(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិឥណ្ឌា នាវេលាម៉ោង ៦៖៣០នាទីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ស្អែកនេះ នៅក្នុងជំនួបមិត្តភាពអន្ដរជាតិ លើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ បន្ទាប់ពីក្រុមទាំងពីរខកខាន មិនបានជួបគ្នារយៈពេល១០ឆ្នាំកន្លងទៅ ។

ប៉ុន្ដែមុនការប្រកួតមិត្តភាពនេះ ចាប់ផ្ដើម ថ្ងៃនេះគេហទំព័រ KhmerTalking សូមបង្ហាញនូវវីដេអូ Highlight នៃជំនួបលើកចុងក្រោយរវាងក្រុមទាំងពីរ នៅក្នុងពានរង្វាន់ ONGC Nehru Cup Football កាលពីឆ្នាំ២០០៧ ដោយក្រុមឥណ្ឌា បានបំបាក់ក្រុមគោព្រៃកម្ពុជា ដល់ទៅ ៦-០ ឯណោះ។

សូមទស្សនាវីដេអូ Highlight ខាងក្រោមនេះ ទាំងអស់គ្នា៖

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ Pique អាចនឹងមិនចូលរួមពិធីមង្គលការរបស់ Messi ដោយសារបញ្ហាមួយ

អេស្ប៉ាញ៖ យោងតាមទស្សនាវដ្ដី El Pais របស់អេស្ប៉ាញបានផ្សាយឲ្យដឹងថា ខ្សែការពាររបស់ក្លិប Barcelona កីឡាករ Pique នឹងមិនត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីមង្គលការរបស់ ខ្សែប្រយុទ្ធឆ្នើម Lionel Messi ខាងមុខនេះទេ ដោយសារតែបញ្ហាផ្ទាល់ខ្លួនរវាងអនាគតភរិយា Messi គឺនាង Antonella Roccuzzo ជាមួយនឹងភរិយារបស់កីឡាករ Pique អ្នកនាង Shakira ។

ចំពោះរឿងផ្ទាល់ខ្លួនរបស់អ្នកទាំងពីរ ត្រូវបានប្រភពព័ត៌មាន រាយការណ៍មកថា បញ្ហារបស់ពួកគេគឺកើតឡើងចេញពីការមិនពេញចិត្តរបស់ Antonella ចំពោះទំនាក់ទំនងស្នេហារបស់ កីឡាករ​ Pique និងភរិយារបស់គេ Shakira ដែលជាតារាចម្រៀងល្បីមួយរូប។

រឿងដើមហេតុវិញ ត្រូវបានប្រភពបន្តទៀតថា ដំបូងឡើយ Pique គឺជាមិត្តប្រុសរបស់មិត្តភក្តិជិតស្និទ្ធរបស់នាង Antonella Roccuzzo ប៉ុន្តែដោយសារតែចំណងស្នេហ៍បែកបាក់ ហើយ Pique មានអ្នកថ្មី (អ្នកនាង Shakira) ទើបធ្វើឲ្យនាង Antonella កើតក្តីមិនពេញចិត្តតែម្តង។

បើទោះជាយ៉ាងណាក៏ដោយ បញ្ហាផ្ទាល់ខ្លួនរបស់អ្នកទាំងពីរ មិនមានការប៉ះពាល់ដល់ទំនាក់ទំនងរបស់ Messi និង Pique នោះទេ ពោលកីឡា២រូបនេះនៅតែជាមិត្តរួមក្រុមនឹងគ្នា ក្នុងក្លិប Barcelona មិនថាលើទីលាន ឬក្រៅទីលាន។

គួរបញ្ជាក់បន្ថែមទៀតផងដែរថា ពិធីមង្គលការរបស់ Messi នឹងត្រូវប្រព្រឹត្តឡើងនៅក្នុងរដូវក្តៅខាងមុខនេះ ពោលគឺនៅពេលដែលលីកបាល់ទាត់ត្រូវបានបញ្ចប់ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]