បញ្ហាក្នុងការរៀបចំខ្លួនមួយចំនួន ដូចជាខោរឹបតឹងពេក ស្បែកជើងថ្មីពាក់មិនស្រួល ឬអាវដែលរួញខ្លាំង បន្ទាប់ពីបោករួច ពិតជាបង្កអារម្មណ៍ធុញទ្រាន់ខ្លាំងណាស់ សម្រាប់មនុស្សយើងម្នាក់ៗ។

ប៉ុន្តែពេលនេះអ្នកអាចនិយាយលាបញ្ហាទាំងអស់នេះបានហើយ ដោយគ្រាន់តែតាមដានតិចនិកសាមញ្ញៗជាមួយយើង ដូចខាងក្រោមនេះ ៖

១. សម្អាតភាពកខ្វក់លើផលិផលស្បែក ៖ ងាយៗដោយគ្រាន់តែយកទឹក លាយជាមួយទឹកខ្មេះ រួចយកទៅជូតសម្អាតជាការស្រេច។

២. រក្សាគ្រឿងអល្លង្ការឲ្យនៅស្អាត ៖ តែត្រូវចាំថា វិធីនេះអនុវត្តបានតែ គ្រឿងអល្លង្ការកាឡៃប៉ុណ្ណោះ ដោយគ្រាន់តែយកថ្នាំក្រចក (ទឹករលោង) មកលាបជុំវិញផ្ទៃលោហៈខាងក្នុងជាការស្រេច។

៣. កំចាត់ជាតិប្រេង ឬខ្លាញ់កខ្វក់ ជាប់នឹងសម្លៀកបំពាក់ ៖ ងាយៗដោយគ្រាន់តែ ប្រើម្សៅហុយ កូនក្មេងមកសម្អាត ជាការស្រេច។

៤. កម្ចាត់បញ្ហាអាវយឺតមានសាច់ក្រណាត់រួញ ៖ ដោយអ្នកគ្រាន់តែត្រាំអាវនោះ រយៈពេលកន្លះម៉ោង ក្នុងទឹកលាយជាមួយសាប៊ូកក់សក់កូនក្មេង (ទឹកមួយលីត្រ ត្រូវដាក់សាប៊ូកក់សក់កូនក្មេងមួយស្លាបព្រា)។ បន្ទាប់មក ពូតវាឲ្យស្ងួត រួចដាក់កន្សែងពោះគោសង្កត់ពីលើ និងពីក្រោមអាវ រយៈពេល ១០ នាទី។ ចុងក្រោយបង្អស់ អ្នកគ្រាន់តែទាញអាវទាំងនោះឲ្យត្រង់ ដោយយករបស់ធ្ងន់ៗមកសង្កត់ចុងៗអាវ ហើយទុកឲ្យស្ងួតជាការស្រេច។

៥. កំចាត់ព្រុយជាប់នឹងសម្លៀកបំពាក់ ៖ ដោយអ្នកគ្រាន់តែយក ប្រដាប់កោរពុកមាត់មកកាត់ផ្តាច់ជាការស្រេច។

៦. ការពារកុំឲ្យខោខូវប៊យស្លេកពណ៌ ៖ អ្នកគ្រាន់តែចាក់ទឹកខ្មេះមួយកែវ ចូលក្នុងម៉ាស៊ីនបោកខោអាវ គឺអាចការពារខោខូវប៊យ របស់អ្នកមិនឲ្យស្លេកពណ៌បាន យ៉ាងមានប្រសិទ្ធភាព។

៧. ប្រើម៉ាស៊ីនអ៊ុតសក់ ជំនួសឆ្នាំងអ៊ុត ៖ អ្នកអាចយកម៉ាស៊ីនអ៊ុតសក់ មកអ៊ុត ត្រង់កអាវ ត្រង់កន្លែងបិទឡេវអាវ ឬអ៊ុតឲ្យចេញជាផ្នត់សំពត់ក៏បាន។

៨. បំបាត់ស្នាមប្រឡាក់ លើស្បែកជើងកម្ញី ៖ ងាយៗដោយអ្នកគ្រាន់តែ ប្រើជ័រលុបមកលុបៗ ជាការស្រេច។

៩. កម្ចាត់ស្នាមប្រឡាក់លើស្បែកជើងកីឡា ៖ វិធីសាមញ្ញបំផុត គឺគ្រាន់តែលាយម្សៅ Baking Soda ជាមួយនឹងសាប៊ូណាមួយ រួចយកច្រាសដុសធ្មេញឈប់ប្រើ មកមកជ្រលក់ ដុសលើផ្ទៃស្បែកជើងជាការស្រេច។

១០. ដាក់ខ្សែរដែលរបូតចូលប្រហោងអាវវិញ ៖ ងាយបំផុត ដោយគ្រាន់តែអ្នកប្រើ បំពង់ប៊ឺត សម្រាប់ជួយស៊ក ចូលប្រហោងអាវបានងាយស្រួល។

១១. ធ្វើឲ្យស្បែកជើងថ្មីងាយស្រួលពាក់ ៖ អ្នកអាចច្រកទឹកចូលក្នុងថង់ប្លាស្ទិចបិទជិត រួចយកវាទៅដាក់ក្នុងស្បែកជើង បន្ទាប់មក យកស្បែកជើងនោះទៅដាក់កន្លែងកក។ នៅពេលដែលទឹកនោះកក វានឹងរីកមាឌ ហេតុនេះវាជួយឲ្យស្បែកជើងនោះ មិនសូវរឹង និងតឹងចង្អៀតដូចមុនឡើយ។

១២. ការពារកុំឲ្យរូតខោរបូតចុះ ៖ អ្នកគ្រាន់តែស៊ក កងរង្វង់ របស់បណ្តោងសោរ ជាមួយនឹងក្បាលរ៉ូត រួចថ្ពក់ជាប់ជាមួយនឹងឡេវ របស់ខោ ជាការស្រេច។

១៣. ចៀសវាងស្លៀកពាក់លេចចេញកន្លែងសំខាន់ ៖ នេះក៏ដោយសារតែ ភាគច្រើនអ្នកចូលចិត្តស្លៀកពាក់ខោរឹបតឹងពេក មិនថាខោខូវប៊យ ខោរឹប ឬខោខ្លីនោះទេ។ ហេតុនេះ អ្នកគួរតែជ្រើសខោណា ដែលមិនតឹងពេក មិនរលុងពេកទើបជាការប្រសើរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]